A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 27 December 2014

Neak Loeung Bridge to be opened in the first week of April 2015 ស្ពាន​អ្នក​លឿង​នឹង​បើក​ឲ្យ​ឆ្លងកាត់​នៅ​សប្តាហ៍​ទី ១នៃ​ខែមេសា ឆ្នាំ ២០១៥

(ចុះ​ផ្សាយ​នៅ​ថ្ងៃ    26-12-2014,  5:42 pm) |  ដោយ ជា ធីរិទ្ធ


ស្ពាន​អ្នក​លឿង​ដ៏​ទំនើប​នៅ​កម្ពុជា ឆ្លងកាត់​ទ​ន្ថេ​មេគង្គ​ពី​ខេត្តកណ្តាល​ទៅ​ខេត្តព្រៃវែង និង​ឆ្ពោះទៅ​ខេត្តស្វាយរៀង​នោះ នឹងដាក់​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​នៅ​សប្តាហ៍​ទី ១ នៃ​ខែមេសា ឆ្នាំ ២០១៥ នាពេល​ខាងមុខនេះ។ ស្ពាន​អ្នក​លឿង​នេះ ចំណាយ​ទឹកប្រាក់​សាងសង់​សរុប​ចំនួន ៩៥ លាន​ដុល្លារ ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន។ ហើយ​ស្ពាន​នេះ មាន​ប្រវែង​ចំនួន ៥,៤ គីឡូម៉ែត្រ និង​ទទឹង​ជាង ១៣ ម៉ែត្រ។
នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នា​សប្តាហ៍​ទី ១ នៃ​ខែមេសា ឆ្នាំ ២០១៥ ខាងមុខនេះ ស្ពាន​អ្នក​លឿង​ឆ្លងកាត់​ទន្លេមេគង្គ​នឹងដាក់​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ជា​លើកដំបូង។ ស្ពាន​នេះ ត​ភ្ជាប់​ស្រុក​ពីរ ស្ថិតនៅត្រើយម្ខាងៗនៃ​ទន្លេមេគង្គ​ក្រោម គឺ​ស្រុក​លើកដែក​ខេត្តកណ្ដាល និង​ស្រុក​ពាមរ​ខេត្តព្រៃវែង។ស្ពាន​អ្នក​លឿង​នេះ ចាប់ផ្តើម​សាងសង់​នៅ ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១០ មាន​បណ្តោយ ៥,៤ គីឡូម៉ែត្រ និង​ទទឹង​ជាង ១៣ ម៉ែត្រ បែងចែក ៥ ផ្នែកធំៗហើយ​មាន​សរសរ​ចំនួន ៣៥ ។ ស្ពាន​នេះ កសាងឡើង​ក្រោម​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល​ជប៉ុន ដែល​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ៩៥ លាន​ដុល្លារ​អាមេរិក។ អ្នក​ស្ថាបនា​ស្ពាន​នេះ មាន​អ្នកគ្រប់គ្រង​ជប៉ុន​ចំនួន ៩ នាក់ បុគ្គលិក​ប្រទេស​ទី៣ ចំនួន២៥ នាក់ បុគ្គលិក​កម្ពុជា​ចំនួន ៥៧ នាក់ និង​កម្មករ​កម្ពុជា ចំនួន ៦៤៧ នាក់។ 


ស្ពាន​អ្នក​លឿង​នេះ បើ​គិតពី​ផ្ទៃ​ទឹក​ដល់​តួ​ស្ពាន​មាន​កម្ពស់ ៣៧.៥ ម៉ែត្រ ហើយ​នៅ​តួ​ស្ពាន​កណ្តាល​មាន​យោង​ដោយ​ខ្សែកាព​ព័ណ៌​លឿង​ចំនួន ១៦០ ដើម ប្រវែង៦៤០ ម៉ែត្រ។នៅ​ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៥ ខាង​មុននេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  និង​គណៈប្រតិភូ​ជប៉ុន នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ចាក់​បេតុង​ផ្សាភ្ជាប់​ស្ពាន​ហើយ​នៅ​ពាក់កណ្តាល​ខែមីនា ឆ្នាំ ២០១៥ ស្ពាន​នេះ​នឹង​សាងសង់​ចប់​ជា​ស្ថាពរ។បន្ទាប់ពី​ស្ពាន​ដាក់​ឲ្យ​ដំណើរការ ខាង​ភាគី​ជប៉ុន​នឹង​ធានា​មើល​ការខុសត្រូវ​រយៈពេល ១ ឆ្នាំ ក្រោយមក​នឹង​ប្រគល់ជូន​រដ្ឋាភិបាល​មើល​ការខុសត្រូវ​វិញ។

តំណាង​វិស្វករ​ជប៉ុន​លោក Abe Yoshinori បាន​ត្អូញត្អែរ​ពី​ការលំបាក​មួយចំនួន​នៃ​ការសាងសង់​ស្ពាន​នេះ ដោយសារតែ​នៅ​បាតទន្លេ​ក្នុង​បរិវេណ​សាងសង់​ស្ពាន​មាន​គ្រាប់​មិនទាន់​ផ្ទះ​ច្រើន ដែល​ត្រូវ​ចំណាយ​ពេលវេលា​ដល់​ទៅ ៤ ខែ ពោលគឺ​ពី​ខែកក្កដា ដល់​ខែវិច្ឆិកា ឆ្នាំ ២០១២ ដើម្បី​រុករក​គ្រាប់​មិនទាន់​ផ្ទះ ។ លោក​ថា ក្នុង​រយៈពេល ៤ ខែ ក្រោម​កិច្ចសហការ​ជាមួយ​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ក្រុម​អ្នកជំនាញ​របស់លោក បាន​រកឃើញ​គ្រាប់​ដែល​មិនទាន់​ផ្ទះ​ចំនួន ៤៧១៨ គ្រាប់ ។ 

លោក Abe Yoshinori បន្តថា ស្ពាន​អ្នក​លឿង​នេះ ជា​ស្ពាន​ដែល​ស្ថិតនៅក្នុង​លំដាប់ថ្នាក់​លេខ ៣០ ដល់ ៤០ បើ​ប្រៀបធៀប​ជាមួយ​ស្ពាន​នៅលើ​ពិភពលោក។ ហើយ​វា​ក៏​ជា​ស្ពាន​ខ្សែកាព ដែលមាន​ប្រវែង​វែង​បំផុត ដូច​នៅ​ប្រទេស​ជប៉ុន​ផងដែរ ។ «ស្ពាន​នេះ នឹង​ប្រើប្រាស់​រយៈពេល ១០០ ឆ្នាំ​ដោយ​មិនមាន​ការជួសជុល ហើយ​រថយន្ត​ដឹកជញ្ជូន​ដែល​អាច​ឆ្លងកាត់​ស្ពាន​នេះ​បាន​មិន​ឲ្យ​លើសពី ២៥ តោន​នោះឡើយ។ តែ​នេះ​មិនមែន​មានន័យថា ស្ពាន​ថា ស្ពាន​នេះ​មិនអាច​ទ្រ​ទំងន់​លើសពី ២៥ តោន​នោះទេ គឺអាច​ទ្រ​បាន តែ​ដើម្បី​កុំ​ឲ្យ​រថយន្ត​ដឹក​ធ្ងន់​ឆ្លងកាត់​ស្ពាន​នេះ យើង​ត្រូវ​កំណត់​មិន​ឲ្យ​លើស ២៥ តោន» ។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកជំនាញ​ខាងលើ។

ជាមួយគ្នានេះ លោក លឹម ផល្លា ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​អះអាងថា ស្ពាន​នេះ ជា​ស្ពាន​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​មិន​ធ្លាប់មាន​ពីមុនមក។ ហើយ​ស្ពាន​នេះ នឹង​ផ្តល់​ផលប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ប្រជាពលរដ្ឋ​ឆ្លងកាត់ ជាពិសេស​ពលរដ្ឋ​នៅ​ខេត្តព្រៃវែង កណ្តាល និង​ស្វាយរៀង​តែម្តង។  លោក បញ្ជាក់​ដូច្នេះ​ថា «កន្លងមក​ពលរដ្ឋ​ដែល​ឆ្លងកាត់​តាម​ដំបន់​នេះ ត្រូវ​ឆ្លង​ស្រឡាង ហើយ​នៅពេល​ពិធីបុណ្យ​ទានម្តងៗ ដូចជា​បុណ្យចូលឆ្នាំ​ខ្មែរ ជាដើម ប្រជាជន​ដែល​ធ្វើដំណើរ​ពី​ភ្នំពេញ​ឆ្លងកាត់​កំពង់ចំលង​អ្នក​លឿង​នេះ ត្រូវ​ចំណាយពេល​រហូត​ដល់ ៧ ទៅ ៨ ម៉ោង តែ​នៅពេលដែល​ស្ពាន​នេះ បើក​ឲ្យ​ដំណើរការ​ពលរដ្ឋ​នឹង​លែង​លំបាក​ទៀតហើយ» ។

No comments: