A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 1 December 2014

CNRP seeks fund to set up TV station គណបក្ស​សង្គ្រោះ​ជាតិ​ស្វែងរក​ថវិកា​ដើម្បី​ដំណើរការ​ប៉ុស្តិ៍​ទូរទស្សន៍

បាតុករ បក្ស​សង្គ្រោះ​ជាតិ ៦១០
ក្រុម​បាតុករ​ចូល​រួម​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី២ នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០១៣។
RFA/Den Ayuthyea
របៀបវារៈ​នៃ​ការចរចា​នយោបាយ​មួយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ជោគជ័យ​នោះ គឺ​ការអនុញ្ញាត​របស់​រដ្ឋាភិបាល ឲ្យ​គណបក្សប្រឆាំង​នេះ អាច​បើក​ស្ថានីយ​ផ្សព្វផ្សាយ វិទ្យុ​និង​ទូរទស្សន៍។ ក្នុង​ដំណើរការ​នៃ បើក​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​សហការ និង​ក្រុមហ៊ុន​មួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ​មួយ​ឈ្មោះ ស៊ី​អាយ​អឹម (Cambodian Independent Media) 
ក្រុមហ៊ុន​ផ្សព្វផ្សាយ​ឯករាជ្យ​កម្ពុ​ជាមួយ កំពុង​រៀបចំ​ឯកសារ ដើម្បី​ដំណើរ​បើក​ស្ថានីយ​ទូរទស្សន៍​របស់​ខ្លួន បន្ទាប់ពី​ក្រសួង​ព័ត៌មាន​បាន​សរសេរ​លិខិតអនុញ្ញាត​កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​កម្ពុជា​ដែល​ហៅ​កាត់​ថា ស៊ីអាយអឹម អ្នកស្រី គុណ លំអង មានប្រសាសន៍​នៅ​ថ្ងៃ​ទី ៣០​វិច្ឆិកា​ថា អ្នកស្រី មាន​ភាព​ជឿជាក់​ថា នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​បើក​ស្ថានីយ​ទូរទស្សន៍ ពី​ក្រសួង​ព័ត៌មាន ប៉ុន្តែ​កត្តា​ដែល​អ្នកស្រី​ព្រួយបារម្ភ​នោះ គឺ​បញ្ហា​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់ ដំណើរការ​ស្ថានីយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ។ អ្នកស្រី​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​ក្រុមហ៊ុន កំពុង​ពិភាក្សា​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ធានា​ឲ្យ​មាន​ប្រភព​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ នៅ​ពេល​ដែល​ស្ថានីយ​នេះ​នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ ផ្សព្វផ្សាយ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ។
សេចក្ដីប្រកាស​របស់​ក្រសួង​ព័ត៌មាន​នា​ថ្ងៃ​ទី ២៤​វិច្ឆិកា​បាន​បង្ហាញ​ថា តាម​សំណើ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី និង​លិខិត​ពិសេស​របស់​ប្រធាន​ក្រុមប្រឹក្សាភិបាល របស់​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ឯករាជ្យ​កម្ពុជា ស៊ីអាយអឹម ក្រសួង​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ បើក​ស្ថានីយ​ប៉ុស្តិ៍​ទូរទស្សន៍​របស់​ខ្លួន ប៉ុន្តែ​ក្រុមហ៊ុន​នេះ ត្រូវ​មក​បំពេញ​បែបបទ​សុំ​អាជ្ញាប័ណ្ណ។
ទោះជា​យ៉ាងណា​ក៏​ដោយ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ខិតខំ​ប្រឹងប្រែង​សហការ​នឹង​ក្រុមហ៊ុន​នេះ លើ​ការ​បំពេញបែបបទ​សុំ​អាជ្ញាប័ណ្ណ​នេះ។
អ្នកនាំពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា នៅ​ថ្ងៃ​ច័ន្ទ​ទី​១​ធ្នូ ក្រុមហ៊ុន​នឹង​ដាក់​ការ​ស្នើសុំ​អាជ្ញាប័ណ្ណ​នោះ នៅ​ក្រសួង​ព័ត៌មាន ប៉ុន្តែ​ដំណើរ​ការ​នៃ​គ្រប់គ្រង​និង​ចាត់ចែង​ស្ថានីយ​នេះ កំពុង​ស្ថិតនៅ​ក្នុង​ការ​ពិភាក្សា​គ្នា​នៅឡើយ។ លោក​បញ្ជាក់​ទៀត​ថា ទោះបីជា​ក្រុមហ៊ុន​ឯកជន​ណាមួយ​ទទួល​សិទ្ធិ​វិនិយោគ​ក៏ដោយ ប៉ុន្តែ​ស្ថានីយ​នោះ​ត្រូវតែ​ឯករាជ្យ និង​ស្របតាម​វិជ្ជាជីវៈ​ព័ត៌មាន។
ទោះជា​យ៉ាងណាក៏ដោយ ការ​ទទួល​អាជ្ញាប័ណ្ណ​ទូរទស្សន៍ គឺជា​ការ​ព្រមព្រៀងគ្នា​នៅ​របៀបវារៈ​ចរចា​នយោបាយ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចង់​មាន​ប្រព័ន្ធ​ផ្សព្វ​ព័ត៌មាន​ដោយ​ឯករាជ្យ​នៅ​ប្រទេស​កម្ពុជា៕

1 comment:

Anonymous said...

Begin of Drgunzet's comment.

I have an old friend who has a teenager daughter. She refused to go to school and stayed on playing online game and chat rooms. She met some weirdo boyfriend online and demanded her father to drive her over the boyfriend's place, then pick her up later.

If my friend refuses, she would threaten to run away, live like a bum, then get pregnant, come home to become a bigger problem. The friend did not know what to deal with the clever daughter. She had him by the nose.

This reminds me of CNRP's game playing with Mr. Hun Sen, "If you don't give me power, I will continue to destroy your garment industry and cause more job loss, child slavery and prostitution against Cambodia."

Since Mr. Hun Sen cares for the country, he had to yield. So, think of CNRP as the trouble teenager girl who keeps threatening to get pregnant by the boyfriend.

That's politics.

My friend could not kick his daughter out of the house and let her die. Mr. Hun Sen cannot imprison Sam Rainsy, you guys would go nuts. But you know Sam Rainsy is causing huge problem against Mr. Hun Sen's garment industry.

-Drgunzet-