A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 25 November 2014

Sokha Says CNRP Could Relaunch Assembly Boycott គណបក្ស​សង្គ្រោះ​ជាតិព្រមាន​ដើរចេញ​ពី​សភា​បើ​កែទម្រង់ គ.ជ.ប ​ថ្មីមិន​អាច​ធ្វើបាន​​

BY  | NOVEMBER 24, 2014
CNRP Vice President Kem Sokha on Sunday warned that the opposition party’s 55 lawmakers could relaunch their boycott of the National Assembly if the CPP continues to balk in electoral reform negotiations.
Speaking at a public forum in Pursat City, Mr. Sokha said that if the ruling party does not honor its pledge to reform the National Election Committee (NEC), as it agreed to on July 22, the CNRP would consider its options.
“If we’ve entered the National Assembly and they manipulate us and the NEC isn’t changed, we will hold a convention in Phnom Penh again and ask all the representatives of our national council…to make a decision: Should the CNRP’s lawmakers continue to sit in the assembly or leave and do something else?”Mr. Sokha said.
The CNRP ended its 10-month assembly boycott in August after the CPP promised to create a new NEC composed of four members from each party and a ninth neutral member.

In further talks that followed their entry into parliament, however, the CPP has imposed a number of conditions on the deal that the opposition says undermines its premise.
willemyns@cambodiadaily.com


ដោយ៖​ ណាត សុភាព​ | ថ្ងៃចន្ទ ទី24 វិច្ឆិកា 2014, 

ស្តាប់សំឡេង៖​

ចម្លងទុក
លោក​ កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ
​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិអះអាងថា បើ គ.ជ.ប ថ្មី​មិន​អាច​បង្កើត​ចេញរួច​ទេ នោះ​គណបក្ស​នេះ​នឹង​ពិចារណា​ដើរចេញ​ពី​សភា ​។​
​ការលើកឡើង​របស់​លោក​កឹម សុខា ធ្វើឡើងក្នុង​វេទិកា​ជួប​ជាមួយ​ក្រុមប្រឹក្សា​ជាប់ឆ្នោត និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​ខេត្ត​ពោធិ៍សាត់ ស្ថិតនៅ​ភូមិ​អូរ​ស្ដៅ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ។​
​លោក ​កឹម សុខា អះអាងថាគណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​អ្វីៗ តែង​សុំ​យោបល់​ពី​ប្រជាពលរដ្ឋ​ជាមុនសិន ។ លោកបញ្ជាក់ថា នឹង​មាន​សន្និបាត​នៅ​ភ្នំពេញ​មួយ​ទៀត ប្រសិនបើ​ដូរ គ.ជ.ប ថ្មី​មិន​បាន ​។ លោក​មាន​ប្រសាសន៍​ថា «បើសិន​ថ្ងៃ​ណា​មួយ​យើង​ចូល​សភា​ហើយ​គេ​បោកប្រាស់ យើង​ដូរ គជប មិនបាន យើង​នឹង​បើក​សន្និបាត​មួយ​នៅ​ភ្នំពេញ​ម្តងទៀត សួរ​ទៅ​តំណាង​របស់​រាស្ត្រ ក្រុមប្រឹក្សា​ជាតិ​ទាំងអស់​និង​គ្រប់​មូលដ្ឋាន​ដើម្បី​ធ្វើ​សេចក្តីសម្រេច ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ តំណាងរាស្ត្រ​យើង​គួរ​បន្ត​អង្គុយ​នៅក្នុង​សភា​ទៀត ឬ ចេញមកក្រៅ​ធ្វើ​អី​ទៀត​?»
​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​លោក សុខ ទូច គាំទ្រ​ការលើកឡើង​របស់​លោក កឹម សុខា ដែល​ថា​គណបក្ស​នេះ​គ្រោង​ដើរចេញ​ពី​សភា បើ​កែ​ទម្រង់ គ.ជ.ប ថ្មី​មិន​បាន ។ លោក​បញ្ជាក់ថា ជម្រើស​របស់លោក កឹម សុខា អាច​រក្សា​សំឡេង​អ្នកគាំទ្រ​បក្សប្រឆាំង​នេះ​ឲ្យបាន​យូរអង្វែង​ ។ លោក​បញ្ជាក់​ថា «ព្រោះ​គណបក្សប្រឆាំង​មាន​បី សម្លុត​មិ​នខ្លាច ទិញ​មិន​លក់ ធ្វើ​អ្វី​ដើម្បី​ជាតិ ឥឡូវ​បើ​យើង​ធ្វើ​អាហ្នឹង​ដោះស្រាយ​មិន​បាន​ផង ថាតើ​យើង​នៅ​ដល់​ណា​ទៀត។ អាហ្នឹង​ប្រសិន​ជា​គណបក្ស​សង្គ្រោះជាតិ ហ៊ាន​ធ្វើ​ពហិកាទៅ​លើកិច្ច​ការហ្នឹង អាហ្នឹងយើង​ជឿ​ជាក់​ថា ទៅ​ថ្ងៃ​អនាគត​ចាញ់​មួយ​អាណត្តិ​ដើម្បីឈ្នះ​ច្រើន​អាណត្តិ​ នេះ​វា​ជា​ការ​បង្ហាញ​ពី​ទឹក​ចិត្ត​របស់​គណបក្សសង្គ្រោះជាតិ។ តែ​បើ​មិន​ដើរចេញ​ហើយ កែ​មិន​បាន​ទៀត អាហ្នឹង​ខ្ញុំ​ជឿ​ជាក់​ថា គណបក្សសង្គ្រោះជាតិ​នឹង​បាត់​បង់ការ​គាំ​ទ្រ​នៅ​ឆ្នាំ​២០១៧» ។
​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​មួយ​ហៅ​កាត់​ថា​ខុម​ហ្វ្រែល លោក គល់ បញ្ញា យល់ឃើញថា បើ​គណបក្ស​ប្រឆាំង​ដើរចេញ​ពី​សភា នោះ​នឹង​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​បញ្ហា​ប្រឈម​ដូចគ្នា ព្រមទាំង​ធ្វើឲ្យប៉ះពាល់​ដល់​ស្ថិរភាព​សង្គម ។ លោក​បញ្ជាក់ថា គណបក្ស​ទាំង​ពីរ​គួរតែបង្កើត​វប្បធម៌​ចរចា​ដោយ​បើកទូលាយ ហើយ​បក្សប្រឆាំង​គួរ​អត់ធ្មត់​ក្នុង​ការចរចា​ដើម្បី​រក​ដំណោះស្រាយ​រួម​មួយ​ ។ លោក​ថា «មាន​តែការ​ចូល​រួម​ទេ ដែល​អាចធ្វើ​ឲ្យ​ការ​អនុវត្ត​កំណែ​ទម្រង់​ទាំងអស់ហ្នឹង បាន​ប្រសិទ្ធភាព​ ហើយនិង​ការ​បើ​ក​ចំហ​ហ្នឹង​ឯង។ អ៊ីចឹង​តួ​នាទី​គណបក្សសង្គ្រោះជាតិ ត្រូវ​ធ្វើ​រឿង​ហ្នឹង​ឲ្យ​ខាង​តែ​បាន ដើម្បី​ឲ្យ​មាន​ការ​ចូល​រួម ឲ្យមាន​ព័ត៌មាន​ច្រើន​ទៅ​សាធារណជន ហើយ​មាន​ការ​ដេញ​ដោល​ច្រើន​នៅ​ក្នុង​សេចក្តី​ព្រៀង​ច្បាប់​ ឬ​គោល​នយោបាយ​អី​ផ្សេងៗ គឺ​ថា​ត្រូវ​ឲ្យ​មាន​ការជជែក​ដេញ​ដោល គ្នា​ឲ្យ​ច្រើន​។ ពេល​ខ្លះ​រុញ​បាន​ខ្លះ ពេល​ខ្លះ​រុញ​មិនបាន​ខ្លះ ​អាហ្នឹង​ខិត​ខំ​នូវ​ពេល​វេលាច្រើនទៀត​» ។
​បច្ចុប្បន្នក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ  និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ចរចា​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​មិនទាន់​កំណត់ថា នឹង​បញ្ចប់​នៅពេល​ណា​នៅឡើយ បើទោះជា​ក្រុមការងារ​គណបក្ស​ទាំង​ពីរ​អះអាងថា មាន​ការឯកភាព​គ្នា​បាន​ជាង​៩០​ភាគរយ​ហើយ​ក៏​ដោយ ។ ចំណុច​ដែល​បក្ស​ទាំង​ពីរ​នៅ​ខ្វែងគំនិត​គ្នា​នោះ​គឺ​ការកំណត់​សញ្ជាតិ និង​ការដាក់​ញាតិ​លោហិត​ចូលក្នុង​សមាសភាព គ.ជ.ប ថ្មី ។ ប៉ុន្តែ​នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត ដែល​ស្ថិតនៅ​ជា​អាថ៌កំបាំង​នៅឡើយ ដូចជា​នីតិវិធី​ក្នុង​ការជ្រើសរើស​ប្រធាន និង​អនុប្រធាន​ គ.ជ.ប ក៏ដូចជា​អគ្គលេខា និង​អគ្គលេខាធិការរង​ជាដើម ៕

សូម​សរសេរ​មក​លោក ណាត សុភាព តាម​រយៈ sopheap@vodhotnews.com

1 comment:

Kmenhwatt said...

Don't be "could" Do it...!!!!!! It's the right thing to do.