A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 21 November 2014

Sleeping Vietnamese agents' scheme to divide, control and neutralise Khmer ភ្នាក់ងារយួនបង្កប់សម្រាប់លេងប៉ាហីបោកប្រាស់បំភាន់ខ្មែរ

តើភ្នាក់ងារយួនបង្កប់ដែលមានតួនាទីដឹកនាំចលានាតស៊ូខ្មែរយកទៅកំទេចចោលមានសន្លឹកបៀអ្វីសម្រាប់លេងប៉ាហីមិនស៊ីលុយបោកប្រាស់បំភាន់ខ្មែតទៅទៀត?

By Voice Of Khmer (vok2014@gmail.com)

បន្ទាប់ពីដឹកនាំបាតុកម្មប្រឆាំងយួនយកទៅកំទេចចោលយ៉ាងប្រហើនទាំងកណ្តាលថ្ងៃត្រង់ កាលពីម្សិលមិញកាសែតមួយចំនួនមាន អាស៊ីសេរីជាដើម។ល។ បានចុះផ្សាយសំដីលោក ថាច់-ស៊ីថា ថានឹងរៀបចំដឹកនាំគណៈប្រតិភូមិមកទទួលឯកសារប្រវិត្តិសាស្ត្រដែលបារាំងបានកាត់ទឹកដីកម្ពុជាក្រោមទៅអោយយួននៅស្រុកបារាំង។ 
សូមបញ្ជាក់ថា ឯកសារដែលសភាបារាំងចុះសច្ចាប័នកាត់ទឹកដីកម្ពុជាក្រោមអោយយួនកាន់កាប់នៅថ្ងៃទី៥មិថុនា១៩៤៩ ត្រូវបានស្ថាបនិកព្រលឹងខ្មែរបានទទួលពីសភាបារាំងតាំងតែពីឆ្នាំ ២០០៣-២០០៤មកម្ល៉េះ ហើយបានចុះផ្សាយនៅលើបណ្តាញវិបសាយព្រលឹងខ្មែរនិងទេវរាជ (http://amekhmer.free.fr/Khmer-books/1cochinchina.htm - http://devaraja.free.fr/Khmer-books/1cochinchina.htm ) ថែមទាំងបានផ្ញើបន្តទៅអោយមេដឹកនាំសហគមន៍ខ្មែរក្រោមភ្ជាប់ជាមួយអីមែលរបស់លោក Jacques Népoteអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលជាតិសិក្សាស្រាវជ្រាវវិទ្យាសាស្ត្ររបស់បារាំងហៅថា CNRS។ 
កាលណោះលោក Jacques Népote បានស្នើសុំអោយខ្មែរក្រោមរៀបចំក្រុមការងារដើម្បីសិក្សាស្រាវជ្រាវជាមួយលោក ចំពោះអ្វីដែលព្រលឹងខ្មែរបានចោទប្រកាន់រដ្ឋភិបាលបារាំងថាបានឃុបឃិតជាមួយរដ្ឋាភិបាលយួន ក្នុងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដោយបានកាត់ទឹកដីខ្មែរក្រោមអោយយួនកាន់កាប់ក៏ដូចបានដាក់ជីវិតខ្មែរក្រោមក្នុងកណ្តាប់ដៃដែករបស់យួន ទោះបានដឹងថាយួននឹងសម្លាប់បំបាត់ពូជសាសន៍ខ្មែរក្រោមគ្មានត្រាប្រណីដើម្បីប្លន់ទឹកដីនិងធនធានខ្មែរ។ 

លោក Jacques Népoteសុំអោយរៀបចំក្រុមការងារដើម្បីសិក្សាស្រាវជ្រាវជាមួយលោកចំពោះការចោទប្រកាន់នេះ។ ដោយសារក្រុមការងារព្រលឹងខ្មែរមិនមែនជាអ្នកដឹកនាំសហគមន៍ខ្មែរក្រោមពួកយើងបានផ្ញើសារ និងឯកសារទៅអោយមេដឹកនាំសហគមន៍ខ្មែរក្រោមនិងខ្មែរក្រោមឯទៀតទាក់ទងទៅលោក Jacques Népote ផ្ទាល់ តែគ្មាននរណាម្នាក់រវីរវល់នឹងរឿងនេះទាល់តែសោះ ក្រៅពីនាំខ្មែរក្រោមពុលឆ្កួតវិលវល់នឹងរឿងមនុស្សធម៌ សង្គមកិច្ច វប្បធម៌ និងសាសនា រហូតទាល់តែលោក Jacques Népote ត្រូវបានស្លាប់យ៉ាងអាថ៌កំបាំងក្រោយលោកបានសរសេរអត្ថបទមួយទាក់ទងនឹងចំនួនយួននៅកម្ពុជា។ 
សូមបញ្ជាក់ថា យុទ្ធសាស្ត្រពិលពុលដែលយួនប្រើនៅក្នុងសង្គមខ្មែរបច្ចុប្បន្នក៏ដូចជាមួយខ្មែរក្រោម គឺវាបង្កើតមេដឹកនាំប្រឆាំងក្លែងក្លាយដើម្បីគ្រប់គ្រងកម្លាំងប្រឆាំងយកទៅកំទេចចោល ផ្អាប់ចោល ឬប្រើខុសទិសដៅ ដើម្បីកុំអោយកម្លាំងនោះក្លាយជាបញ្ហាដល់យួននៅពេលដែលយួនត្រូវការពេលវេលាយ៉ាងចាំបាច់ដើម្បីរៀបចំយុទ្ធសាស្ត្រសលេបទឹកដីនិងប្រលយ័ពូជសាសន៍ខ្មែរ។ 
យុទ្ធសាស្ត្រប្រើប្រាស់កម្លាំងនិងធនធានក្នុងសង្គមខ្មែរទៅធ្វើមនុស្សធម៌ សង្គមកិច្ច វប្បធម៌ និងសាសនាគឺជាទិសដៅមួយរបស់យួននិងរបបអាយ៉ង។ 
បើវិនិច្ឆ័យតែសម្បកក្រៅ កិច្ចការមនុស្សធម៌ សង្គមកិច្ច វប្បធម៌ និងសាសនា គឺជាសកម្មដ៏ព្រពៃរបស់មនុស្ស តែនៅពេលដែលជាតិមួយកំពុងលិចលង់ជួបហានិភ័យធ្ងន់ធ្ងរហើយត្រូវការចាំបាច់ធនធានទាំងនោះដើម្បីរំដោះខ្លួនចេញពីត្រូវការរបបផ្តាច់ការនិងអាណានិគមន៍ដ៏យ៉ងឃ្នងមួយ ការយកធនធានទាំងនោះទៅធ្វើកិច្ចការបន្ទាប់បន្សំមិនបាំបាច់គឺជាយុទ្ធសាស្ត្របំបែកកម្លាំង បំផ្លាញធនធានដែលជាតិត្រូវការជាចាំបាច់ដើម្បីប្រឈមមុខនឹងសត្រូវនិងគ្រោះថ្នាក់ចំពោះមុខ។ ទាំងនេះគឺជាយុទ្ធសាស្ត្ររបស់សត្រូវនិងរបបអាយ៉ងបានធ្វើកន្លងមកថែមទាំងជម្រុញជួយជ្រោមជ្រែងនិងលើកទឹកចិត្តមនុស្សឬក្រុមដែលធ្វើកិច្ចការនេះថែមទៀតដើម្បីកុំអោយរវល់គិតរឿងនយោបាយ។ទាំងនេះជាអ្វីដែលខ្មែរត្រូវតែពិចារណាអោយបានដិតដល់។ 
អ្វីដែលយើងឃើញកន្លងមក របបអាយ៉ងក៏ដូចសហគមន៍ខ្មែរក្រោម គឺមានការជម្រុញនិងលើកស្ទួយអោយពុលវីវក់តែនឹងកិច្ចការមនុស្សធម៌ សង្គមកិច្ច វប្បធម៌ និងសាសនានៅពេលដែលគេប្រឆាំងឬរារាំងការធ្វើកិច្ចការសម្រាប់ប្រទេសជាតិ ឬនយោបាយ។ 
ពួកស៊ីភីភីមួយចំនួននិយាយជាចំហរតែម្តងថា កុំរវល់រឿងជាតិឬរឿងនយោបាយ មានគេធ្វើហើយ កិច្ចតែពីរឿងមនុស្សធម៌ សង្គមកិច្ច វប្បធម៌ និងសាសនាទៅបានហើយ។ សិរៈវិដាវី

P/S Message sent to all Khmers around the world in CCI

2 comments:

Karl [Kalonh] Chuck said...

Something doesn't sound right - Things don't add up here...

Kal [ខាល]

Kmenhwatt said...

Sleepin'?!? Huh? yuon never sleeps !
Khmers always sleeps and forgotten that the " yuon=Bamboos are growing" all a round'em,until it's 2late to "SURVIVES" suffocated and dies workout identity...! Why didn't we [khmers] learns from CHAMS forks!?