Mon, 17 November 2014
លោក រ៉ុង ឈុន បាននាំនិស្សិត និងព្រះសង្ឃចុះពិនិត្យមើល បង្គោលព្រំដែន។ រូបថត ហ្វេសប៊ុក រ៉ុង ឈុន
ស្វាយរៀងៈ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុ ជា ដែលមានការចូលរួមពីយុវជន គ្រូបង្រៀន និងព្រះសង្ឃជាង ១០០ នាក់ និងអង្គ បានធ្វើដំណើរចុះទៅព្រំដែ នកម្ពុជាវៀតណាម ក្នុង ស្រុករំដួល ខេត្តស្វាយរៀង កាលពីម្សិលមិញដោយអះអាងថា បង្គោលព្រំដែនបានបោះក្នុង ទឹកដីកម្ពុជា។
លោក រ៉ុង ឈុន អ្នកតំណាងក្រុមប្រឹក្សាឃ្លា ំមើលកម្ពុជា ដែលដឹកនាំប្រតិភូចុះទៅព្ រំដែន កម្ពុជា-វៀតណាម នៅ ស្រុករំដួល ខេត្តស្វាយរៀង បានបញ្ជាក់ថា ពីបង្គោលលេខ ១៤៧ ដល់ ១៤៨ ចន្លោះបង្គោលព្រំដែនចំនួន ១១ បានបោះក្នុងដីស្រែប្រជា ពលរដ្ឋកម្ពុជាពី ១០០ ទៅ ៥០០ ម៉ែត្រ។
លោកបញ្ជាក់ថា៖ «ផ្អែកលើអ្វីដែលយើងបានមើ លឃើញនៅទីនោះយើងឃើញបង្គោ លព្រំដែនចន្លោះបង្គោលលេខ ១៤៧ និង ១៤៨ យើងឃើញបង្គោលតូចៗបោះចូលក្ នុង ប្រទេសកម្ពុជា ពី ១០០ ទៅ ៥០០ ម៉ែត្រ។ យើងបានដើរចូលដីយើងអាជ្ញា ធរយួនហាមយើងមិនឲ្យដើរ គេថាវាជាដីគេ មិនមែនដីយើងទេ»។
លោកបន្ថែមថា ប្រតិភូរបស់លោកមិនត្រូវបា នរាំងស្ទះដោយអាជ្ញាធរមិន ឲ្យចូលទៅមើលបង្គោលព្រំដែន ដែលបានបោះដោយរដ្ឋាភិបាលកម្ ពុជានិងវៀតណាម ដូចលើកមុនឡើយផ្ទុយទៅវិញ អាជ្ញាធរបានអមដំណើរប្រតិភូ ទៅមើលបង្គោលព្រំដែននៅតំ បន់នោះ។ លោកបន្តថា៖ «យើងចង់ឲ្យយុវជនយើងឃើញផ្ ទាល់ភ្នែកថា ការប្រកាសរបស់លោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន មិនអនុញ្ញាតឲ្យបាត់ដីកម្ពុ ជាទៅវៀតណាម វាពិត ឬមិនពិត។ យើងនឹងដាក់លិខិតទៅរដ្ឋសភា ឲ្យកោះរដ្ឋាភិបាលមកសាកសួរ អំពីបញ្ហាព្រំដែន។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុ ជានឹងស្នើឲ្យរដ្ឋាភិបាលពិ និត្យ និងបោះបង្គោលព្រំដែនឡើងវិ ញតាមស្មារតីនៃកិច្ចព្រមព្ រៀង ទីក្រុងប៉ារីស»។
លោក មាស ខេង ក្រុមប្រឹក្សា ខេត្តស្វាយរៀង ពីគណបក្សសង្គ្រោះជាតិ ដែលអមដំណើរប្រតិភូចុះទៅមើ លព្រំដែនបានបញ្ជាក់ថា បង្គោលព្រំដែនពិតជាបោះក្នុ ងដីស្រែប្រជាពលរដ្ឋកម្ពុជា ។ លោកថា៖«បង្គោលព្រំដែនកម្ពុជាបាន ដាំក្នុងចំការស្វាយចន្ទីប្ រហែល ២០០ ម៉ែត្រ មានផ្នូរជីដូនជីតា និងដើមត្នោតក្នុងចម្ការស្ វាយចន្ទី។ កសិករបានត្អួញត្អែរថា ពេលយើងចុះទៅមើលពិតជាមាន ការទន្ទ្រានមែន។ អាជ្ញាធរគ្មានដំណោះស្រាយទេ» ។
លោក ធន សុខនឿន អ្នកភូមិនៅក្នុង ស្រុករំដួល បានថ្លែងថា លោកមានដីជាង ៤ ហិកតាពីជីដូនជីតាយូរមកហើ យប៉ុន្តែឥឡូវនេះដីបាត់បង់ ទៅខាងវៀតណាម ហើយលោកគ្មានដីធ្វើស្រែចម្ ការទេ។ លោកបន្ថែមថា៖ «ដីជាកេររបស់ជីដូនជីតា។
ចម្ការស្វាយចន្ទី មានតាំងពី ឆ្នាំ១៩៨២។ បង្គោលព្រំដែនទើបតែបោះមុន ចូលឆ្នាំខ្មែរ ដោយភាគីទាំងសងខាង។ យើងបានត្អួញត្អែរ មនុស្សជិតមួយភូមិប្រឆាំងនឹ ងការដាំបង្គោល ព្រោះវាជាដីខ្មែរ តែគេថាគេបោះបានត្រឹមត្រូ វ»។
លោក ឈម សំអាត អធិការ ស្រុករំដួល ដែលអមដំណើរប្រតិភូចុះទៅមើ លបង្គោលព្រំដែន បានបដិសេធមិនធ្វើការអត្ថា ធិប្បាយលម្អិតអំពីការចុះទៅ មើលព្រំដែននោះទេ ដោយថាតាងនាមឲ្យអាជ្ញាធរលោ កបំពេញតួនាទីការពារប្រតិភូ។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុក កិច្ចការព្រំដែនមិនអាចទាក់ ទងសុំការអត្ថាធិប្បាយបាន ទេ៕
No comments:
Post a Comment