A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 20 November 2014

Opposition MP Mao Monivann plans to petition Mr. Hun Sen again regarding Vietnam's encroachments at Dak Dam border area តំណាងរាស្ត្រ​បក្ស​ប្រឆាំង​គ្រោង​ដាក់​លិខិត​ម្តង​ទៀត​ទៅ​លោក ហ៊ុន សែន ករណី​ច្រក​ដាក់​ដាំ​​

Read the article in English here.


ដោយ៖​ ណាត សុភាព​​ | ថ្ងៃពុធ ទី19 វិច្ឆិកា 2014, 

តំណាងរាស្ត្រ​គណបក្សប្រឆាំង​គ្រោង​ដាក់​លិខិត​ម្តង​ទៀត​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​សប្តាហ៍​ក្រោយ ដើម្បី​ឲ្យ​បំភ្លឺ​ករណី​ព្រំដែន​នៅ​ច្រក​ដាក់​ដាំ ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​វៀតណាម​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​ចូល​ទឹកដី​កម្ពុជា​ប្រមាណ​៤០​គីឡូម៉ែត្រ​ ។​
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​គណកម្មការ​ទី​៩ នៃ​រដ្ឋសភា លោក ម៉ៅ មុនី​វណ្ណ ឲ្យ​ VOD ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក​ធ្លាប់​ដាក់​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី តាមរយៈ​ប្រធានរដ្ឋសភា​លោក ហេង សំរិន ម្តង​រួច​ហើយ កាលពី​ថ្ងៃ​ទី​២១​ ខែតុលា ឆ្នាំ​២០១៤ ដើម្បី​ឲ្យ​លោក ហ៊ុន សែន ​ចូល​បំភ្លឺ​ជា​សាធារណៈ​ជុំវិញ​ច្រក​ដាក់​ដាំ ខេត្ត​មណ្ឌលគិរី ដែល​វៀតណាម​រំលោភ​យ​ក​នោះ​ ។ តែ​រហូត​មកដល់ពេលនេះ​មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ ។ លោក​ថានៅ​សប្តាហ៍​ក្រោយនេះ លោក​គ្រោង​ដាក់​លិខិត​ជា​លើក​ទី​២​ទៅ​លោក ហ៊ុន សែន ជុំវិញ​ករណី​នេះ ​។​
លោក ​ម៉ៅ មុនី​វណ្ណ បញ្ជាក់ថា បើ​ដាក់​លិខិត​លើក​ទី២នេះ​មិន​ព្រម​ចេញ​បំភ្លឺ​ទៀត លោក​នឹង​កៀងគរ​តំណាងរាស្ត្រ​ផ្សេង​ទៀត​ឲ្យបាន​៣០​រូប ឬ​លើស​ពីនេះ ធ្វើ​លិខិត​ទៅ​រដ្ឋសភា ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ធ្វើ​ញត្តិបន្ទោស​ទៅ​រដ្ឋាភិបាល​ ។
VOD មិនអាច​សុំ​ការបំភ្លឺ​ពី​នាយកខុទ្ទកាល័យ​នាយ​ករដ្ឋមន្ត្រី លោក ហ៊ូ សិទ្ធី បាន​ទេ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ ។
​មាត្រា​៩៨ នៃ​រដ្ឋធម្មនុញ្ញ​មាន​ខ្លឹមសារ​ថា តំណាងរាស្ត្រ​ចំនួន​៣០​រូប មាន​សិទ្ធិ​ធ្វើ​ញត្តិ​បន្ទោស​រាជរដ្ឋាភិបាល​បានតាមរយៈ​រដ្ឋសភា ហើយ​រដ្ឋសភា​អាច​ទម្លាក់​សមាជិក​គណៈ​រដ្ឋមន្ត្រី ឬ​ទម្លាក់​រដ្ឋាភិបាល​ពី​តំណែង ដោយ​អនុម័ត​ញត្តិបន្ទោស តាម​សំឡេង​ឆ្នោត​ភាគច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​ ។ បើ​យោង​តាម​ច្បាប់​នេះ និង​លោក កឹម សុខា គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវការ​តែ​៧​សំ​ឡង​ទៀត​ប៉ុណ្ណោះ​ពី​គណបក្ស​កាន់​អំណាច ​ដើម្បី​បោះឆ្នោត​ទម្លាក់​រដ្ឋាភិបាល ​។​

​មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​នៃ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ហៅ​សកម្មភាព​របស់​វៀតណាម ដែល​ធ្វើ​ផ្លូវ​ចាក់​កៅស៊ូ​ចូលមក​ចំណុច​ស្ទឹង​ច្រក​ដាក់​ដាំ ខេត្ត​មណ្ឌលគិរី នោះ​ថា​ភាគី​វៀតណាម​មិន​គោរព​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​ប្រទេស​ទាំង​ពីរ​ ។ ​ប៉ុន្តែ​មិន​បាន​បង្ហាញ​ពី​វិធាន​បន្តទៀតថា​ធ្វើ​យ៉ាងណា​ទេ បន្ទាប់​ពី​ខ្លួន​បាន​ស្នើ​ទៅ​ភាគី​វៀតណាម​ឲ្យ​បញ្ឈប់​សកម្មភាព​នោះ តែ​វៀតណាម​មិន​ព្រម​ផ្អាក​ ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

No comments: