A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 24 November 2014

Kem Sokha considers walking out of parliament if NEC can't be reformed ​លោក​កឹម សុខា គិតពី​ការ​ដើរចេញ​ពី​សភា​បើ​កែទម្រង់ ​គជប មិនបាន​​

ដោយ៖​ ឡេង រតនា​ | ថ្ងៃអាទិត្យ ទី23 វិច្ឆិកា 2014, ​

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក្នុង​វេទិកា​ជួប​ជាមួយ​ក្រុមប្រឹក្សា​ជាប់ឆ្នោត និង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​ខេត្ត​ពោធិ៍សាត់ (រូបភាពពី៖ ទំព័រ​ហ្វេស​ប៊ុក​របស់​លោក កឹម សុខា)
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើកឡើងថា នឹង​រៀបចំ​វេទិកា​សាធារណៈ​មួយ​នៅ​ថ្ងៃ​ខាង​មុខ ​ថាតើ​គួរ​នៅ​បន្ត​នៅក្នុង​សភា​ទៀត ឬ ដើរ​ចេញ​ប្រសិនបើ​ធ្វើកំណែ​ទម្រង់​ គជប មិន​បាន​នោះ​។
ការលើកឡើង​របស់​លោក​កឹម សុខា ​នេះ​ធ្វើឡើង ក្នុង​វេទិកា​ជួប​ជាមួយ​ក្រុមប្រឹក្សា​ជាប់ឆ្នោត និង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​ខេត្ត​ពោធិ៍សាត់ ស្ថិតនៅ​ភូមិ​អូរ​ស្ដៅ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​
​លោក​កឹម សុខា លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​អ្វីៗ តែង​សុំ​យោបល់​ពី​ប្រជាពលរដ្ឋ​ជាមុនសិន​។ លោក បញ្ជាក់ថា នឹង​មាន​សន្និបាត​នៅ​ភ្នំពេញ​មួយ​ទៀត​ប្រ​សិន​បើ​ដូរ គជប មិនបាន។​ "​បើសិន​ថ្ងៃ​ណា​មួយ​យើង​ចូល​សភា​ហើយ​គេ​បោកប្រាស់​ យើងដូរ គជប មិន​បាន​ យើង​នឹង​បើក​សន្និបាត​មួយ​នៅ​ភ្នំពេញ​ម្តងទៀត សួរ​ទៅ​តំណាង​របស់​រាស្ត្រ ក្រុមប្រឹក្សា​ជាតិ​ទាំងអស់​និង​គ្រប់​មូលដ្ឋាន​ដើម្បី​ធ្វើ​សេចក្តីសម្រេច​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ តំណាងរាស្ត្រ​យើង​គួរ​បន្ត​អង្គុយ​នៅក្នុង​សភា​ទៀត ឬ ចេញមកក្រៅ​ធ្វើ​អី​ទៀត​?"

​បច្ចុប្បន្ន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ  និង គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ចរចា​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​មិនទាន់​កំណត់ថា នឹង​បញ្ចប់​នៅពេល​ណា​នៅឡើយ បើទោះជា​ក្រុមការងារ​គណបក្ស​ទាំង​ពីរ​អះអាងថា មាន​ការឯកភាព​គ្នា​បាន​ជាង​៩០​ភាគរយ​ហើយ​ក៏​ដោយ​។ ចំណុច​ដែល​បក្ស​ទាំង​ពីរ​នៅ​ខ្វែងគំនិត​គ្នា​នោះ​គឺ​ការកំណត់​សញ្ជាតិ និង ការដាក់​ញាតិ​លោហិត​ចូល​ក្នុង​សមាសភាព​គ ជ ប៕
សូមសរសេរមកលោក ឡេង រតនា តាម​រយៈ cjlengchanratana@gmail.com

No comments: