ប៉ូលិសអន្តរជាតិ អាំងទែប៉ូល (Interpol) កំពុងតាមស្វែងរកចាប់ខ្លួនសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ ជាខ្មែរ-អាមេរិកាំង រស់នៅក្នុងរដ្ឋបីផ្សេងគ្នានៅសហរដ្ឋអាមេរិក។ សមត្ថកិច្ចកម្ពុជា ក៏កំពុងតាមចាប់មេដឹកនាំចលនាប្រឆាំងរដ្ឋាភិបាលកម្ពុជា ម្នាក់ទៀត ដែលកំពុងមានវត្តមាននៅប្រទេសថៃ។ នេះជាលើកដំបូងហើយដែលសមត្ថកិច្ចកម្ពុជា ចាត់វិធានការតាមចាប់ខ្លួនអ្នករិះគន់រដ្ឋាភិបាលដែលប្រើប្រាស់ប្រព័ន្ធសង្គមនៅខាងក្រៅប្រទេស។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ស្នើសុំឲ្យរដ្ឋាភិបាលអាមេរិក សហការស្វែងរកចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួនបីនាក់ទៅផ្ដន្ទាទោសនៅកម្ពុជា ពីបទគំរាមសម្លាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។
គេហទំព័រប៉ូលិស អាំងទែប៉ូល ផ្សព្វផ្សាយស្វែងរកចាប់ខ្លួនលោក ម៉ៅ ឃឿន នៅរដ្ឋផេនស៊ីលវែនីញ៉ា (Pennsylvania) លោក បូណា ប៊ុនផាត់ នៅរដ្ឋវ៉ាស៊ីនតោន (Washington State) និងលោក យឿន សំរិទ្ធី នៅរដ្ឋចរចា (Georgia)។ អ្នកទាំងបីសុទ្ធតែត្រូវបានចោទប្រកាន់ពីបទគំរាមសម្លាប់ដូចគ្នា។ ដីការបស់ អាំងទែប៉ូល បញ្ជាក់ថា សមត្ថកិច្ចកម្ពុជា ស្វែងរកចាប់ខ្លួនអ្នកទាំងបីដើម្បីកាត់ទោស និងទទួលទោសជាប់ពន្ធនាគារ។ ជនសង្ស័យទាំងបីនាក់នោះ ជាមនុស្សមានប្រជាប្រិយភាពក្នុងប្រព័ន្ធហេ្វសប៊ុក (Facebook) និង យូធូប (Youtube) ហើយធ្លាប់រិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់អាចរកដំណោះស្រាយនយោបាយបាន។
លោក ខៀវ សុភ័គ បញ្ជាក់ទៀតថា សមត្ថកិច្ចកម្ពុជា ស្វែងរកចាប់ខ្លួនអ្នកទាំងបីដោយសារតែពួកគេគំរាមសម្លាប់ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា មិនមែនដោយសារការរិះគន់រដ្ឋាភិបាលឡើយ៖ «ការបញ្ចេញមតិរបៀបនេះ លែងហៅថា សេរីភាពហើយ ហួសព្រំដែននៃសេរីភាពហើយ។ ឧទាហរណ៍ខ្ញុំគំរាមសម្លាប់ប្រធានាធិបតី អូប៉ាម៉ា មើល៍ ហ៊ានសាកមើល៍ បើមិនគុកឥឡូវហ្នឹង»។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ មនុស្សពីរនាក់ក្នុងចំណោម ៣នាក់ ដែលត្រូវចោទពីបទគំរាមសម្លាប់នោះ បដិសេធថា ពួកគេមិនបានគំរាមសម្លាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឡើយ។ ពួកគេអះអាងថា ពួកគេគ្រាន់តែរិះគន់រដ្ឋាភិបាលតែប៉ុណ្ណោះ។
លោក យឿន សំរិទ្ធី នៅរដ្ឋចរចា ដែលមនុស្សភាគច្រើនស្គាល់តាមប្រព័ន្ធហ្វេសប៊ុក ឈ្មោះថា
Sunshine Powermoon បញ្ជាក់ថា លោកធ្លាប់រិះគន់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមប្រព័ន្ធហ្វេសប៊ុក ដោយសារលោកមិនពេញចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ប៉ុន្តែលោកមិនបានគំរាមសម្លាប់នរណាឡើយ៖
«ខ្ញុំបន់ឲ្យតែគេមកចាប់ខ្ញុំរឿងនយោបាយ ប៉ុន្តែខ្ញុំមិនមែនជាអ្នកនយោបាយទេ ខ្ញុំជាអ្នកគាំទ្រមេដឹកនាំណាត្រឹមត្រូវ»។
លោកបន្ថែមទៀតថា លោកមិនព្រួយបារម្ភនឹងការតាមចាប់ឃាត់ខ្លួនរបស់រដ្ឋាភិបាលកម្ពុជាឡើយ ហើយលោកត្រៀមខ្លួនការពារក្តីរបស់លោកនៅសហរដ្ឋអាមេរិក។
ចំណែក លោក បូណា ប៊ុនផាត់ ជាសកម្មជនគណបក្សសង្គ្រោះជាតិ ក៏ប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុកដែរ។ លោកបានដាក់រូបភាពនិងវីដេអូជាច្រើនពាក់ព័ន្ធនឹងសកម្មភាពចូលរួមនយោបាយជាមួយគណបក្សសង្គ្រោះជាតិ។ លោកបន្តថា លោកធ្លាប់រិះគន់មន្ត្រីគាំទ្រគណបក្សប្រជាជនកម្ពុជា តាមប្រព័ន្ធហេ្វសប៊ុក ប៉ុន្តែលោកមិនបានគំរាមសម្លាប់មន្ត្រីរដ្ឋាភិបាលឡើយ។
លោកថា ការស្វែងរកចាប់ខ្លួនលោករបស់សមត្ថកិច្ចកម្ពុជានោះ ជាការគំរាមកំហែងផ្នែកបញ្ចេញមតិ៖ «គេចង់ចាប់ខ្លួន គេចង់សម្លុតធ្វើឲ្យខ្ញុំខ្លាច កុំឲ្យចេញមុខចេញមាត់ ណាមួយប្រហែលជាគេឃើញរូបភាពខ្ញុំជាមនុស្សមួយក្នុងសង្គមជួយសង្គ្រោះជាតិ ម្ល៉ោះហើយនៅពេលហើយធ្វើល្អ គេចង់ទប់ស្កាត់បំបែកបំបាក់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ម៉ៅ ឃឿន ចំពោះការចោទប្រកាន់នេះទេ។ ប៉ុន្តែលោកបានប្រើប្រាស់ប្រព័ន្ធ យូធូប ដោយប្រើប្រាស់ឈ្មោះ
KhmerKromneed 911 ដើម្បីរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន។ ក្នុងវីដេអូ ដែលលោកបានដាក់ក្នុងប្រព័ន្ធយូធូបនោះ លោកបានដកស្រង់សម្ដីលោក ហ៊ុន សែន ហើយបានបកស្រាយតបទៅលោក ហ៊ុន សែន វិញ។
ដោយឡែក លោក សម សេរី ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ ជាអ្នកដឹកនាំចលនាប្រឆាំងនឹងលោក ហ៊ុន សែន នៅឯប្រទេស ដាណឺម៉ាក វិញ ក៏កំពុងរត់គេចពីតាមចាប់ឃាត់ខ្លួនរបស់សមត្ថកិច្ចទីក្រុងភ្នំពេញ។
លោក សម សេរី កាលពីថ្ងៃទី២៩ កញ្ញា បានបញ្ជាក់ថា លោកកំពុងស្នាក់នៅប្រទេសថៃ ដើម្បីជួបនឹងសកម្មជនរបស់លោក ប៉ុន្តែត្រូវបានប៉ូលិសថៃ ស្វែងរកចាប់ខ្លួន។ បច្ចុប្បន្ន លោកកំពុងរត់គេចខ្លួនទៅប្រទេសផ្សេងពីការតាមចាប់នេះ។
តុលាការរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានកាត់ទោសលោក សម សេរី ឲ្យជាប់ពន្ធនាការរយៈពេល ៩ឆ្នាំ ពីបទបង្កើតចលនាប្រឆាំងរដ្ឋាភិបាលកម្ពុជា។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បដិសេធមិនធ្វើអត្ថាធិប្បាយចំពោះការស្វែងរកចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិឡើយ ដោយរង់ចាំសិក្សាលើការចោទប្រកាន់នេះជាមុនសិន។
ក្រុមប្រឹក្សាមជ្ឈមណ្ឌលសិទ្ធិមនុស្ស លោក អ៊ូ វីរៈ មានប្រសាសន៍ថា អ្នកប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុក ត្រូវពិចារណាឲ្យច្បាស់លាស់ចំពោះការគំរាមកំហែងណាមួយនៅលើបណ្ដាញសង្គម ពីព្រោះសមត្ថកិច្ចនឹងប្រើប្រាស់ព័ត៌មានទាំងនោះដើម្បីចោទប្រកាន់អ្នកគំរាមកំហែងទាំងនោះវិញ។
លោកបន្តថា ការគំរាមកំហែងនៅលើបណ្ដាញសង្គម មិនមែនជាសិទ្ធិសំដែងមតិឡើយ៖ «សេរីភាពនៃការបញ្ចេញមតិក៏ត្រូវមានកម្រិតដែរ។ ការគំរាមជាអំពើខុសច្បាប់។ សេរីភាពនៃការបញ្ចេញមតិក្នុងប្រព័ន្ធអ៊ីនធឺណិត ដូចជាសេរីភាពនៅប្រព័ន្ធផ្សេង ដូចជាវិទ្យុ តាមមុខផ្ទះ ឬតាមកាសែត ទោះបីជាយើងគំរាមសម្លាប់គេនៅមុខផ្ទះយើង ក៏ខុសច្បាប់ដែរ»។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាមន្ត្រីក្រសួងមហាផ្ទៃ ក៏ធ្លាប់គំរាមសម្លាប់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិដែរ។
គណបក្សសង្គ្រោះជាតិ កាលពីខែធ្នូ ឆ្នាំ២០១៣ ធ្លាប់បានស្នើឲ្យក្រសួងមហាផ្ទៃ ស៊ើបអង្កេតករណីម្ចាស់គណនីឈ្មោះ លោក ផែង វណ្ណៈ បានសរសេរលើទំព័ររបស់ខ្លួនថា ទុក ៧គ្រាប់ឲ្យលោក កឹម សុខា ដែលមួយគ្រាប់ចុងក្រោយបាញ់ឲ្យចំក្បាលលោក កឹម សុខា ប៉ុន្តែរហូតមកទល់ពេលនេះ សមត្ថកិច្ចកម្ពុជា នៅមិនទាន់ចាប់ខ្លួនលោក ផែង វណ្ណៈ នៅឡើយទេ។ ចំណែកម្ចាស់គណនីម្នាក់ទៀតដែលគាំទ្រគណបក្សប្រជាជនកម្ពុជា និងជាតាមដានម្ចាស់គណនីហ្វេសប៊ុកណាដែលរិះគន់រដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន សែន នោះ ក៏ធ្លាប់គំរាមអាយុជីវិតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែរ ប៉ុន្តែលោកនៅមានសេរីភាពនៅឡើយ។
បច្ចុប្បន្ន ប៉ូលិសអាំងទែប៉ូល កំពុងស្វែងរកចាប់ខ្លួនមនុស្ស ២៧នាក់ រួមមានបទឆបោក ពុករលួយ ឃាតកម្ម និងបទឧក្រិដ្ឋផ្សេងៗមួយចំនួនទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ទណ្ឌិតមួយចំនួនដែលស្និទ្ធនឹងគណបក្សកាន់អំណាច ហើយដែលបានរត់គេចខ្លួនទៅបរទេសនោះ មិនត្រូវបានសមត្ថកិច្ចកម្ពុជា ស្នើឲ្យប៉ូលិស អាំងទែប៉ូល ស្វែងរកចាប់ខ្លួននៅឡើយទេ។ មកទល់នឹងថ្ងៃទី៣០ ខែកញ្ញា សមត្ថកិច្ចសហរដ្ឋអាមេរិក មិនទាន់ឃាត់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ ទាំងបីនាក់នៅឡើយទេ ចំណែកវាសនា លោក សម សេរី នៅមិនទាន់ដឹងថា យ៉ាងម៉េចនៅឡើយទេ ដោយសារវិទ្យុអាស៊ីសេរី មិនអាចទាក់ទងបាន៕
6 comments:
Interpol can't simply arrest American citizen in their homeland, as they are protected under 4th Amendment in the constitution.
Hun Sen and his clowns should learn to understand something below before they ask the US to arrest their citizen.
A Disturbing Summary of The Death Threats Against Obama & Other Democrats So Far:
https://www.youtube.com/watch?v=FhWbXDZXlkY
There is no way to send a American from their homeland to another country to serve jail there.
The Cambodian government can only request for investigation in the US.
Freedom of speech does not cover you if you are threatening to kill someone else or asking someone else to kill someone.
Say.. someone logs in google to post a threat to kill or asking Khmer living in Drgunzet state to beat him up, Drgunzet can file a complain to the government to investigate.
It's a seriously crime especially if the parties or party holding a US citizenship.
If this case of the posting, the government will have to follow up but most likely result will be a warning.
Reply to above statement,
We said clearly that It was not a crime unless investigation occurs.
Even though it is a real crime, US citizen must serve jail in the US.
It is just a warning. I agree.
Cabodian government should Learn more international law not act like you are a super power for Khmer people who don't have any weapon and you can kill or arrest anytime if you want , this is united state the world super power and super democracy Hun sen only a little ant and a super power for insect around him ? so don't dream that you can bring their citizen to your stupid law or jail them in Cambodia .
Post a Comment