A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 5 October 2014

Deputy Phnom Penh Governor Khuong Sreng should know his own nationality លោកឃួងស្រេងគួរយល់សញ្ជាតិខ្លួន

 ដោយ ជូ លាងហាក់

ខ្ញុំសូមសរសេរម្ដងទៀតថា ខ្ញុំមានចិត្តខ្មាស់អៀន, ស្អប់ជីវិត, យ៉ាងខ្លាំងដែលខ្ញុំមានកំណើតជាខ្មែរ។
ឪពុកខ្ញុំទទួលមរណភាពក្នុងឆ្នាំ១៩៧០។ គាត់មិនបានហែលឆ្លងនរកអវិចី ដែ់លខ្មែរក្រហមបានបង្កើត
នោះទេ។  ប៉ុន្តែម្តាយខ្ញុំ និងសាច់សារលោហិតទាំងអស់ បានលង់ក្នុងនរកអវិចី ជាមួយខ្មែរទាំងនគរ។
ខ្ញុំស្អប់ជាតិកំណើតជាសាសន៍ខ្មែរ ក៏ព្រោះតែមនុស្សពីនរក ជាអ្នកដឹកនាំជាតិសាសន៍នេះ។ ជាពួក
មនុស្សកំសោយខាងសតិបញ្ញា និងស្មារតី តែមានព្រលឹងចិត្តអន្យតិរ្ថិយ វង្វេងជាតិសាសន៍របស់ខ្លួន
ហើយកាចសាហាវណាស់។  ខ្មែរខ្លះនាំគ្នាតស៊ូ ដើម្បីផលប្រយោជន៍ខ្មែរជាទូទៅ។ គឺខ្មែរក្រោមដែល
នៅមានចិត្តអង់អាចក្លាហាន តវ៉ាចំពោះយួន ដែលវាលួចប្លន់កេរ្តិ៍មរតក ទឹកដីខ្មែរ។ ហើយវាព្រហ៊ើន។

ប៉ុន្តែក្នុងខណៈដែលខ្មែរកំពុងតស៊ូយ៉ាងលំបាក ប្រយុទ្ធប្រឆាំងនឹងអំពើកោងព្រហ៊ើនរបស់យួន មាន
ខ្មែរម្ខាងទៀត ដែលកំសាកមិនហ៊ានជួយជ្រោមជ្រែង ជាតិសាសន៍របស់ខ្លួននោះទេ តែបានបង្ហាញ
ពីភាពកំសោយ ក្នុងសតិស្មារតី របស់ខ្លួននៅកណ្តាលវាល ឱ្យយួនបានឃើញបានឮដោយផ្ទាល់ថា
ខ្លួនកំពុងជួយទប់ទល់ប្រឆាំងខ្មែរ ឱ្យផលប្រយោជន៍ដល់យួន។ នេះជាសកម្មភាព វង្វេងកំណើត មិន
ស្មោះត្រង់នឹងជាតិសាសន៍របស់ខ្លួន។  គឺលោកឃួងស្រេង អភិបាលរង រាជធានីភ្នំពេញ។

យោងតាមសារព័ត៌មានសេរី http://www.fpmonline.net/article/83847 លោកឃួងស្រេង កំពុងផ្ចង់
ស្មារតី (រកមើលកំហុស) របស់ខ្មែរក្រោម ដែលធ្វើបាតុកម្មប្រឆាំងយួន កាលពីថ្ងៃទី៤តុលា២០១៤។
ឃួងស្រេង ហៅសកម្មភាពក្រោកឈរតវ៉ារបស់ខ្មែរក្រោមថា បាន(បំពានច្បាប់) - បំពានកិច្ចព្រម
ព្រៀងកំណត់ហេតុរួម រវាងថាច់សេថា និងសាលាក្រុងភ្នំពេញ។ ឃួងស្រេងនឹង(ខិតខំ)រកមើល ថា
តើគោលការណ៍ខ្មែរក្រោម កំពុងធ្វើជ្រុលដល់កម្រឹតណា ដើម្បីបំពេញការចោទប្រកាន់ ទៅតាមផ្លូវ
ច្បាប់... ជាច្បាប់ដែលនឹងបំបាក់ស្មារតីខ្មែរ ហើយយួនបានសើចសប្បាយ។ 
ហេតុអ្វីបានជាជាតិខ្មែរ
ទទួលរងកម្ម មានសុទ្ធតែមនុស្សវង្វេងសាសន៍ពីនរក មកដឹកនាំជាតិសាសន៍នេះ ឱ្យស្គាល់តែភាព
អាម៉ាស់ បាក់ទឹកចិត្តនឹងតស៊ូរំដោះជាតិ?  ឈប់និយាយថា អ្នកមានមោទនភាពបានកើតជាខ្មែរ។
ព្រោះខ្មែរគ្មានលក្ខណៈសម្បត្តិត្រង់ណាមួយ ឱ្យអ្នកមានមោទនភាព ហ៊ឹកហ៊ាក់នោះទេ។  ឱនភាព
ទាំងនេះ គឺដោយសារខ្មែរ មានមេដឹកនាំអន់ប្រាជ្ញាស្មារតីរាប់រយឆ្នាំមកហើយ រហូតដល់បច្ចុប្បន្ន។ 

រឿងក្រីក្រ រឿងទន់ខ្សោយកម្លាំង រឿងសុំអំណោយគេដើម្បីរស់ វាជាអាម៉ាស់ធំរួចហើយ។ ប៉ុន្តែរឿ
(ខ្មែរ)ដែលមានកាតព្វកិច្ច ត្រួតត្រា មើលការខុសត្រូវ រឿងសុខទុក្ខរបស់ជាតិ តែបែរជាមនុស្សចោល
ម្សៀត មិនទាំងស្គាល់កំណើតជាតិសាសន៍របស់ខ្លួនផងនោះ ទើបជារឿងគួរឱ្យឈឹចាប់ខ្មាស់អៀន
ខ្លាំង។ ករណីដូចនេះមានច្រើនណាស់មកហើយ តាំងពីរឿងកសិករខ្មែរ នៅស្វាយរៀង និងរឿង
លោកសង្ឃទឹមសាខនជាដើម ដែលខ្មែរចាប់បញ្ជូនទៅឱ្យយួន យកទៅដាក់គុក។ ឥឡូវរឿងរ៉ាវថ្មីៗ
ស្រដៀងគ្នាដដែលហ្នឹង នៅតែមានក្លិនស្អុយ ដែលឃួងស្រេង កំពុងធ្វើឱ្យ(ស្របច្បាប់) បំពេញចិត្ត
(សមមិត្តម៉ឺនណាម)យួន។  នេះអាចប្រៀបបាននឹងអំពើក្បត់ជាតិ ហើយបែរទៅលើកតម្កើងផល
ប្រយោជន៍បរទេសទៅវិញ។  តើនេះមិនមែនជារឿងគួរឱ្យខ្មាស់អៀនរបស់ខ្មែរទេឬយ៉ាងម៉េច?  

ខ្ញុំមើលមិនឃើញសោះ ក្តីសង្ឃឹមសម្រាប់ពលរដ្ឋខ្មែរ។ តែខ្ញុំព្រួយព្រោះកំពុងមើលឃើញវិនាសកម្ម
នៃជនជាតិនេះ ដែលឃើញដូចជាកណ្តៀរកំពុងស៊ីឈើផ្ទះ ហើយវានឹងពុកបាក់រលំទៅស្លាប់ទាំងអស់
គ្នា។  ខ្មែរដែលជួយជ្រោមជ្រែងសត្វកណ្តៀរ គឺជាកណ្តៀរក្នុងរូបកាយជាខ្មែរ ដែលគួរកំចាត់ឱ្យបាន
ទាន់ពេលវេលា។  គឺជាខ្មែរ ដែលនឹងធ្វើឱ្យខ្មែរស្អប់ខ្មែរ ហើយកម្លាំងស្នេហាជាតិខ្មែរ នឹងរបេះបន្តិច
ម្តងៗ រលាយហិនហោចអស់ទៅ។ អត្តសញ្ញាណខ្មែរ នឹងបាត់បង់ដោយសារខ្មែរវង្វេងជាតិសាសន៍។
កម្មអ្វីពៀរអ្វី បានជាជាតិសាសន៍នេះ មានប្រវត្តិចម្លែកជាងសាសន៍ដទៃ ដែលគេស្រឡាញ់ជាតិ មិន
ភ្លើល្ងង់ល្ងើ ធ្វើអ្វីដែលជាប្រយោជន៍ដល់ជនបរទេស? ឃួងស្រេងគួរយល់សញ្ជាតិរបស់ខ្លួន៕៚

ជូលាងហាក់, ស.រ.អា. 

2 comments:

Kim Ea said...

I am support your statement . Khmer divide in 2 groups Traitors and patriots . To day Khmer traitors hold all the power from bottom to the top . all leading powerful position like prime minister , ministers of all brand , provincial government , interior minister , police commissioner , city police chief , military leaders justice department is control by Yuon sympathizer or puppet . They all view their same Khmer race as obstructionist or party against their communist administration . They don't like Khmer who oppose corruption , or against enemy invasion off our mother land . they think we Khmer patriotism as hater and enemies of their Yuon boss . Please Khmer it time to wake up and up root of this idea traitorous out as soon as possible if you want to save our country from falling to our vicious enemy hand .

Anonymous said...

មនុស្សបែបហ្នឹងគួរតែកំចាត់ចេញពីសង្គម ទុកក៏មិនចំណេញ ដកចេញក៏មិនខាត ។