Cambodia urges Thailand to resolve border issue
PHNOM PENH (The Cambodia Herald) -- Cambodia has urged Thailand to resolve border issues through existing Joint Border Committee, province and province working groups of the two countries.
The call was made during a meeting on Thursday between Prime Minister Hun Sen and Thai counterpart Prayuth Chan-ocha on the sideline of an Asia-Europe Meeting Summit in Milan, Italy, said Keo Kim Hourn, Minister attached to Prime Minister Hun Sen, said Saturday in a news conference.
He said during the meeting Thai Premier Prayuth Chan-ocha told Hun Sen that Thailand wanted to create special economic zone along Cambodia-Thai border, and planned to create some small factories to create jobs at border of the two countries.
Thai Premier also wanted to create trade center at the border to buy the Cambodian agriculture products and process them for exports.
"The two leaders agreed to resolve cross border crimes as well as preventing traffic of illegal logging in Thailand," he told the news conference.
The official said Hun Sen asked the Thai side to find counterfeit money factory, and jointly crck down on the fake money as recently Cambodian police arrested three Thai people for bringing fake banknotes from Thailand into Cambodia.
Kim Hourn said Prayuth Chan-ocha also thanked Cambodia for releasing a Thai Yellow Shirt activist Veera Somkwamkit.
រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលយោធាថៃ ប្ដេជ្ញាថានឹងដោះស្រាយបញ្ហាព្រំដែនដែលនៅ សេសសល់ ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំង២ ជាពិសេស ដើម្បីជំរុញការអភិវឌ្ឍន៍តាមបណ្ដោយព្រំដែន ដើម្បីធ្វើឲ្យតំបន់ព្រំដែនរវាងប្រទេស ទាំង២ ក្លាយជាព្រំដែនសន្តិភាព និងសហប្រតិបត្តិការលើគ្រប់វិស័យ។ ការប្ដេជ្ញាបែបនេះ ធ្វើឡើងនៅ ពេលប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃ ជួបពិភាក្សាគ្នាដាច់ដោយឡែកមួយ ក្រៅជំនួបកំពូល អាស៊ី-អឺរ៉ុបលើកទី១០ ក្នុងទីក្រុងមីឡង់ (Milan) ប្រទេសអ៊ីតាលី (Italy) កាលពី ថ្ងៃទី១៦ដល់១៧ តុលា។
ការដោះស្រាយបញ្ហាព្រំដែន ការជំរុញការអភិវឌ្ឍន៍តាមតំបន់ព្រំដែន ការបង្កើនការផ្លាស់ប្ដូរ ពាណិជ្ជកម្មរវាងកម្ពុជានិងថៃ សុទ្ធសឹងតែជាប្រធានបទសំខាន់ៗមួយចំនួន ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់ អូចា (Prayuth Chan O Cha) លើកមកពិភាក្សាជាមួយគ្នា ក្នុងពេលទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក្នុងប្រទេសអ៊ីតាលី។
ព័ត៌មានផ្សព្វផ្សាយនៅលើគេហទំព័ររបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តី ការគណៈរដ្ឋមន្ត្រី ឲ្យដឹងថា ក្នុងជំនួបរវាងលោក ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់ អូចា នោះ មេដឹកនាំប្រទេសទាំង២ បានឯកភាពថា នឹងមិនត្រូវទុកបញ្ហាព្រំដែនដែលនៅសេស សល់ ឲ្យក្លាយជាឧបសគ្គដល់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២នោះឡើយ។ ពួកគេក៏ប្ដេជ្ញាខិតខំពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ជាពិសេស រិះរកគ្រប់មធ្យោបាយ ក្នុងការអភិវឌ្ឍន៍តំបន់ព្រំដែន មួយប្រកបដោយសន្តិភាព កិច្ចសហ ប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្ដូរទេសចរណ៍ វប្បធម៌ កីឡា និងភាពរីកចម្រើន របស់ពលរដ្ឋ ដែលរស់នៅតាមតំបន់ព្រំដែន នៃប្រទេសទាំង២។
ក្នុងជំនួបនោះដែរ លោក ប្រាយុទ្ធ ចាន់ អូចា បានថ្លែងថា រដ្ឋាភិបាលថៃមានគោលនយោ បាយ និងគោលបំណង បង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅតាមតំបន់មួយចំនួននៃព្រំ ដែនកម្ពុជា ថៃ ពិសេសនៅតំបន់ប៉ោយប៉ែត ដើម្បីធ្វើការអភិវឌ្ឍន៍ សម្រាប់ធ្វើជាតំបន់ ពាណិជ្ជកម្ម សណ្ឋាគារ ទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងរោងចក្រខ្នាតតូច ដើម្បីផ្ដល់ឱកាសឲ្យពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែន និងពលករខ្មែរអាចរកការងារ ក្នុង តំបន់សេដ្ឋកិច្ចពិសេសនោះ។
ក្រៅពីនោះ លោក ប្រាយុទ្ធ ចាន់ អូចា ក៏បានសន្យាថា នឹងជួយសម្រួល និងផ្ដល់ភាពអនុគ្រោះផ្នែកច្បាប់ដល់ពលករកម្ពុជា ដែលចូលទៅបម្រើការងារក្នុងប្រទេសថៃ។
យ៉ាងណាក៏ដោយ ប្រមុខដឹកនាំថៃរូបនេះ ក៏មិនភ្លេចថ្លែងអំណរគុណ រដ្ឋាភិបាលកម្ពុជា ដែលបានដោះលែងអ្នកទោសថៃឈ្មោះ វីរៈ ស៊ុមខ្វាមឃីត ឲ្យមានសេរីភាពឡើងវិញ កាលពីពេលកន្លងមកនោះដែរ។
ជំនួបរវាងមេដឹកនាំប្រទេសជិតខាងទាំង២ ដែលជាសមាជិកអាស៊ាន នៅក្នុងទឹកដីអឺរ៉ុបនេះគឺជាជំនួបផ្លូវការលើកទី១ គិតចាប់តាំងពីមេដឹកនាំយោធាថៃលោក ប្រាយុទ្ធ ចាន់ អូចា ត្រូវបានរដ្ឋសភាថៃបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី ក្នុងខែសីហា ឆ្នាំ២០១៤ កន្លងមក ដែលនៅពេលនោះ លោក ហ៊ុន សែន ក៏បានផ្ញើលិខិតចូលរួម អបអរសាទរ ផងដែរ។
យ៉ាងណាក៏ដោយ ក្នុងជំនួបនៅប្រទេសអ៊ីតាលីនោះ ភាគីទាំង២មិនបានបញ្ជាក់ ថាតើពួកគេនឹងដោះស្រាយបញ្ហាព្រំដែនសេសសល់នៅពេលណា ពិតប្រាកដនោះឡើយ។
ទាក់ទងបញ្ហាជម្លោះព្រំដែនកម្ពុជាថៃនេះ ជាពិសេសគឺជម្លោះព្រំដែននៅតំបន់ប្រាសាទ ព្រះវិហារ ភាគីថៃមិនទាន់បានអនុវត្ត តាមសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិខែវិច្ឆិកា ឆ្នាំ២០១៣ នៅឡើយ ដែលបានសម្រេចជាថ្មីឲ្យប្រទេសថៃដកគ្រប់កងកម្លាំង ប្រដាប់អាវុធ កងនគរបាល ឬឆ្មាំយាមផ្សេងទៀត ចេញពីតំបន់ប្រាសាទព្រះវិហារ។
ចំណែកខាងភាគីកម្ពុជាវិញ ក៏បានទុកពេលវេលាឲ្យភាគីថៃដោះស្រាយបញ្ហា វិបត្តិ នយោបាយផ្ទៃក្នុងជាមុនសិនដែរ។ ប៉ុន្តែពេលនេះ វិបត្តិនយោបាយក្នុងប្រទេសថៃ ហាក់ស្ងប់ស្ងាត់ទៅវិញហើយ។ តើវាគួរដល់ពេលដែលប្រទេសថៃ ងាកមកអនុវត្ត សាលដីការបស់តុលាការ យុត្តិធម៌អន្តរជាតិ ឬក៏យ៉ាងណា?
ចំពោះបញ្ហានេះ អ្នកវិភាគនយោបាយលោក បណ្ឌិត សុខ ទូច កត់សម្គាល់ថា តាមពិត កម្ពុជាគួរតែជំរុញឲ្យភាគីថៃអនុវត្តសាលដីការបស់តុលាការ តាំងសម័យរដ្ឋាភិបាល របស់អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Sinawatra) មកម្ល៉េះ ប៉ុន្តែលោកថា កម្ពុជាហាក់ថ្នមសុខភាពរដ្ឋាភិបាលរបស់អ្នកស្រី យីងឡាក់ ហើយទុករហូតដល់ប្រទេស ថៃមានបញ្ហានយោបាយ។ យ៉ាងណាក៏ដោយ លោកបណ្ឌិត សុខ ទូច ថា បញ្ហានៅតែអាច ដោះស្រាយបានដដែល ប្រសិនបើរដ្ឋាភិបាលថៃបច្ចុប្បន្ននេះ មានឆន្ទៈពិតប្រាកដ៖ «ការដែលយើងគោរពទៅតាមច្បាប់អន្តរជាតិ ឬតុលាការអន្តរជាតិ អាហ្នឹងគឺជាការ ស្រេចទៅហើយ ប៉ុន្តែខ្លាចក្រែងតែ គ្រាន់តែនីតិវិធី ភាពលោងលោម គេដឹងខ្មែរយើងចូល ចិត្ត ពាក្យផ្អែមល្ហែម ប៉ុន្តែនៅពេលខាងមុខនេះ យើងតាមដានថាតើ ថៃមានបំណងយ៉ាង ដូចម្ដេចនៅក្នុងការចរចាពីបញ្ហាប្រាសាទព្រះវិហារ»។
ព័ត៌មានរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ក៏ឲ្យដឹងដែរថា តបតាមការអញ្ជើញរបស់លោក ហ៊ុន សែន លោក ប្រាយុទ្ធ ចាន់ អូចា សន្យាថានឹងដឹកនាំគណៈប្រតិភូរដ្ឋាភិបាលថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី៣០ដល់៣១ ខែតុលា ខាងមុខ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ប្រទេសទាំង២ ឈាន ដល់ចំណុចកំពូលថ្មីមួយទៀត។
យ៉ាងណាក៏ដោយ លោកបណ្ឌិត សុខ ទូច ថា ប្រសិនបើថៃពិតជាមានឆន្ទៈធ្វើឲ្យប្រសើរ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជាមែននោះ រដ្ឋាភិបាលថៃត្រូវគោរពសាលដីកាតុលាការយុត្តិធម៌អន្តរជាតិជាមុន នោះមានន័យថា រដ្ឋាភិបាលថៃត្រូវដកកងទ័ព របស់ខ្លួនជាឯកតោភាគី ចេញពីតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា៕
1 comment:
I think stop support ranarith his political weak and big corruption if he on the power and he the one make the khmer situation so bad until today all supporters should go to cnrp even kem veasna party,if you want khmer have a peace and freedom as soon as possible.
Post a Comment