Khmerization: This is coming from the mouth of a government spokesman, the man who always defended the Cambodian courts as "just" and independent. In September 2013, answering questions from angry protesters, Phay Siphay said, anywhere in the world, including Cambodia, "if you have the money, you will have justice". Now it's his turn to face the court then he said the Cambodian has no justice. My goodness!
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី រិះគន់ប្រព័ន្ធតុលាការកម្ពុជា ថាធ្វើការមិនត្រឹមត្រូវ។ លោក ផៃ ស៊ីផាន ដែលធ្លាប់តែសរសើរគ្រប់ម៉ាត់ពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឥឡូវនេះបែរជាមានប្រសាសន៍ថា តុលាការនេះមានភាពមិនប្រក្រតី បន្ទាប់ពីគូកនរបស់លោកម្នាក់ត្រូវតុលាការចាប់ខ្លួន ពីបទបោកប្រាស់លុយ ១លានដុល្លារ។
លោក ផៃ ស៊ីផាន ផ្ទាល់ក៏ត្រូវបានភាគីដើមបណ្ដឹងចោទថា មានពាក់ព័ន្ធនឹងអំពើឆបោកប្រាក់នេះដែរ។
បន្ទាប់ពីមានការចោទប្រកាន់ លោក ផៃ ស៊ីផាន ថាបានរត់ការក្រោមតុមិនបានសម្រេច ហើយគូកនរបស់ លោក ផៃ ស៊ីផាន ត្រូវបានតុលាការចាប់ឃុំខ្លួនមក លោក ផៃ ស៊ីផាន ក៏នៅតែចេញមុខអះអាងថា លោក សាន រីច្ឆឺ (San Richer) ជាមនុស្សស្អាតស្អំ។ លោកថែមទាំងបានចាត់ទុកថា តុលាការកម្ពុជា ចាប់ខ្លួនមិត្តភ័ក្ដិរបស់លោកដោយប្រញិបប្រញាប់ពេកណាស់ ហើយមានភាពមិនប្រក្រតីទៀតផង។
កាលពីសប្ដាហ៍មុន លោក សាន រីច្ឆឺ ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងចោទប្រកាន់ពីបទឆបោកប្រាក់ ១លានដុល្លារ ពីម្ចាស់គ្លីនិកព្យាបាលធ្មេញ ម៉ាស្ទ័រឃែរ (Master Care Dental) គឺអ្នកស្រី អេង លីគង់។
ករណីឆបោកប្រាក់នេះ ក៏ជាប់ពាក់ព័ន្ធនឹង លោក ស៊ីវ ស៊ីចាន់ អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ ដែលជាខ្មែរអាមេរិកាំង និងជាអ្នកនិពន្ធសៀវភៅមួយឈ្មោះ ឆ្អឹងមាស (Golden Bones) រួមជាមួយនិងជនជាតិអាមេរិកាំង ពីរម្នាក់ទៀត។ បច្ចុប្បន្ន លោក ស៊ីវ ស៊ីចាន់ និងមនុស្សពីរនាក់ផ្សេងទៀត នៅមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ដោយសារអ្នកទាំងបីកំពុងស្នាក់នៅសហរដ្ឋអាមេរិក។
អ្នកស្រី អេង លីគង់ ដើមបណ្ដឹងបានអះអាងថា នៅពេលដែលអ្នកស្រីដឹងខ្លួនថា ត្រូវគេបោកប្រាស់ អ្នកស្រីបានដាក់ពាក្យប្ដឹងអោយស្ថាប័នច្បាប់ជួយដោះស្រាយ តែអ្នកស្រីថាត្រូវបាន លោក ផៃ ស៊ីផាន ចេញមុខរត់ការការពារជនបោកប្រាស់យ៉ាងស្វិតស្វាញ រហូតដល់ត្រូវក្រសួងមហាផ្ទៃ បង្គាប់អ្នកស្រីអោយបង់ប្រាក់ចំនួន ១សែន ៥ម៉ឺនដុល្លារថែមទៀតផង ជាប្រាក់សងជំងឺចិត្ត។
បន្ទាប់ពីរឿងរ៉ាវឆបោកនេះបែកធ្លាយជាសាធារណៈ លោក ផៃ ស៊ីផាន បានឆ្លើយថា ការជួយរត់ការជាមួយតុលាការខ្មែរដោះស្រាយករណីឆបោកនោះ គឺលោកគ្រាន់តែជួយជនជាប់ចោទឈ្មោះ សាន រីច្ឆឺ ដែលជាខ្មែរអាមេរិកាំងដូចគ្នា ក្រោយការចាប់ខ្លួនតែប៉ុណ្ណោះ។ លោកក៏បញ្ជាក់ដែរថា លោកមិនបានទទួលលាភសក្ការៈលុយកាក់អ្វីទាំងអស់ក្នុងការជួយរត់ការនេះ។
លោក ផៃ ស៊ីផាន៖ «បាទ! អ្វីដែលខ្ញុំចង់ជម្រាបជូនសាធារណជន ហើយដែលបានស្តាប់នូវការផ្សព្វផ្សាយ ជាពិសេសទទួលព័ត៌មានពីលោកស្រីជាអ្នកដើមចោទហ្នឹង ដែលវាយប្រហារមកលើ កិត្តិយសខ្ញុំ។ វាយប្រហារមកលើកាតព្វកិច្ចរបស់ខ្ញុំ អាហ្នឹង គឺខ្ញុំដូចជាមិនសប្បាយចិត្តទេ ពីព្រោះយើងទាំងអស់គ្នាត្រូវគោរពអ្វីទៅគេហៅថាកិត្តិយស និងសេចក្តីថ្លៃថ្នូរផង។ ខ្ញុំពុំបានចូលរួមនៅក្នុងពាណិជ្ជកម្ម។ ខ្ញុំមិនបានទទួលផលពីពាណិជ្ជកម្ម។ ខ្ញុំអត់ទាំងដឹង គេចុះហត្ថលេខាអីទាំងអស់។ អ្វីដែលខ្ញុំដឹង គឺខ្ញុំដឹងក្រោយពីគេឃាត់ខ្លួន លោក រីច្ឆឺត សាន។ គឺគេប្ដឹង លោក រីច្ឆឺត សាន។ ខ្ញុំបានជម្រាបជូនទៅតុលាការ សុំអោយមេត្តាអនុវត្តពេញលេញនូវនីតិវិធីដែលស្របទៅតាមគតិច្បាប់ ហើយសុំមេត្តាធ្វើយ៉ាងណា សូមគោរពសេចក្តីថ្លៃថ្នូររបស់មនុស្សតែប៉ុណ្ណោះ។ ហើយការសម្រេចជារឿងឆន្ទានុសិទ្ធិរបស់ចៅក្រម។ តែគួរអោយសោកស្ដាយ ប្រតិបត្តិការនៃការចាប់ចងមនុស្សហ្នឹងដូចជារឿងមិនប្រក្រតី ដែលខ្ញុំកំពុងតែអង្គុយឆ្ងល់រហូតដល់ពេលនេះ។ ហើយ លោក រីច្ឆឺ មិនមែនគ្រាន់តែជាអ្នកខ្មែរអាមេរិកាំង ដូចខ្ញុំទេ លោកបានចូលរួមច្រើននៅក្នុងសកម្មភាពមនុស្សធម៌ ក៏ដូចជាសកម្មភាពសង្គម ហើយលោក គឺជាសហការីរបស់ខ្ញុំ ក្នុងការពន្យល់ប្រាប់មិត្តអាមេរិកាំង ដែរ»។
រីឯដើមបណ្ដឹង អ្នកស្រី អេង លីគង់ វិញអះអាងថា លោក ផៃ ស៊ីផាន បានលូកដៃចូលក្នុងរឿងនេះតាំងពីមុនការចាប់ខ្លួន លោក សាន រីច្ឆឺ ហើយថា អ្នកស្រីមានឯកសារសម្រាប់ជាភស្តុតាងទាំងអស់៖ «រឿងគាត់ហ្នឹងមានច្រើន ក៏ប៉ុន្តែខ្ញុំមិនអាចពិពណ៌នាអោយអស់ទេ។ ប៉ុន្តែបើសិនថាក្នុងករណីដែលគាត់ត្រូវប្ដឹង ខ្ញុំតែម្តង ខ្ញុំនឹងបង្ហាញភស្តុតាងម៉ោទាំងអស់តែម្តង។ ប៉ុន្តែគ្រាន់តែខ្ញុំមានភស្តុតាងបញ្ជាក់ថា គាត់ជួយអន្តរាគមន៍សម្រាប់មនុស្សទាំងបួននាក់ហ្នឹងយ៉ាងខ្លាំង...ចា៎»។
មិនត្រឹមតែដោះសាខ្លួនឯងទេ លោក ផៃ ស៊ីផាន ក៏បានខ្នះខ្នែងសម្របសម្រួលអោយភរិយា លោក សាន រីច្ឆឺ គឺអ្នកស្រី សាន សិទ្ធា បានសម្ភាសជួបតាមទូរស័ព្ទជាមួយវិទ្យុអាស៊ីសេរី ទៀតផង។ ក្នុងបទសម្ភាសន៍នោះ អ្នកស្រីបដិសេធថា ប្ដីរបស់អ្នកស្រីមិនជាប់ពាក់ព័ន្ធនឹងបទឆបោកទេ។ អ្នកស្រីថា លោក សាន រីច្ឆឺ គ្រាន់តែជាបុគ្គលិកធម្មតារបស់ក្រុមហ៊ុនអាក្រា (Akra)៖ «ហេតុអីបានតុលាការចាប់ខ្លួនប្ដីខ្ញុំ? ខ្ញុំក៏មានការឆ្ងល់រឿងហ្នឹងដែរ ព្រោះប្ដីខ្ញុំអត់មានពាក់ព័ន្ធសោះ។ បើសិនជាមានឯកសារមួយណាថា ប្ដីខ្ញុំពាក់ព័ន្ធយកលុយមួយលានហ្នឹងមែន អាហ្នឹង គឺខ្ញុំអត់មាននេះទេ ក៏ប៉ុន្តែវាអត់មានភស្តុតាងណា ហើយដែលប្ដីខ្ញុំយកលុយមួយលានដុល្លារឆបោកណាស់ គឺអត់មាន គឺថាអត់មានឯកសារណាមួយដែលមានឃើញឈ្មោះប្ដីខ្ញុំពាក់ព័ន្ធនៅក្នុងហ្នឹងសោះ។ ប្ដីខ្ញុំអត់មានស៊ីញេចុះកុងត្រារវាងអ្នកស្រីជាមួយប្ដីខ្ញុំ...អត់មានសោះ»។
ទោះជាយ៉ាងណាក៏ដោយ ពាក្យបណ្ដឹងឆបោកនេះបញ្ជាក់ថា កាលពីឆ្នាំ២០១២ លោក សាន រីច្ឆឺ និងលោក ស៊ីវ ស៊ីចាន់ បានមកបញ្ចុះបញ្ចូល អ្នកស្រី អេង លីគង់ ឲ្យចូលហ៊ុនក្នុងក្រុមហ៊ុនអាក្រា ដើម្បីក្លាយជាសមាជិកប្រឹក្សាក្រុមហ៊ុននេះ។ ប៉ុន្តែក្រោយពេលអ្នកស្រីបានបង់ប្រាក់ហ៊ុនចំណែករបស់អ្នកស្រី ទៅអោយក្រុមហ៊ុន អាក្រា នេះ តាមការណែនាំរបស់ លោក សាន រីច្ឆឺ និងលោក ស៊ីវ ស៊ីចាន់ និងមនុស្សពាក់ព័ន្ធផ្សេងទៀតរួចហើយ ក្រុមលោកទាំងបួននាក់នេះ បែរជាបដិសេធមិនទទួលខុសត្រូវចំពោះថវិកាមួយលានដុល្លារនោះទៅវិញ។
ថ្វីត្បិត អ្នកស្រី អេង លីគង់ មានប្រសាសន៍ថា អ្នកស្រីមិនបានដឹងប្រាកដថា តើ លោក ផៃ ស៊ីផាន បានទទួលភាគផលពីប្រាក់មួយលានដុល្លារយ៉ាងណាក្តី ក៏អ្នកស្រីនៅតែចោទប្រកាន់ថា លោក ផៃ ស៊ីផាន ប្រឹងប្រែងណាស់ក្នុងការរត់ការស្វែងរកដំណោះស្រាយឲ្យ លោក សាន រីច្ឆឺ និងលោក ស៊ីវ ស៊ីចាន់ ដែលបណ្ដាលឲ្យអ្នកស្រីជួបឧបសគ្គជាច្រើន ក្នុងការស្វែងរកយុត្តិធម៌តាមប្រព័ន្ធតុលាការ។
អ្នកស្រី អេង លីគង់៖ «ទាក់ទងរឿងលុយមួយលានទៅដល់គាត់ ឬអត់? ខ្ញុំអត់បានដឹងទេ តែគ្រាន់តែខ្ញុំមានភស្តុតាងបញ្ជាក់ថា គាត់ជួយអន្តរាគមន៍សម្រាប់មនុស្សទាំងបួននាក់ហ្នឹងយ៉ាងខ្លាំង។ ពាក់ព័ន្ធនឹងការអន្តរាគមន៍នូវផ្នែកតុលាការ ខាងប៉ូលិសខាងអី គឺគាត់មានអន្តរាគមន៍ជួយអ្នកទាំងបួនហ្នឹង។ ទាំងការទៅជួបជាមួយមេធាវីខ្ញុំអីហ្នឹង គឺគាត់ជួយធ្វើអន្តរាគមន៍។ តែត្រង់ថា លុយមួយលានដុល្លារទៅដល់គាត់ ឬក៏អត់? អាហ្នឹងខ្ញុំមិនដឹងទេ។ ខ្ញុំសុំនិយាយពាក្យអ៊ីចេះយ៉ាងសាមញ្ញ បើសិនមានមនុស្សពីរនាក់វ៉ៃគ្នា ឧទាហរណ៍ទេណា៎ ម្នាក់ទៀតទៅចាប់គ្រៀកអ្នកទីមួយហ្នឹង អោយអ្នកទីពីរវ៉ៃ។ នេះគឺជាការអន្តរាគមន៍ ឬជាការកាន់ជើងម្ខាងទៀត? ហ្នឹងខ្ញុំសុំសួរទៅគាត់វិញ»។
អ្នកស្រីអះអាងថា លោក សាន រីច្ឆឺ គឺជាអ្នកបញ្ចុះបញ្ចូលអ្នកស្រីដំបូងគេបង្អស់ ឲ្យចូលភាគហ៊ុននឹងក្រុមហ៊ុនក្លែងក្លាយអាក្រា នេះ។
ឯកសារនៃការឆ្លើយឆ្លងតាមរយៈសារអេឡិចត្រូនិក ដែលវិទ្យុអាស៊ីសេរី ទទួលបានបង្ហាញថា លោក សាន រីច្ឆឺ ជាអ្នកទាក់ទង អ្នកស្រី អេង លីគង់ មុនគេក្នុងនាមជាអ្នកតំណាងឲ្យក្រុមហ៊ុនអាក្រា។ សារអេឡិចត្រូនិក មួយរបស់ លោក សាន រីច្ឆឺ មកកាន់ អ្នកស្រី អេង លីគង់ បានណែនាំអ្នកស្រីអំពីរបៀបផ្ញើប្រាក់ និងឈ្មោះធនាគារដែលត្រូវផ្ញើទៅសហរដ្ឋអាមេរិក។ ធនាគារដែលអ្នកស្រីផ្ញើប្រាក់ទៅនោះឈ្មោះថា ធនាគារ ហ្វឺស ណាយាហ្គារ៉ា (First Niagara Bank) មានទីតាំងនៅទីក្រុងញីវយ៉ក (New York) សហរដ្ឋអាមេរិក។
អ្នកស្រី អេង លីគង់ អះអាងថា ការដែលជំរុញឲ្យអ្នកស្រីចូលភាគហ៊ុននោះ ដោយសារតែអ្នកស្រីមានការជឿលើកេរ្តិ៍ឈ្មោះរបស់លោកទាំងពីរ ជាពិសេសគឺលោក ស៊ីវ ស៊ីចាន់។
លោក ស៊ីវ ស៊ីចាន់ ជាខ្មែរអាមេរិកាំងមួយរូបដែលធ្លាប់បានទទួលតំណែងដ៏មានកិត្តិយសមួយ នៃរដ្ឋបាលអាមេរិកាំង បន្ទាប់ពីលោកជួយឃោសនារកសំឡេងឆ្នោតអោយប្រធានាធិបតីអាមេរិក ចំណែក លោក សាន រីច្ឆឺ ជាអនុប្រធានសភាពាណិជ្ជកម្មខ្មែរអាមេរិក និងជាស្ថាបនិកបង្កើតទីក្រុងខ្មែរនៅទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វនីញ៉ា (California)។
រីឯ លោក ផៃ ស៊ីផាន ថ្វីត្បិតតែលោកត្រូវបានដើមបណ្ដឹងចោទថា ព្យាយាមរារាំងមិនអោយអ្នកស្រីរកយុត្តិធម៌តាមផ្លូវច្បាប់យ៉ាងណាក្តី លោកមិនទទួលការចោទប្រកាន់ណាមួយជាផ្លូវការពីតុលាការកម្ពុជា នោះទេ៕
5 comments:
Sihamoni told Men Sam An to stay home ;)
Jendhamuni: Buddha said nothing is permanent. Happiness comes and goes,
so does suffering. Jendhamuni is so not interested in fame, power, or wealth, so I'm cool! ;)
-------------------
To Jendhamuni:
Happiness is also coming from your heart but not from your running mouth, you’re a hypocrite.
I found the combination of Jendhamuni's Buddhism and Politics is among the most incompatible combination in a person. At one instance, she would spread the teaching of peace, enlightenment, harmony, at a different instance, she would incite fight, dissent, disruption.
One time, she even put the word "yuon" into the wren bird's song as the lyrics. That's pathetic.
-Drgunzet-
មានពាក្យស្លោកមួយឃ្លាពោលថា "ម្ជុលមិនទាន់ចាក់ដល់សាច់
ឥតដឹងឈឺ ដល់ម្ជុលចាក់ដល់ខ្លួន
ឯង ទើបដឹងឈឺ" ។ ពីមុនមក ឆ្កែបំរើរបស់ឆ្កែ
បំរើរូបនេះ ធ្លាប់តែហាមាត់ធំ ៗ ព្រូសឮរំពង
ថា តុលាការរបស់រដ្ឋាភិបាលខ្មែរពិតជាសុច្ចរិត យុត្តិធម៌ណាស់ ។
ធ្វើតាមនិតិវិធីទាំងអស់គ្មាន
អ្វីខុសឆ្គងឡើយ ពិតជាស្អាតស្អំណាស់ គ្មានការ
ពុករលួយទាល់តែសោះ ពិតជាត្រឹមត្រូវជាទីបំ
ផុត ។ ពេលនេះ ដល់ម្ជុលចាក់ដល់សាច់ខ្លួន
ឯងចេះស្រែកថាឈឺដែរ ។ តាមពិតបុគ្កលនេះ
មិនមែនមិនដឹងថា តើតុលាការខ្មែរក្តី រដ្ឋាភិ
បាលខ្មែរខ្ញុំយួនមួយនេះក្តី វាអាក្រក់ជួជាតិ
យ៉ាងម៉េចខ្លះនោះទេ ។ តែដោយតាំងពីដើមមក
អំពើអយុត្តិធម៌ ឬ អំពិអាក្រក់ទាំងនោះមិន
ទាន់ធ្លាក់ដល់ខ្លួនវា វាមិនឈឺចាប់ឡើយ ។ ពេលនេះ ធ្លាក់ដល់ខ្លួនវាៗ
ចេះស្រែកដែរ នេះ
ហើយដែលហៅថា ករដាស់មិនអាចខ្ចប់ភ្លើងបាន
ឡើយ ការពិតនៅតែជាការពិត យូរ ឬ ឆាប់
គង់តែចេញការពិតមកទេ ។
-Drgunzet-,
You head will be smashed to dead, asshole.
Vietnamese Democracy lovers in Hanoi.
Mentally ILL Drugenzet was a product of rapists or an offspring of gooks gangs rapped his mother in the Ho Chi Minh trial during American+ Viet war,his mother was a former gook who sold herself to American G.I in Prey Nokor from 1970-1975....!
Please ignore this mentally ill and forgive him for saying all these nonsense about your Khmer race,he is/was INSANE/INCOMPETENCE and lunatic who can't fuction without PROZAC or Paxell medications that help calm his nerves to keep him from hurting himself or anyone around him, thatwise, his mother gave him up to German couples to raise him in Boise Idaho making him pick potatoes all day long.Please ignore this INSANITY GOOK LEFT OVER HE CARRIED UNKNOWN KILLER'S GENE PERHAPS K.R/K.V.C!.....
Post a Comment