A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 4 September 2014

Moscow to Get 2 Cambodian-designed Buddhist Temples រុស្ស៊ី​នឹង​សង់​វិហារ​ពុទ្ធសាសនា​នៅ​កណ្ដាល​ក្រុង​មូ​ស្គូ​ដោយ​យក​គំ​រូពី​កម្ពុជា

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ    03-09-2014,  7:45 pm) |  ដោយ ថ្មីៗ

រដ្ឋាភិបាល​រុស្ស៊ី នឹង​ចាប់ផ្ដើម​សាងសង់​ព្រះវិហារ​ព្រះពុទ្ធសាសនា ចំនួន​ពីរ នៅក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ខាងមុខនេះ មួយ​នៅក្នុង​ទីលាន​សារមន្ទីរ​ចងចាំ​សម័យ​សង្គ្រាមលោក Poklonnaya Goraនិង​មួយទៀត នៅ​សង្កាត់ Otradnoye ក្នុង​ទីក្រុង​មូ​ស្គូ ដើម្បី​ឧទ្ទិស​ដល់​អ្នក​ដែល​បាន​ស្លាប់ ក្នុងសម័យ​សង្គ្រាមលោក​លើក​ទី២ ដែលជា​អ្នក​គោរព​ព្រះពុទ្ធសាសនា។ នេះ​បើ​យោងតាម The Moscow Time ។

ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្រុម​អ្នកជំនាញ​នឹង​ជ្រើសរើស​ប្រភេទ​ព្រះវិហារ ដែល​ត្រូវ​សាងសង់​នៅ​ខែតុលា​នេះ ហើយ​បើ​យោងតាម​រូបភាព​ដែល​បាន​បង្ហោះ នៅក្នុង​បណ្ដាញ​សង្គម Twitter ព្រះវិហារ​ដែល​គ្រោង​នឹង​សាងសង់​នោះ​គឺមាន​លំនាំ​ដូច ព្រះវិហារ​នៅ​កម្ពុជា។

ទីតាំង​ដែល​នឹងត្រូវ​សាងសង់​ព្រះវិហារ​ពុទ្ធសាសនា​នេះ ក៏មាន​សាងសង់​ផងដែរ នូវ​វិហារ​សម្រាប់​ឧទ្ទិស​ដល់​អ្នក​កាន់សាសនាផ្សេងៗទៀត ដូចជា វិហារ​ឥស្លាម វិហារ​គ្រិស្ដ និង​វិហារ​synagogue សម្រាប់​ជន​ជី​ហ្វ។
ព្រះវិហារ​ពុទ្ធសាសនា​ទាំងពីរ​នេះ គឺ​នឹងត្រូវ​សាងសង់ឡើង​ដោយមាន​ការផ្ដល់​ជំនួយ ពី​សាធារណជន ដោយ​គ្រោង​នឹង​ចំណាយ​អស់​ទឹកប្រាក់​ចន្លោះ​ពី ៥,៤ ទៅ ៦,៨ លាន​ដុល្លារ៕



Construction will begin on two Buddhist temples in Moscow this fall, one of which will be dedicated to Buddhists killed in World War II.
Tatyana Odushpayak, chairwoman of Moscow's Three Jewels Buddhist center, told local news website M24.ru that a design would be selected in September for a temple at the Poklonnaya Gora war memorial park, where there is already a mosque, church and a synagogue.
The presence of various places of worship in the park reflects the side-by-side fighting by believers of different faiths during World War II.
According to Odushpayak, the temple will be built using donations. Municipal deputies have already approved the construction, and land has been allocated for the project, deputy Nikolai Tkachuk told M24.ru.

A second temple, to be build in the Otradnoye district, will also be located near an Orthodox church, a mosque and a synagogue, and will also rely on donations from the public.
The required sum for the planned two-story temple is about 200-250 million rubles ($5.4 million — $6.8 million), Dulma Shagdarova, chairwoman of Moscow's Buddhist Society, told M24.ru.

No comments: