A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 10 September 2014

Civil society said it will be unconstitutional for Mr. Hun Sen to remove Mr. Kem Sokha from his post as the first vice-president of the National Assembly សង្គម​ស៊ីវិល​យល់ថា បើ​នាយក​រដ្ឋមន្ត្រី​ដក​តំណែង​លោក​កឹម សុខា ពិតមែន ជា​ការរំលោភ​រដ្ឋធម្មនុញ្ញ​​

ដោយ៖​ ណុល ដារ៉ា​ | ថ្ងៃពុធ ទី10 កញ្ញា 2014 | 

​មន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ស្រុក​មួយចំនួន​បង្ហា​ញ​កា​យល់ឃើញថា បើ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដកតំណែង​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋសភា​មកពី​គណបក្ស​ប្រឆាំង​ពិតមែន​នោះ វា​ជា​វិធានការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​។​
​ការបង្ហាញ​ទស្សនៈ​របស់​សង្គម​ស៊ីវិល​នេះ​ធ្វើឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃ​ទី ៩ ខែ​កញ្ញា ឆ្នាំ​២០១៤ ម្សិលមិញ បាន​ប្រតិកម្ម​ទៅ​នឹង​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ដែល​ចង់​បោះឆ្នោត​ទម្លាក់​មន្ត្រី​រដ្ឋាភិបាល​ដែល​ពុករលួយ​រួម ទាំង​រូប​លោក​ផង​នោះ​។ លោកនាយក​រដ្ឋមន្ត្រី​អះអាងថា នឹង​មិន​អាច​ទៅរួច​ទេ ហើយ​ផ្ទុយទៅវិញ គណបក្ស​ប្រជាជន​ទេ ដែល​អាច​កោះ​ប្រជុំ​សភា​ភ្លាមៗ ហើយ​មាន​សំឡេង​គ្រប់​ដើម្បី​ទម្លាក់​អនុប្រធាន​មកពី​បក្សប្រឆាំង​នោះបាន​។​
​ប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិមនុស្ស និង​ច្បាប់ នៃ​សមាគម​អាដហុក លោក​នី ចរិយា ឲ្យ​VOD​ដឹង​នៅ​ថ្ងៃនេះ​ថា បើ​តាម​ការតាមដានរ​បស់​លោក រកឃើញថា អ្វី​ដែល​លោក​កឹម សុខា បាន​អះអាង​ប្រាប់​អ្នកគាំទ្រ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ គឺ​ស្រប​តាម​តួនាទី​របស់​គាត់​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ដែល​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​។ លោក​នី ចរិយា បន្តថា លោកនាយក​រដ្ឋមន្ត្រី​ជា​ស្ថាប័ន​នីតិប្រតិបត្តិ មិន​អាច​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​សភា​បាន​ទេ​។ លោក​យល់ថា ប្រសិនបើ​លោកនាយក​រដ្ឋមន្ត្រី​អនុវត្ត​វិធានការ​នេះ​មែន នោះ​វា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ «ដក​ឬ​ក៏​ដាក់ពិន័យ​ទៅលើ​ថ្នាក់ដឹកនាំ​នៃ​រដ្ឋសភា គឺ​លើកលែងតែ​មាន​កំហុស នៅក្នុង​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា ហើយ​អង្គនីតិប្រតិបត្តិ​ដូចជា​ខាង​រដ្ឋាភិបាល គ្មាន​សិទ្ធិ​អំណាច​ឯណា ទៅ​ធ្វើ​ការគាបសង្កត់ ទៅលើ​រដ្ឋសភា ដើម្បី​ឲ្យធ្វើ​ការផ្លាស់ប្ដូរ​តំណែង​ថ្នាក់ដឹកនាំ​នៃ​រដ្ឋសភា​បានទេ​»។​
​យោងតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែង​ច្បាស់​ថា ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ ជា​ស្ថាប័ន​មាន​អំណាច​ដាច់ពីគ្នា មិន​អាច​ស្ថាប័ន​ណាមួយ​លូកលាន់​ការងារ​គ្នា​បានឡើយ​។​
​ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា ខុម​ហ្វ្រែល លោក​គល់ បញ្ញា យល់ថា តាម​តួនាទី​របស់​លោក​កឹម សុខា ដែល​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ លោក​អាច​ធ្វើ​ញត្តិ​ស្ដីបន្ទោស ឬ​ដក​រដ្ឋមន្ត្រី​ណាមួយ​បាន ប៉ុន្តែ​រឿង​ដក ឬ​មិន​ដក វា​អាស្រ័យ​លើក​ការបោះឆ្នោត​របស់​សមាជិក​រដ្ឋ​ស «​មានតែ​នីតិប្បញ្ញត្តិ​ទេ ដែល​គ្របដណ្ដប់​ទៅលើ​នីតិប្រតិបត្តិ មិនមែន​នីតិប្រតិបត្តិ​មកលើ​នីតិប្បញ្ញត្តិ​គ្មានទេ​។ ឥឡូវ​បើ​គាត់​អាច​ឈរ​ជា​សមាជិក​រដ្ឋសភា សមាជិក​រដ្ឋសភា​ក៏​អត់​មាន​ដែរ គេ​អត់​មាន​ឃើញ​នីតិវិធី​ណា​បញ្ជាក់ថា សមាជិក​រដ្ឋសភា​ណា​ម្នាក់ ឬ​អ្នកតំណាងរាស្ត្រ​ណា​ម្នាក់ ស្នើ​យ៉ាង​ម៉េច​ប៉ុន្មាន​នាក់ ដើម្បី​ទៅ​ដក​ប្រធានសភា ឲ្យ​អនុប្រធាន​សភា​អី វា​អត់​មាន​នីតិវិធី​ហ្នឹង​ទេ​»។​

​ក្រោយ​ការបោះឆ្នោត គជប ដែល​បក្ស​ប្រឆាំង​រិះគន់ថា បម្រើឲ្យ​គណបក្ស​ប្រជាជនប្រកាសថា គណបក្ស​សង្គ្រោះ​ជាតិ បាន​៥៥ អាសនៈ ឯ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​៦៨ អាសនៈ ដែល​ចំនួន​នេះ​បក្ស​កាន់​អំណាច​អាច​មាន​សំឡេង​លើសពី​៥០​ភាគរយ​បូក​មួយ ដើម្បី​ផ្លាស់ប្ដូរ​តួនាទី​មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋសភា​បាន​។​
​ទោះយ៉ាងណា​ក៏ដោយ អ្នកតាមដាន​ព្រឹត្តិការណ៍​សង្គម​មើលឃើញ​ថា ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ជាង​៣០​ឆ្នាំនេះ ធ្វើឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ចង់​ទៅ​លើ​ស្ថាប័ន​នីតិប្បញ្ញតិ និង​តុលាការ​៕
សូមសរសេរមកកាន់លោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

No comments: