ដោយ៖ បូ សាវី | ថ្ងៃសៅរ៍ ទី20 កញ្ញា 2014,
អាជ្ញាធរជាតិអប្សរា ទទួលស្គាល់ថា មានការសរសេរអក្សរជាច្រើនជាតិសាសន៍ នៅលើរូបចម្លាក់តាមជញ្ជាំងប្រាសាទបុរាណខ្មែរ។
ការទទួស្គាល់នេះ ធ្វើឡើងបន្ទាប់ពីមានបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងពលរដ្ឋមួយចំនួនរិះគន់ ចោទប្រកាន់ស្ថាប័ននេះថា បណ្ដោយឲ្យជនបរទេសបំផ្លាញកេរដំណែលដូនតាខ្មែរ។
យោងសេចក្ដីបំភ្លឺ របស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី១៧ខែកញ្ញា ដែលVODទទួលបាននៅថ្ងៃសៅរនេះ ឲ្យដឹងថា អក្សរបរទេស ដែលសរសេរ និងចារនៅលើថ្មប្រាសាទបុរាណ មានភាសាជប៉ុន ចិន ភូមា សៀម បារាំង និងវៀតណាមជាដើម។
លិខិតបន្ដថា ក្នុងចំណោមភាសាបរទេសទាំងអស់ មានភាសាជប៉ុន មានអាយុកាលចាស់ជាងគេ ក្នុងចំណោមអក្សរទាំងនោះ គឺចារិកនៅដើមសតវត្សរ៍ទី១៧ ចំណែកភាសារផ្សេងទៀតនៅសតវស្សរ៍ទី១៩ ទី២០ និងនៅមុនឆ្នាំ១៩៨៩។
លិខិតដដែលបញ្ជាក់ថា អាជ្ញាធរបានសរុបអត្ដន័យ នៃការសរសេរអក្សរទាំងនោះ មានន័យថា អ្នកស្វែងរកបុណ្យមកពីប្រទេស ជប៉ុន ភូមា សៀម និងវៀតណាម មកសំពះបូជនីដ្ឋាន ជាទឹកដីរបស់ព្រះដែលគេឯងមកគោរពបូជា និងសម្គាល់ថា ខ្លួនមកដល់អង្គរវត្ដជាទីឋានខ្ពង់ខ្ពស់លើលោក។
ករណីនេះ មគ្គុទេសក៍ទេសចរភាសាអង់គ្លេស លោក ព្រហ្ម សុវណ្ណ ថ្លែងថា ការបំភ្លឺរបស់អាជ្ញាធរជាតិអប្សរានេះ មិនមែនជាការពិតឡើយ ព្រោះការសរសេរអក្សរបរទេស លើប្រាសាទបុរាណនេះ កើតឡើងនៅពេលថ្មីៗនោះទេ។ លោកថា បច្ចុប្បន្ន នៅតាមប្រាសាទបុរាណជាច្រើន ជាពិសសប្រាសាទអង្គរវត្ដត្រូវបានគេយកវត្ថុរឹងគូសវាសតាមអំពើចិត្ដ។
លោកព្រហ្ម សុវណ្ណ អំពាវនាវឲ្យអាជ្ញាធរជាតិអប្សរា ដាក់សញ្ញាហាមឃាត់ការសរសេរលើថ្ម និងធ្វើប្រអប់កញ្ចក់គ្របលើរូបចម្លាក់នីមួយៗ ដើម្បីកុំឲ្យភ្ញៀវទេសចរណ៍ស្ទាបអង្អែល ដែលបណ្ដាលឲ្យសឹករេចរឹល។
ប៉ុន្ដែនៅក្នុងសេចក្ដីបំភ្លឺ របស់អាជ្ញាធរជាតិអប្សរា បង្ហាញថា ក្រោយឆ្នាំ១៩៩០ គ្មានចំណារលើថ្ម ប្រាសាទដូចមុនទៀតទេ មានតែសរសេរដោយលួចលាក់ ដោយដីស ធ្យូង និងទឹកថ្នាំលុប ទឹកប៊ិក ឬទឹកថ្នាំផ្សេងៗនៅទីកន្លែងស្ងាត់ផុតពីឆ្មាំប្រាសាទប៉ុណ្ណោះ។
ទោះជាយ៉ាងណា បណ្ឌិតបុរាណវិទ្យា នៅរាជបណ្ឌិតសភាកម្ពុជា លោក ធុយ ចាន់ធួន មានប្រសាសន៍ថា នៅក្នុងច្បាប់បេតិកភ័ណ្ឌវប្បធម៌ជាតិ ក្នុងមាត្រាទី៦២ នៃទោសបញ្ញត្ដិ ជនដែលធ្វើឲ្យខូចវត្ថុបុរាណ ត្រូវផ្ដន្ទារទោសដាក់ពន្ធនាគារ ពី៦ខែទៅ៥ឆ្នាំ។ លោកថា ការគូសវាសលើថ្មប្រាសាទនេះ ជាការបំផ្លាញបេតិកភណ្ឌជាតិ ដោយលោកអំពាវនាឲ្យពលរដ្ឋខ្មែរ និងអាជ្ញាធរជាតិអប្សរា ជួយថែរក្សាប្រាសាទរបស់ខ្មែរទាំងអស់គ្នា។
កាលពីថ្ងៃទី១៣ខែសីហា និស្សិតជនជាតិកូរ៉េម្នាក់ ធ្វើឲ្យបាក់រូចចម្លាក់ថ្ម ព្រះកេសយក្សទាញព្រ័ត្រនៅខ្លោងទ្វារទន្លេអុំ ច្រកចូលប្រាសាទបាយ័ន ទិសខាងត្បូង បណ្ដាលឲ្យរងរបួស ខណៈភ្ញៀវទេសចររូបនោះឈរឱបកយក្សថតរូបអនុស្សាវរី៕
សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com
4 comments:
look like the viet writing to me...
"អប្សរាទទួលស្គាល់ថា មានសរសេរអក្សរបរទេសលើរូបចម្លាក់នៅប្រាសាទបុរាណ"
-----------
ក្រុមហ៊ុន អប្សរា ដឹងច្បាស់ណាស់ថា នោះគឺឣក្សរយួនហេតុឣី កំសាកមិនហ៊ានថា?
Fuck the viets
Look like Vietnam writing. Vietnam, ugly people, ugly language, and no culture.
Post a Comment