A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 10 September 2014

Analysis: What are the obstacles that prevent the CPP from limiting the PM's term? ​វិភាគ​៖ ​អ្វី​ជា​ឧ​បសគ្គ​ធំ​រារាំង​CPP​ក្នុង​ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​?​

ដោយ៖​ ពៅ មេត្តា​ | ថ្ងៃពុធ ទី10 កញ្ញា 2014, VOD

ស្តាប់សំឡេង៖​

ចម្លងទុក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធបើកការដ្ឋានស្ពានអាកាស​ និងផ្លូវក្រោមដីតិចណូ នាពេលថ្មីៗនេះ (រូបថត៖ វិចិត្រ)
បណ្តាញ​អង្គការ​សង្គម​ស៊ីវិល​ បាន​ធ្វើ​យុទ្ធនាការ​ប្រមូល​បាន​ញត្តិ​គាំទ្រ​ឲ្យ​កំណត់​អាណត្តិ​ នាយករដ្ឋមន្ត្រី​បាន​ចំនួន​១១៩០ ក្នុង​ដំណាក់កាល​ទី​១ ហើយ​ញត្តិ​ទាំងនេះ​បាន​ដាក់ជូន​ទៅ​រដ្ឋសភា និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៥​ខែកញ្ញា​កន្លងទៅ​។ បណ្តាញ​អង្គការ​ទាំងនេះរួមា​ន COMFREL GADC YRDP HRTF  និង ADHOC នៅតែ​បន្ត​យុទ្ធ​នាការប្រមូល​ញត្តិ​ដាក់​ជូន​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ថ្មី​ទៀត។​
គោលបំណង​នៃ​ការទាមទារ​ឲ្យ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី ពួក​គេ​ចង់​ឲ្យ​ធានាបាន​នូវ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ការ​កាន់​អំណាច​ត​កូនចៅ បក្ខពួកនិយម ប្រព្រឹត្ត​អំពើ​ពុករលួយ ឈានទៅរក​របប​ផ្តាច់ការ​ដែល​នាំឲ្យ​ប្រជាពលរដ្ឋ​រងទុក្ខវេទនា​។​
​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និងគណបក្ស​សិទ្ធិ​មនុស្ស​បាន​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ក្នុង​កម្មវិធីនយោបាយ​របស់​ខ្លួន ​តាំងពី​មុន​យុទ្ធ​នាការ​របស់​អង្គការ​សង្គម​ស៊ីវិល​។ យុទ្ធនាការ​របស់​សង្គម​ស៊ីវិល​ឲ្យមាន​ការកំណ​ត់​អាណត្តិ​នាយករដ្ឋមន្ត្រី​នេះ មាន​គណបក្ស​សង្គ្រោះ​ជាតិ និងគណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​ប្រកាស​គាំទ្រ​។ មន្ត្រី​សម្របសម្រួល​យុទ្ធនា​ការ​នេះ បានឲ្យដឹងថា មាន​ការចាប់អារម្មណ៍​ពី​គណបក្ស​ផ្សេង​ទៀត ​រួមមាន​ទាំង​អតីត​នាយករដ្ឋមន្ត្រី​បី​រូប​ផង​គឺ​លោក ប៉ែន សុវណ្ណ ​នាយករដ្ឋមន្ត្រី​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា សម្តេចក្រុមព្រះ​ នាយក​រដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​១ និងលោក អ៊ឹង ហួត នាយក​រដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ទី​១​ដែរ​។​
ដោយឡែក​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ ​មិន​ទាន់​បង្ហាញ​ជំហរ​របស់​ខ្លួន​យ៉ាងណា​នៅឡើយ​ទេ​។ បើ​ទោះជា​គណបក្ស​នេះ មិន​ទាន់​បង្ហាញ​ជំហរ​ជា​ផ្លូវការគាំទ្រ ឬមិន​គាំទ្រក៏ដោយ តែ​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផា​ន ធ្លាប់​រិះគន់​អ្នក​ដែល​ទាមទារ​ឲ្យមាន​ការកំណត់​អាណត្តិនាយ​ករដ្ឋមន្ត្រី​នោះ​ថា ជា​ក្រុម​ដែល​ច្រណែន​នឹង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ​សែន ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​នៅ​ពេល​បច្ចុប្បន្ន​។​
តើ​អ្វី​ជា​ឧបសគ្គ​ធំ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុង​ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​? ឬគណបក្ស​នេះ​យល់ថា ការកំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ជា​រឿង​មិន​សំខាន់​?
ប្រធានក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ យល់​ថា​មន្ត្រី​គណបក្ស​ប្រជាជន ក៏​ចង់ឲ្យ​មាន​ការកំណត់​អាណត្តិនាយ​ករដ្ឋមន្ត្រី តែ​ដោយសារ​ពួកគេ​ខ្លាច​អំណាច​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​។ លោកមានប្រសាសន៍ថា «បុគ្គល​ជា​ច្រើន​ក្នុង​គណបក្ស​កាន់​អំណាច ទាំងបុគ្គល​ក្នុង​គណបក្ស​​ប្រ​ឆាំង​គឺតឹង​ទ្រូងនឹង​ការ​អត់​កែ​ប្រែ យើង​មើល​មែន​ទែន​គណបក្ស​ប្រជា​ជន​ ក៏​គាំ​ទ្រ​ច្រើន​ដែរ ប៉ុន្តែ​គាត់​មិន​ហ៊ាន​ទេ។ លោក​ ហ៊ុន សែន​ គាត់​មាន​អំណាច​ខ្លាំង​មែនទែន ហើយទី២ គេ​អត់​ហ៊ាន​ដោយ​សារ​​គេ​ខ្លាច​អស្ថិរភាព»។

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ហា ក៏​យល់​ឃើញ​ប្រហាក់ប្រហែល​លោក​ អ៊ូ វីរៈ ​ដែរ​គឺ​លោក​ថា ថ្នាក់ក្រោម​គណបក្ស​ប្រជាជន​ហាក់​ចង់​ជជែក​លើ​ចំណុច​នេះ តែ​មិន​អាច​ដោយសារ​មិនទាន់​មាន​ការឯកភាព​ពី​មន្ត្រី​ថ្នាក់លើ​របស់​គណបក្ស​។ ​
បើ​និយាយ​ថា មកពី​ឥទ្ធិពល​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​សម​ដែរ​ព្រោះ​លោកមិនមែន​មាន​ឥទ្ធិពល​តែ​ក្នុង​បក្ស​ទេ​​ គឺ​មាន​ឥទ្ធិពល​ទូទាំង​ប្រទេស​តែ​ម្តង​។ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ធ្លាប់​ប្រតិ​ក​ម្ម​លើ​ក្រុម​ដែល​ផ្សព្វផ្សាយ​ថា លោក​ស្លាប់​ពេល​កន្លងទៅ​ថា បើ​បាត់បង់​រូប​លោក​សង្គម​នឹង​មាន​ចលាចល ​ព្រោះមាន​តែ​រូប​លោក​ម្នាក់គត់​ដែល​អាច​បញ្ជា​កម្លាំង​រួម​បាន ទាំង​យោធា នគរបាល និង​មន្ត្រីរាជការ​ស៊ីវិល​ផង​។​
មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេង​ទៀត​ ដែល​អាច​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ហ៊ាន​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​នោះ ដោយសារ​ខ្លាច​អ្នកផ្សេង​មិន​មាន​ប្រជាប្រិយភាព​ដូច​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រៀប​ដូច​តារា​រះ​មិនដែល​ស្រអាប់​ពន្លឺ​ចាប់ពី​គណបក្ស​ប្រជាជន​របស់​លោក​ ដែលមានកា​រ​ជ្រោមជ្រែង​ពី​រដ្ឋអំណាចវៀតណាម ផ្តួលរំលំ​របប​ខ្មែរក្រហម​កាលពី​ឆ្នាំ​១៩៧៩​មក​ គឺតួនាទីរបស់លោក​​ចាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​កា​របរ​ទេស និង​នាយករដ្ឋមន្ត្រី​រហូត​។​
នៅក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​អាណត្តិ​ទី​៥​នេះ សារ​នយោបាយ​ក៏​បង្ហាញ​ពី​ភាព​លេចធ្លោរ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​ដែរ​គឺ​ថា "បើ​ស្រលាញ់ បើ​អាណិត បើ​ចូល​ចិត្ត​ហ៊ុន សែន បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​"។​
លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បច្ចុប្បន្ន​មាន​អាយុ​៦៣​ឆ្នាំ​គិត​ត្រឹម​ឆ្នាំ​២០១៤​នេះធ្លាប់​ថ្លែង​ថា លោក​នៅ​មាន​សុខភាព​ល្អ រឹងមាំ ហើយ​លោក​នឹង​នៅតែ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ដើម្បី​បម្រើ​ជាតិ បម្រើ​ប្រជាពលរដ្ឋ ប្រសិនបើ​ប្រជាពលរដ្ឋ​នៅតែ​ស្រលាញ់ ត្រូវការ​ហើយ​នៅតែ​បោះឆ្នោត​គាំទ្រ​លោក​ឲ្យធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទៀត​នោះ។​
លោក ​គល់ បញ្ញា ជឿថាគណបក្ស​ប្រជាជន​កម្ពុជា នឹង​គាំទ្រ​ឲ្យមាន​ច្បាប់​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី ដោយសារលោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ដឹកនាំ​ប្រទេស​យូរ​សមល្មម គឺ​ដល់ពេល​ដែល​បង្កើត​ច្បាប់​នេះ ទុក​ជា​ស្នាដៃ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ហើយ​។​ លោកបញ្ជាក់ថា «ជា​ឱ​កាស​ក្នុង​ការ​ក​សាង​ស្នាដៃ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ហើយ ឲ្យ​មាន​កាន់​អំណាច​រដ្ឋាភិបាល​មាន​អាណត្តិច្បាស់​លាស់ វា​ជួយ​ជា​ស្នា​ដៃ​ដល់​សម្តេច​នាយក​រដ្ឋមន្ត្រី​ និង​គណ​ប​ក្ស​ប្រជា​ជន​ដែរ ដើម្បី​ឲ្យ​គិត​ទៅ​មុខ​ទៀត»។
​នៅលើ​ពិភពលោក ប្រទេស​ជឿនលឿន​មួយចំនួន​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រីដូចជា អង់គ្លេស ឥណ្ឌា ហ្វាំង​ឡ​ង់ អាល្លឺម៉ង់ អុីស្រាអែល ទាំងនេះ ​ជា​ប្រទេស​ប្រកាន់របបលទ្ធិប្រជាធិបតេយ្យ​។ ដោយឡែក​ប្រទេស​កុម្មុយនីស្តដូចជា ចិន និង​វៀតណាម ក៏​បាន​ដូរ​មេដឹកនាំ​របស់​ពួកគេ​១០​ឆ្នាំ​ម្តង​ដែរ ខណៈ​ប្រទេស​កុម្មុនីស្ត​ទាំងពីរ​នេះ​មាន​ការ​រឹតបន្តឹង​ខ្លាំង​ប្រឆាំង​អំពើពុករលួយ​៕
សូមសរសេរមកលោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

4 comments:

Anonymous said...

វាជិតដល់ថ្ងៃជាប់ហើយអាក្វាក់ ពេលនោះតើវាខ្លាំងណា ?

Anonymous said...

Was there any term limit for Lee Kuan Yew, the successful Singapore's Prime Minister? Who dares to challenge Mr. Hun Sen, who is a very successful Prime Minister for Cambodia.

Only Mr. Hun Sen can defeat the Thais. If anyone tries to remove Mr. Hun Sen, that person could be very well playing Cambodia into Thais' hand.

As of now, Thais still refused to withdraw from the temple, and the contests over the oil in the ocean is about to flare up. And you want to remove Mr. Hun Sen? Are you dumb?

You put Sam Rainsy in place, he will gave away the temple and all the oil to Thailand.

-Drgunzet-

Anonymous said...

To the Vietnamese poster named -Drgunzet-:

Where is your answer for your illegal Vietnamese gangsters who slit our innocent Khmer youth with a sharp sword,-Drgunzet-?

John

Anonymous said...

-Drgunzet- is also insulting his own stupid Vietnamese race because he representing his stupid Vietnamese gooks including Mike (a Yuon/Viet gook uses the Westerner name Mike making him looks like a stupid While-Vietnamese gook. Later, his Vietnamese gooks want to smash -Drgunzet-'s head because he has made his Vietnamese gooks so embarrassed.