ដោយ៖ នួន បូរិន | ថ្ងៃអង្គារ ទី9 កញ្ញា 2014 | VOD
មានទឡ្ហីករណ៍ខាងផ្លូវច្បាប់ជាច្រើន ដែលនិយាយយោងដល់សុពលភាព និងស្ថិរភាពនៃតួនាទីរបស់អ្នកតំណាងរាស្ត្រម្នាក់ៗនៃរដ្ឋសភា។
បើនិយាយអំពីការដកអភ័យឯកសិទ្ធសភារបស់អ្នកតំណាងរាស្ត្រ គឺត្រូវរកសំឡេង២/៣ នៃសំឡេងសរុបរបស់អ្នកតំណាងរាស្ត្រ១២៣រូប គឺស្មើ៨២រូបឡើងទៅ។ ករណីរកសំឡេងឆ្នោតមិនបានគ្រប់គ្រាន់ គឺទុកជាមោឃៈនៃការប៉ុនប៉ងដកអភ័យឯកសិទ្ធរបស់អ្នកតំណាងរាស្ត្ររូបនេះ។ នេះបើយោងតាមមាត្រា៨០ នៃជំពូកទី៧ស្ដីពីរដ្ឋសភា។
បើនិយាយអំពីការប្រជុំសភា គឺត្រូវគិតទៅដល់វត្តមានអ្នកតំណាងរាស្ត្រ ដែលត្រូវចូលអង្គុយកៅអីរដ្ឋសភា។
បើនិយាយអំពីការប្រជុំសភា គឺត្រូវគិតទៅដល់វត្តមានអ្នកតំណាងរាស្ត្រ ដែលត្រូវចូលអង្គុយកៅអីរដ្ឋសភា។
មាត្រា៨៨ថ្មីនៃរដ្ឋធម្មនុញ្ញ នៃជំពូកទី៧ ស្ដីពីរដ្ឋសភាបញ្ជាក់ថា “ការប្រជុំរដ្ឋសភា ដែលអាចយកជាការបាន លុះត្រាតែមាន ៖ ចំណុច(ក) គឺកូរ៉ុមលើសពី២/៣ នៃចំនួនសមាជិករដ្ឋសភាទាំងមូលសម្រាប់ការអនុម័តទាំងឡាយណា ដែលតម្រូវឲ្យយកមតិភាគច្រើន២/៣ នៃចំនួនសមាជិករដ្ឋសភាទាំងមូល”។
បើនិយាយអំពីការផ្ដល់សេចក្ដីទុកចិត្តទៅលើគណៈរដ្ឋមន្ត្រី គឺសភាត្រូវការតែសំឡេងដាច់ខាតតែប៉ុណ្ណោះ គឺជាសេចក្ដីសម្រេចជាផ្លូវការ។
មាត្រា៩០ថ្មីត្រង់ប្រយោគចុងក្រោយគេ បានចែងថា រដ្ឋសភាបោះឆ្នោតទុកចិត្តរាជរដ្ឋាភិបាល តាមមតិភាគច្រើនដាច់ខាតនៃចំនួនវត្តមានសមាជិសភាទាំងមូល។ ចំណែកមាត្រា៩៨ថ្មី ក៏ចែងអំពីការបោះឆ្នោតទម្លាក់គណៈរដ្ឋមន្ត្រី ឬរាជរដ្ឋាភិបាលពីតំណែង គឺតាមរយៈការធ្វើញតិ្តបន្ទោស ដោយសំឡេងមតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទាំងមូល ហើយញត្តិនេះគឺអាចស្នើឡើងដោយអ្នកតំណាងរាស្ត្រចំនួន៣០រូប ដែលចំនួននេះរដ្ឋសភាអាចបើកការពិភាក្សាដើម្បីអនុម័ត។
យោងតាមការពន្យល់នៅចំនុច ឬមាត្រា៨០ និង៨៨ថ្មី និង៩០ថ្មី គឺជាទឡ្ហីករណ៍ ឬជាឧបករណ៍ដែលអាចយកទៅអនុវត្តដើម្បីសម្រច ឬរារាំងការប៉ុនប៉ងណាមួយ ដែលមិនអាចប្រព្រឹត្តបានដោយជោគជ័យ។ ប៉ុន្តែបើធ្វើការវិភាគលើខ្លឹមសារនៃមាត្រា៨០ និង៨៨ថ្មី គឺចំនុចខ្លាំង និងចំនុចខ្សោយរបស់ភាគីណាមួយ ដែលប្រាថ្នាចង់ធ្វើកិច្ចការណាមួយទៅតាមតម្រូវចិត្តរបស់ខ្លួន។
ឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជា លើអ្នកតំណាងរាស្ត្របក្សប្រឆាំង
គណបក្សប្រជាជនកម្ពុជាដែលដឹកនាំទាំងរដ្ឋាភិបាល មានអ្នកតំណាងរាស្ត្ររបស់ខ្លួនតែ៦៨រូបប៉ុណ្ណោះ គឺមិនដូចអាណត្តិមុន ដែលគណបក្សចាស់វស្សានេះមានរហូតដល់ទៅ៩០រូប។ កាលណោះចង់ដក ចង់ដាក់ទណ្ឌកម្ម ឬដកអភ័យឯកសិទ្ធ អ្នកតំណាងរាស្ត្របក្សប្រឆាំងណាម្នាក់ គឺងាយដូចបកចែកទុំ គឺដូចដកអភ័យសភាលោក សម រង្ស៊ី លោកស្រី មូរ សុខហួរ និងលោក ចាន់ ចេង ពេលនោះគឺដកបានយ៉ាងស្រួល ព្រោះពេលនោះគណបក្សប្រជាជនកម្ពុជាមានអ្នកតំណាងរាស្ត្រច្រើនបរិបូរ។ ប៉ុន្តែពេលនេះគឺជាការលំបាកខ្លាំងណាស់ បើប៉ុនប៉ងដកអភ័យឯកសិទ្ធអ្នកតំណាងរាស្ត្របក្សប្រឆាំងណាម្នាក់ គឺត្រូវស្វែងរកសំឡេងចាប់ពី២ភាគ៣ឡើងទៅ គឺចំនួន៨២រូប ទើបអាចចាត់ការលើអ្នកតំណាងរាស្ត្រនោះបាន។
ឧទាហរណ៍អ្នកតំណារាស្ត្រណាម្នាក់មានកំហុសខាងផ្លូវតុលាការ គឺសភាទាំងមូលសម្រេចដកអភ័យឯកសិទ្ធគឺលុះត្រាសំឡេង៨២រូបឡើងទៅ ទើបធ្វើចំណាត់ការលើអ្នកតំណាងរាស្ត្ររូបនោះបាន។
ចុះករណីលោក កឹម សុខា ដែលលោកនាយករដ្ឋមន្ត្រីគំរាមចង់ដកលោកពីអនុប្រធានទី១នៃរដ្ឋសភា តើអាចទៅរួចងាយៗទេ?
បើសិក្សា និងធ្វើការវិភាគទៅលើមាត្រា៨៨ថ្មី គឺជាការលំបាកក្នុងការប៉ុនប៉ងដកលោក កឹម សុខា ពីតំណែងអនុប្រធានទី១នៃរដ្ឋសភា។ មានន័យថា បើចង់ប្រព្រឹត្តគឺត្រូវកោះប្រជុំវិសាមញ្ញ ដោយមានវត្តមានអ្នកតំណាងរាស្ត្រចូលរួមប្រជុំចាប់ពី៨២រូបឡើងទៅ តែបើមិនអាចមានវត្តមានអ្នកតំណាងរាស្ត្រ ចូលប្រជុំគ្រប់ចំនួនកូរ៉ុមសភា គឺមិនអាចបើកប្រជុំបាន គឺត្រូវលើកពេលប្រជុំ។ ករណីនេះអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មានតែ៦៨រូបនេះប៉ុណ្ណោះ។
ក្នុងន័យនេះ គឺជាការសម្របសម្រួលនយោបាយឡើងវិញ។ តែបញ្ហានេះ ទំនងជាអ្នកនយោបាយកម្ពជា មិនប្រាថា្នចង់កើតមានឡើយ។ តែបើពុំដូចនេះ គឺជាការបំពានគោលការណ៍ ថ្ងៃ២២ កក្កដា ហើយឈានដល់ការកើតមានវិបត្តិសភា។
ឥទ្ធិពលរបស់គណបក្សប្រឆាំងលើគណបក្សកាន់អំណាច
ជាការពិតមិនងាយដូចការចង់បានដែរ ចំពោះការដករដ្ឋមន្ត្រីណាម្នាក់តាមរយៈការសម្ដែងសេចក្ដីទុកចិត្ត លើសមាជិករដ្ឋមន្ត្រីណាម្នាក់ គឺលុះត្រាតែមានការសម្បទានពីអ្នកតំណាងរាស្ត្ររបស់បក្សកាន់អំណាច។ មាត្រា៩០ថ្មី ត្រង់ប្រយោគចុងក្រោយគេបានចែងថា រដ្ឋសភាបោះឆ្នោតទុកចិត្តរាជរដ្ឋាភិបាល តាមមតិភាគច្រើនដាច់ខាតនៃចំនួនវត្តមានសមាជិសភាទាំងមូល ហើយមាត្រា៩៨ថ្មី តម្រូវឲ្យសមាជិកសភា៣០រូប អាចដាក់ញត្តិដើម្បីសុំបោះឆ្នោតទម្លាក់គណៈរដ្ឋមន្ត្រី ឬរាជរដ្ឋាភិបាលពីតំណែង។ ប៉ុន្តែសភាប្រជុំបានលុះត្រាមានចំនួនវត្តមានអ្នកតំណាងរាស្ត្រ៨២រូបឡើងទៅ គឺដូចគ្នាករណីដកតួនាទីនារបស់អ្នកតំណាងរាស្ត្របក្សប្រឆាំងផងដែរ។ តែបែបនេះក្ដី រដ្ឋមន្ត្រីរូបនោះ អាចងាយរបូតពីតំណែង ប្រសិនបើតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមួយភាគតូចលែងគាំទ្រ រដ្ឋមន្ត្រីខិលខូចរូបនោះ គឺមានន័យថា បក្សប្រឆាំងត្រូវការតែ៧រូបប៉ុណ្ណោះ គឺអាចសម្រេចបានហើយ។
បច្ចុប្បន្ននេះអាណត្តិសភាកម្ពុជាមានតែពីរបក្សប៉ុណ្ណោះ គឺគណបក្សប្រជាជនមាន៦៨រូប និងគណបក្សសង្គ្រោះជាតិមាន៥៥រូប៕
សូមសរសេរមកលោក នួន បូរិន តាមរយៈ narinnun@vodhotnews.com
3 comments:
as the saying goes '' the more they change the more they stay the same''.
Hey Vietnamese poster -Drgunzet-,
Where is your answer for the seven illegal Vietnamese gangsters in Cambodia who slit the innocent Khmer youth on the left shoulder with a sharp sword?
You said you needed to study about the riot in the U.S. between black community and polices.
LOL...
John
Analysis: How can Hun Sen remove Kem Sokha as vice-president of the National Assembly?
It is a simple answer.
HS controls all 3 branches of the government.
Post a Comment