A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 31 August 2014

Two Buddhist monks from Pothiyaram Pagoda who used to participate in land dispute protests with land-grab victims to be defrocked after the end of the rainy season [This is a warning to other monks who help land-grab victims] ព្រះសង្ឃ​ពីរ​អង្គ​ដែល​ចូលរួម​សកម្មភាព​តវ៉ា​រក​យុត្តិធម៌​ឲ្យ​អ្នក​មាន​ជម្លោះ​ដីធ្លី​នឹង​ត្រូវ​ផ្សឹក​​

ដោយ៖​ ប៉ែន ប៉ូលីន​ | ថ្ងៃអាទិត្យ ទី31 សីហា 2014 | 

ព្រះសង្ឃ​ពីរ​អង្គ​គង់នៅ​វត្ត​ពោធិយារាម​ក្នុង​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ ដែល​ធ្លាប់​សកម្ម​ចូលរួម​តវ៉ា​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយសារ​ជម្លោះដីធ្លី​នៅ​ពេល​កន្លងមក​នេះ ​នឹង​ត្រូវចាប់​ផ្សឹក​នៅ​ពេល​ចេញ​ព្រះវស្សា​។​
​ព្រះសង្ឃ​ពីរ​អង្គ​ដែល​គង់នៅ​វត្ត​ពោធិយារាម​​ព្រះនាម មាល និង​ព្រះនាម​នី នឹង​ត្រូវ​ផ្សឹក​នៅ​ក្រោយ​ពេល​ចេញ​វស្សា​រួច បើសិន​ជា​ព្រះសង្ឃ​ទាំង​ពីរ​អង្គ​នេះ​ត្រូវបាន​រកឃើញ​ថា​ប្រព្រឹត្ត​ខុស​វិន័យ​ពុទ្ធ​សា​សា​នា​មែន​នោះ​។​
​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​អនុគណ និង​ព្រះ​វិន័យ​ខណ្ឌ​ជ្រោយចង្វារ​បាន​កោះ​និមន្ត​ចៅអធិការ​វត្ត​ពោធិយារាម​ព្រះ​តេជគុណ ​មាស សុខន​ ទៅ​សាកសួរ​។ បន្ទាប់​ពី​ការសាកសួរ ព្រះ​តេជគុណ មាស សុខន ​មាន​សង្ឃដីកា​ថា អនុគុណ និង ព្រះ​វិន័យ​គ្រោង​ផ្សឹក​ព្រះសង្ឃ​ពីរ​អង្គ​ក្នុង​វត្ត​ពោធិយារាម​។​
​ព្រះ​តេជគុណ​ មាស សុខន មាន​សង្ឃដីកា​ថា ព្រះអង្គ​មិន​បានដឹងថា ព្រះសង្ឃ​មាល និង​ព្រះសង្ឃ​នី​ធ្លាប់បាន​ប្រព្រឹត្ត​ខុស​វិ​ន័យ​អ្វី​នោះទេ គឺ​ទើប​នឹង​បានទទួលដំណឹងពី​អនុគុណ និង​ព្រះ​វិន័យធរ​ខណ្ឌ​ជ្រោយចង្វារ​។  ព្រះអង្គ​បញ្ជាក់ថា ព្រះសង្ឃ​ពីរ​អង្គ​ដែល​ព្រឈម​នឹង​ការផ្សឹក​ធ្លាប់​ចូលរួម​សកម្មភាព ក្នុង​ការស្វែងរក​យុត្តិធម៌​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយសារ​ជម្លោះដីធ្លី​។​
​គួរ​រំលឹក​ថា​ពេល​នេះ ​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​ដែល​ឡើងមក​តវ៉ា​ដីធ្លី​ពី​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ប៉ៃលិន​កំពុង​ស្នាក់នៅ​ជា​បណ្ដោះអាសន្ន​ក្នុង​វត្ត​ពោធិយារាម​នៅឡើយ​ទេ​គឺ ស្របពេល​ដែល​ព្រះសង្ឃ​ទាំង​ពីរ​អង្គ​ដែល​គង់នៅ​ក្នុង​វត្ត​នេះ​នឹង​ត្រូវ​បាន​ផ្សឹក​ក្រោយ​ពេល​ចេញ​វស្សា​៕
សរសេរ​មកកាន់លោក ប៉ែន ប៉ូលីន តាមរយៈ​ penpoline@yahoo.com.au

1 comment:

Anonymous said...

it goes to show that all religion created by 'man' is there for control of the mind and spirit[ behave as we told you and and think what we allow you to think]...and that religion is a very big machine making business...most of the religious 'priest/monks ' are richer than the people who donated the money to their organizations...