ដោយ៖ ប៉ែន ប៉ូលីន | ថ្ងៃអាទិត្យ ទី31 សីហា 2014 |
ព្រះសង្ឃពីរអង្គគង់នៅវត្តពោធិយារាមក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ ដែលធ្លាប់សកម្មចូលរួមតវ៉ាស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារជម្លោះដីធ្លីនៅពេលកន្លងមកនេះ នឹងត្រូវចាប់ផ្សឹកនៅពេលចេញព្រះវស្សា។
ព្រះសង្ឃពីរអង្គដែលគង់នៅវត្តពោធិយារាមព្រះនាម មាល និងព្រះនាមនី នឹងត្រូវផ្សឹកនៅក្រោយពេលចេញវស្សារួច បើសិនជាព្រះសង្ឃទាំងពីរអង្គនេះត្រូវបានរកឃើញថាប្រព្រឹត្តខុសវិន័យពុទ្ធសាសានាមែននោះ។
នៅថ្ងៃសៅរ៍ម្សិលមិញអនុគណ និងព្រះវិន័យខណ្ឌជ្រោយចង្វារបានកោះនិមន្តចៅអធិការវត្តពោធិយារាមព្រះតេជគុណ មាស សុខន ទៅសាកសួរ។ បន្ទាប់ពីការសាកសួរ ព្រះតេជគុណ មាស សុខន មានសង្ឃដីកាថា អនុគុណ និង ព្រះវិន័យគ្រោងផ្សឹកព្រះសង្ឃពីរអង្គក្នុងវត្តពោធិយារាម។
ព្រះតេជគុណ មាស សុខន មានសង្ឃដីកាថា ព្រះអង្គមិនបានដឹងថា ព្រះសង្ឃមាល និងព្រះសង្ឃនីធ្លាប់បានប្រព្រឹត្តខុសវិន័យអ្វីនោះទេ គឺទើបនឹងបានទទួលដំណឹងពីអនុគុណ និងព្រះវិន័យធរខណ្ឌជ្រោយចង្វារ។ ព្រះអង្គបញ្ជាក់ថា ព្រះសង្ឃពីរអង្គដែលព្រឈមនឹងការផ្សឹកធ្លាប់ចូលរួមសកម្មភាព ក្នុងការស្វែងរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារជម្លោះដីធ្លី។
គួររំលឹកថាពេលនេះ ប្រជាពលរដ្ឋនិងព្រះសង្ឃដែលឡើងមកតវ៉ាដីធ្លីពីខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិនកំពុងស្នាក់នៅជាបណ្ដោះអាសន្នក្នុងវត្តពោធិយារាមនៅឡើយទេគឺ ស្របពេលដែលព្រះសង្ឃទាំងពីរអង្គដែលគង់នៅក្នុងវត្តនេះនឹងត្រូវបានផ្សឹកក្រោយពេលចេញវស្សា៕
សរសេរមកកាន់លោក ប៉ែន ប៉ូលីន តាមរយៈ penpoline@yahoo.com.au
1 comment:
it goes to show that all religion created by 'man' is there for control of the mind and spirit[ behave as we told you and and think what we allow you to think]...and that religion is a very big machine making business...most of the religious 'priest/monks ' are richer than the people who donated the money to their organizations...
Post a Comment