ក្រុមការងារវិសោធនកម្មច្បាប់បោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ឯកភាពគ្នាធ្វើសេចក្ដីព្រាងច្បាប់ចំនួនពីរ ទី១ គឺការស្នើនិងធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត ទី២ សេក្ដីព្រាងស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត។
អ្នកឃ្លាំមើលការបោះឆ្នោតស្វាគមន៍ចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ដោយគេបានលើកឡើងថា ច្បាប់បោះឆ្នោតត្រូវកែប្រែចំណុចជាច្រើនដើម្បីឲ្យដំណើរការបោះឆ្នោតប្រកបដោយសុក្រឹតភាពនិងយុត្តិធម៌។
ក្រុមការងារគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ប្រគល់ភារកិច្ចឲ្យអ្នកជំនាញសរសេរច្បាប់នៃក្រសួងយុត្តិធម៌ និងមេធាវីតំណាងឲ្យគណបក្សសង្គ្រោះជាតិ រៀបចំធ្វើសេចក្ដីព្រាងច្បាប់ទាំងពីរនេះ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ក្រុមការងារគណបក្សទាំងពីរនឹងជួបគ្នាពិភាក្សាបន្តទៅលើសេចក្ដីព្រាងច្បាប់ទាំងពីរនេះ នៅក្រោយពេលអ្នកជំនាញច្បាប់បានធ្វើរួចរាល់នៅថ្ងៃច័ន្ទ ទី១៨ សីហា នាដើមសប្ដាហ៍ក្រោយ។
លោក អេង ឆៃអ៊ាង សង្កត់ធ្ងន់ថា ការធ្វើសេចក្ដីព្រាងច្បាប់នេះ ផ្អែកលើគោលការណ៍បីសំខាន់ គឺទី១ ផ្អែកលើស្មារតីនៃការព្រមព្រៀងគ្នារបស់ថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរកាលពីថ្ងៃទី២២ កក្កដា ទី២ ផ្អែកលើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញមាត្រា៧៦ ដែលតំណាងរាស្ត្រគណបក្សទាំងពីរបានផ្ញើជូនទៅសភា និងទួលថ្វាយព្រះមហាក្សត្រ និងទី៣ ផ្អែកលើច្បាប់បោះឆ្នោតចាស់៖ «អ្នកច្បាប់មានលោក កើត រិទ្ធិ រដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក ហ៊ី សោភា និងតំណាងខាងយើង គឺលោកមេធាវី កើត ធី ជំនួយការរបស់យើងធ្វើការជាមួយគ្នារឿងនេះ។ តែអានេះគ្រាន់តែជាការសេចក្ដីព្រាងទេ»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីឃ្លាំមើលការបោះឆ្នោតលើកឡើងថា ច្បាប់បោះឆ្នោតចាស់នេះ ត្រូវធ្វើការកែប្រែជាច្រើនចំណុច ដើម្បីធ្វើឲ្យច្បាប់បោះឆ្នោតធានាថា ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិបោះឆ្នោតស្មើៗគ្នាទាំងអស់ដោយគ្មានការលំបាក។
ប្រធានគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា ច្បាប់បោះឆ្នោតដែលមានស្រាប់នោះ ត្រូវកែប្រែជាច្រើន ដូចជាការចុះឈ្មោះបោះឆ្នោតមិនត្រូវប្រគល់សិទ្ធិឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាអ្នកចុះឈ្មោះទេ ស្ថាប័នបោះឆ្នោតត្រូវរៀបចំធ្វើដោយខ្លួនឯង ប័ណ្ណបោះឆ្នោតត្រូវមានរួបថត ខ្មែររស់នៅបរទេសមានសិទ្ធិបោះឆ្នោត លុបចោលប័ណ្ណខៀវ ត្រូវមានកន្លែងចុះបោះឆ្នោតជាអចិន្ត្រៃយ៍នៅកន្លែងណាមួយដើម្បីឲ្យប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតគ្រប់គ្នា។
ត្រូវកំណត់ទីតាំងសាធារណៈឲ្យគ្រប់គណបក្សមានសិទ្ធិឃោសនាទាំងអស់ មិនឲ្យមានការរៀបចំជារចនាសម្ព័ន្ធបក្សនៅក្នុងស្ថាប័នរដ្ឋ ថ្ងៃបោះឆ្នោតត្រូវផ្ដល់សិទ្ធិឲ្យអ្នកសង្កេតការណ៍របស់អង្គការក្រៅរដ្ឋាភិបាលចល័តចេញចូលក្នុងការិយាល័យបោះឆ្នោតបានគ្រប់ការិយាល័យនិងបញ្ហាផ្សេងៗជាច្រើនទៀត៖ «ការធ្វើបញ្ជីឈ្មោះបោះឆ្នោតកន្លងមក យើងអាចធ្វើខែ១០ ១១ និង ១២ ឬឆ្នាំបោះឆ្នោតអាចថែមខែ៩ មួយខែទៀត អ៊ីចឹងសម្រាប់ខ្ញុំ ខ្ញុំចង់ឲ្យជាអចិន្ត្រៃយ៍សម្រាប់អ្នកធ្វើដំណើរទៅណាមកណា គាត់មានឱកាសចុះឈ្មោះបាន»។
លោក អេង ឆៃអ៊ាង អះអាងថា សេចក្ដីព្រាងច្បាប់ទាំងពីរនេះ បើសិនជាគណៈកម្មការជំនាញគណបក្សទាំងពីរមិនឯកភាពគ្នាក្នុងការពិភាក្សានោះ នឹងត្រូវបញ្ជូនឲ្យថ្នាក់ដឹកនាំកំពូលពិភាក្សាបន្តទៀត។ យ៉ាងណាក៏ដោយលោកបញ្ជាក់ថា គណបក្សទាំងពីរចង់ឲ្យការធ្វើវិសោធនកម្មច្បាប់ទាំងពីរនេះឲ្យបានឆាប់កាន់តែល្អ។ លើសពីនេះទៀត លោក អេង ឆៃអ៊ាង បញ្ជាក់ថា ចំពោះសមាសភាពគ.ជ.ប វិញ ខាងគណបក្សមិនទាន់កំណត់បេក្ខជនឲ្យបានច្បាស់លាស់នៅឡើយ ករណីនេះទុកឲ្យថ្នាក់ដឹកនាំកំពូលជាអ្នកសម្រេច៕
1 comment:
Hun Sen bought Mr. Sam Rainsy, Mr. Kem Sokha and 55 MP of CNRP in just $ 20 millions US. Sam Rainsy , Kem Sokha and 55 MP CNRP sell out Cambodia and betray the Cambodians and the victims since 1997. KI media = Communist Vietnam Hun Sen CPP media that betray Khmer nation. KI media suppress people from freedom of speech and expression. Every dicks are the same and KI media, Sam Rainsy, Kem Soka, 55 MP CNRP are great example. Miss. Kem Monovithya lies about Hun Sen ICC and now she has all your donation money. These people who destroy Cambodia and Angkor Watt, not other.
Post a Comment