A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 21 August 2014

Mr. Hun Sen called those who criticized his land dispute resolution policies as "ignorant and silly children" នាយករដ្ឋមន្ត្រី ហៅ​អ្នក​រិះគន់​រឿង​ចំណាត់ការ​ដោះស្រាយ​បញ្ហាដីធ្លី ជា​ក្មេង​ល្ងង់ និង​ភ្លើ​​

ដោយ៖​ តាំង វីដា និង ស៊ុន ណារិន​ | ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014, VOD

ស្តាប់សំឡេង៖​

ចម្លងទុក
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រតិកម្ម​ខ្លាំងៗ​ទៅលើ​អ្នក​រិះគន់​រូប​លោក​លើ​ចំណាត់ការ​ដោះស្រាយ​បញ្ហាដីធ្លី ដោយ​ចាត់ទុកថា​អ្នក​ទាំងនោះ​ជា​ក្មេង​ល្ងង់ និង​ភ្លើ​។​
​ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី និង​ចែក​សញ្ញាបត្រ​ដល់​សិស្ស​-​និស្សិត​វិទ្យាស្ថាន​ប៊ែល​ធី នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​សំដៅ​ទៅ​អ្នក​រិះគន់ និង​ធ្វើ​ការប្រដូច​មួយ​ថា វិទ្យុ​បារាំង​អន្តរជាតិ​ជា​ភាសា​ខ្មែរ បាន​ធ្វើ​បទ​អត្ថាធិប្បាយ​មួយ​លើ​បញ្ហា​ដីធ្លី ដោយ​មាន​ការគោរព និង​វិជ្ជាជីវៈ គ្រាន់បើ​ជាង​មនុស្ស​ដែល​លោក​ហៅថា ​«​អា​ល្ងង់ និង​អា​ក្មេង​ភ្លើ»​។
លោកនាយក​រដ្ឋមន្ត្រី​បន្តថា អ្វី​ដែល​លោក​លើកឡើង ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី កាល​ពី​កន្លងទៅ គឺ​បញ្ហា​ចរាចរណ៍​ឯកសារ ដែល​តម្រូវ​ឲ្យ​អភិបាល​ខេត្ត​នានា​ដោះស្រា​យ​ជា​ប្រញាប់​។​
​លោកនាយក​រដ្ឋមន្ត្រី ឲ្យដឹងថា លោក​ព្រមាន​ទៅ​អភិបាលខេត្ត ហេតុអ្វី​បានជា​ខេត្ត​មិន​ដោះស្រាយ​បញ្ហា បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មក​ដល់​ភ្នំពេញ ដោយ​ពុំ​មាន​អ្នកគ្រប់គ្រង​។ លោក​បន្តថា លោក​មិនមែន​ជា​នាយករដ្ឋមន្ត្រី​មិន​ដឹង​អ្វី​ទាំងអស់​នោះ​ទេ តែ​លោក​គ្រាន់តែ​មិន​បាន​ទទួល​ញត្តិ​របស់​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​។​
​លោក​បញ្ជាក់ថា​ «​និយាយ​ឲ្យ​លោក​ឯង​ភ្លឺភ្នែក​តិច ... ខ្ញុំ​និយាយ​អា​ដំណាក់កាល​ចុងក្រោយ​គ្មាន​អ្នកណា​រាយការណ៍​ឲ្យ​ខ្ញុំ​រឿង​ហ្នឹង ខេត្ត​មិន​ទទួលខុសត្រូវ រុញ​ប្រជាពលរដ្ឋ​មក​ដល់​ភ្នំពេញ​»​។​
​ទន្ទឹមនឹងនេះ លោក ហ៊ុន សែន ក៏​បាន​រិះគន់​ទៅកាន់​មន្ត្រី​សង្គម​ស៊ីវិល ដែល​បាន​លើកឡើង​ជុំវិញ​ការអត្ថាធិប្បាយ​របស់​សង្គម​ស៊ីវិល​ពី​មូលហេតុ​ ដែលលោកនាយក​រដ្ឋមន្ត្រី មិន​បាន​ទទួល​ញត្តិ និង​មិន​ទទួលខុសត្រូវ​ចំពោះ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​បញ្ហា​ដីធ្លី«ពួកក្រយ៉ៅលោកឯងនេះខ្ញុំស្គាល់ពេកហើយ ចុះលោកហ៊ុន សែន ទៅប្រកាន់អីក្មេងពាល ពាលនោះមិនព្រមបាត់ពាល នេះអាងខ្លួនធ្វើអង្គការក្រៅរដ្ឋាភិបាល ប្រយ័ត្ន! សូមឲ្យយកចិត្តទុកដាក់ គោរពគ្នាទៅវិញទៅមកផង ហើយបើលោកឯងមិនច្បាស់ទេ មុននឹងនិយាយ លោកឯកគ្រលាស់អណ្តាតឲ្យបាន៥០០០ដងទៅ ស្គាល់ប្រវត្តិហ៊ុន សែន ច្បាស់ទេ។ អ្វីដែលខ្ញុំថ្នាំងថ្នាក់ គឺរយៈពេលចុងក្រោយ ម៉េចបណ្តោយប្រជាពលរដ្ឋឲ្យមក ម៉េចមិនដោះស្រាយនៅហ្នឹង ហើយពេលផ្នែកខាងលើដឹងហើយ ម៉េចមិននាំគ្នាដោះ? ទុកឲ្យប្រជាពលរដ្ឋទៅសភា ទៅផ្ទះខ្ញុំ»។
​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស នៃ​អង្គការ​លីកាដូ លោក អំ សំអាត គិតថា ការរិះគន់ និង​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ជុំវិញ​អ្វី​ដែល​សង្គម​ស៊ីវិល លើកឡើង​ជុំវិញ​បញ្ហា​ដីធ្លី​កន្លង គឺ​គ្រាន់តែ​ជា​ការណែនាំ​មួយ ក្នុងនាម​ជា​អាណាព្យាបាល​នៃ​ប្រទេស​មួយ​តែ​ប៉ុណ្ណោះ​។ លោក​យល់ថា អ្វី​ដែល​សំខាន់ រាជរដ្ឋាភិបាល ជាពិសេស លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គប្បី​ពិចារណា​លើ​ការដោះស្រាយ​បញ្ហាដីធ្លី​នេះ ឲ្យបាន​លឿន និង​ប្រសើរ ជាជាង​ការរិះគន់​គ្នា​ដោយ​ច្រាន​ចោល​ទំនួល​ខុស​ត្រូវ​ទៅ​វិញ​ទៅ​មក​បែប​នេះ​ «យើងគួរឈប់គិតពីបញ្ហាលាបពណ៌ ពីបញ្ហានៃការរិះគន់។ អ្វីដែលសំខាន់ រាជរដ្ឋាភិបាល ឬសម្តេចនាយករដ្ឋមន្ត្រី ត្រូវតែចាត់វិធានការឲ្យមានប្រសិទ្ធិភាពនៅក្នុងការដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋដើម្បីចៀសវាងបាតុភាព ការតវ៉ារឿងដីធ្លីនេះ ជាបន្តទៀត ប្រសិនជាយើងដោះស្រាយ ដោយមិនមានប្រសិទ្ធិភាពទេ បាតុភាពដីធ្លី វាអាចនឹងកក្រើកឡើងជាបន្តបន្ទាប់»។

សម្រាប់​ប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិមនុស្ស​សមាគម​អាដហុក លោក នី ចរិយា ចាត់ទុក​ការរិះគន់​របស់​លោកនាយ​ក​រដ្ឋមន្ត្រី មកកាន់​ទង្វើ​របស់​សង្គម​ស៊ីវិល​វិញ​នេះ គឺជា​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញមតិ​មួយ ដែល​គប្បី​បន្ត​ធានា​ឲ្យមាន​ទៅកាន់​គ្រប់​ភាគី ទៅ​ថ្ងៃ​ខាងមុខនេះ​។ លោកយល់ថា ថ្វីបើ​មាន​ការរិះគន់​បក​មក​វិញក្តី តែ​លោក ជឿជាក់ថា សង្គម​ស៊ីវិល នឹង​នៅតែ​បន្ត​ឃ្លាំមើល​នូវ​ភាព​អសកម្ម​របស់​រដ្ឋាភិបាល ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ «ខ្ញុំគ្រាន់តែបានដឹងថា ឥឡូវនេះគាត់ទទួលស្គាល់ថា គាត់មិនបានដឹងទេពីមុនមក។ ប៉ុន្តែឥឡូវនេះ គឺគាត់ត្រូវតែដឹង ព្រោះឥឡូវគាត់បានដឹងហើយថា មានរឿងដីធ្លីមែន។ អ៊ីចឹងត្រូវតែរៀបចំវិធានការ ដោះស្រាយបញ្ហា និងទប់ស្កាត់ កុំឲ្យមានបញ្ហាដីធ្លីតទៀត ហើយរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋទៅ»។
កាលពី​ថ្ងៃ​ទី​១៨​ខែ​សីហា នាយករដ្ឋមន្ត្រី អះអាង​ជា​លើក​ដំបូង​ថា លោក​មិន​ដែល​បាន​ទទួល​ពាក្យបណ្តឹង ពី​អ្នករងគ្រោះ​រឿង​ដីធ្លី តាមរយៈ​មន្ត្រីក្រោមឱវាទ​ទេ​។ លោក​បាន​ថ្លែងថា ​«​ខ្ញុំ​អំពាវនាវ​ឲ្យ គ្រប់​ទីកន្លែង ពាក់ព័ន្ធ​ជាមួយ​បញ្ហា (​ដីធ្លី​) ហ្នឹង ខិតខំ​ធ្វើការ​ហើយ​កុំ​ស្ទក់​ពេក ស្ទក់​រហូត​ដល់​ចាំ រហូត​ដល់​ពលរដ្ឋ​មក យក​ប៉ូលីស​ខ្ទប់ យក​ប៉ូលិស​ខ្ទប់​បង្វែរ​ផ្លូវ រួច​ទទួល​យក​ញត្តិ ហើយ​អា​ញត្តិ​ហ្នឹង​មិនដឹង​យក​ទៅ​ដល់​ណា​ទេ​។ ញត្តិ​ហ្នឹង​សូម​ជម្រាប​ដល់​ពលរដ្ឋ ញត្តិ​ហ្នឹង​មិនដឹងថា យក​ទៅ​ដល់​ទីណា​ទេ​? អត់​បាន​មកដល់​ខ្ញុំ​ទេ​អា​ញត្តិ​ហ្នឹង​នោះ​! »​។​
គួរ​បញ្ជាក់​មួយរយៈ​ចុងក្រោយ​នេះ អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ក្រចេះ បាន​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​សុំ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​៕
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com

5 comments:

Kim Ea said...

This is Khmer PRIME MINISTER What he is doing ? event small kid poor no educate Khmer live in the country side Know about it , but a PM with thousand of servants with TV and all kind of ears and eyes don't know about that is really absurd , ridiculous . Just put the blame to some bodies else to avoid the charge is an act of incompetent , you need to step down . May be he receive to much bribe from the Youn companies and the provincials authorities ( millions of dollars ) , he keep his mouth shut but when the people anger boiling to the roof he is unable to control then he come out and blame his associate and pretend that he don't know or he isn't receive the complaint .

Anonymous said...

វាបានចេះអាភ្លើធ្វើនបាយកព្ជាះគេហើយនៅធ្វើខ្លួនជាឆ្កែចេះអាល្ងង់សួរពូជ

Anonymous said...

អាឆ្កែកន្ទុយខ្វៀន ពេលប៉ៈបន្លាលួសវាលា
កន្ទុយ ពេលហួសបន្លាលួសកន្ទុយខ្វៀនវិញដដែល?

Anonymous said...

ហ៊ុនសែន មិនឮទេសំរែក ទុក្ខវេទនា របស់រាស្ត្រទូរទាំងប្រទេស
តែបើការទិទាន ហ៊ុនសែន​ វិញនៅឣែ​ជើងមេឃណា​​​ ក៏ ហ៊ុនសែន ឮដែរ។

Anonymous said...

រឿងពិតគេនិយាយមិនបានទេ ព្រោះវាឈឺចិត្តណាស់ ឬ?
ចុះបើ ហ៊ុន សែន ស្តាប់ វិទ្យុអាស៊ី សេរី រឿងអីក៏មិនដឹងថា
មានបញ្ហាដីធ្លីនៅទីនោះ ព្រោះគេបានផ្សាយដែរតើ
គិតទៅអាងតែខ្លួនធំ រួចចង់ថាអីក៍បាន ចង់សំលុតអ្នកណាក៍បាន
មិនដែលឃើញខុសខ្លួនឣែងទេ ។ សុំវិទ្យុនោះ បញ្ជាក់ប្រាប់វិញទៅ
ព្រោះបានផ្សាយ ពីរឿងនោះពីមុនមែន បើតាមស្តាប់ហេតុអ្វីក៍មិនដឹង?
មានតែ​ នាយករដ្ឋមន្រ្តី ហ្នឹង ឡប់សត្តិ​។