The four tycoons are: Mrs. Suy Sophan, Mrs. Phu Siv Kheng, Mr. Ngin Mono and Mr. Norng Savuth.
(ថ្ងៃទី 1 សីហា 2014) | ដោយ: CEN
ភ្នំពេញ: ឧកញ៉ា ៤ រូប ដែលក្នុងនោះ មានឈ្មោះលោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផានអ៊ីមិច ត្រូវបានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសរសេរលិខិត ស្នើឲ្យធនាគារជាតិនៃកម្ពុជា បង្កកទ្រព្យសម្បត្តិ។ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ក្នុងលិខិត ទៅកាន់ទេសាភិបាលធនាគារជាតិថា ការស្នើសុំឲ្យធនាគារជាតិ បង្កកទ្រព្យសម្បត្តិនោះ មកពីឧកញ៉ាទាំង ៤ រូប ខកខានសងបំណុល ដែលជំពាក់រដ្ឋ ពាក់ព័ន្ធនឹងការដោះដូរទីតាំងអគាររដ្ឋ។
អ្នកស្រី ស៊ុយសាផាន
លិខិតរបស់លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឈ្មោះឧកញ៉ាទាំង ៤រូប ដែលលោករដ្ឋមន្ត្រី បានស្នើសុំបង្កកទ្រព្យសម្បត្តិ រួមមាន៖ លោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផានអ៊ីមិច លោកស្រី ភូ ស៊ីវ ខេង ប្រធានក្រុមហ៊ុន Golden Century Import Export CoLtd លោក ឧកញ៉ា ងិន មនោ ប្រធានក្រុមហ៊ុន មនោរតន ខនស្រា្តក់សិន និងលោកឧកញ៉ា នង សាវុធ ប្រធានក្រុមហ៊ុន សុវណ្ណ វឌ្ឈនៈ។
លិខិតដដែល បានលើកឡើងថា ការស្នើសុំនេះ គឺដោយសារតែក្រុមហ៊ុនរបស់ឧកញ៉ាទាំង ៤រូប ជាប់ជំពាក់នឹងការទិញអចលនទ្រព្យដែល ជាសម្បត្តិរដ្ឋ ដូចជា ករណីលោកស្រី ស៊ុយ សុផាន គឺ នៅក្នុងករណីបង់ប្រាក់លំអៀងពីការដោះដូរទីតាំងអតីតនាយកដ្ឋានសម្ភារៈ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងទូទាត់បង្គ្រប់ថ្លៃទិញផ្តាច់អតីតដីអង់តែនទូរទស្សន៍ទួលគោក របស់ក្រសួងព័ត៌មាន។
ដោយឡែក លោកស្រី ភូ ស៊ីវ ខេង ពាក់ព័ន្ធជុំវិញករណីបង់បង្គ្រប់ថ្លៃទិញផ្តាច់ទីតាំងអតីតសណ្ឋាគារជ័យជំនៈ និងអាងហែលទឹក ដែលមានទីតាំងនៅក្នុងខេត្តបាត់ដំបង របស់ក្រសួងមហាផ្ទៃ។ ចំណែកលោក ងិន មនោ គឺករណីទូទាត់ជាដំណាក់ថ្លៃទិញផ្តាច់ទីតាំង អតីតសណ្ឋាគារមនោរម្យ របស់សាលារាជធានីភ្នំពេញ និងបង់ប្រាក់លំអៀង ថ្លៃដោះដូទីតាំងឃ្លាំងឱសថរបស់ក្រសួងការពារជាតិ។ លោកឧកញ៉ា នង សាវុធ ពាក់ព័ន្ធនឹងករណីទិញផ្តាច់ទីតាំងអតីតនាយកដ្ឋានវត្ថុបុរាណ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោក អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់នៅក្នុងលិខិតថា "ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជូនដំណឹង ក្រើនរំលឹកជាបន្តបន្ទាប់ ដល់ភាគីឯកជនឲ្យរួសរាន់សងបំណុល ដែលជាប់ជំពាក់រដ្ឋ តែមិនព្រម ក៏ឈានដល់ដំណាក់កាលការចាត់វិធានការតឹងទារបំណុលបែបនេះ"។
លោករដ្ឋមន្ត្រី បានសរសេរក្នុងលិខិតថា ក្រសួងនឹងស្នើបើកគណនីអ្នកទាំងបួនឡើងវិញ នៅពេលដែលភាគីឯកជនទាំងនោះ បានទូទាត់សងបំណុលជាប់ជំពាក់ និងប្រាក់ពិន័យជូនរដ្ឋរួចរាល់ និងគ្រប់ចំនួន៕
2 comments:
when you put money in a bank you basically lost control of that money..the bank can become insolvent , you lost all your money... the gov can order seizure of money , you lose it again. the central banks in Europe and US have agreed that the next time banks fail or become insolvent , they will take some of the people money to bail out the bank known as bail-in [ what cyprus did a while back ]...people will have no choice allow bail-in and have some money in account left or so you lose it all. anyway you look at it when money is not in your hands , it is not really yours.
It is just a CPP's game, Porn Monyrath is a big cash supplier to Hun Sen's family. They named him as minister of 10% of national budget. Now he just wanted the donor countries happy . Remember that these dirty tycoons are supplying cash to Bun Rany's Blood Red Cross.
Post a Comment