A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 28 August 2014

Japan will assist in electoral reforms after Cambodia formed its new election committee ជប៉ុន​នឹង​ជួយ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​បន្ទាប់​ពី​កម្ពុជា​បង្កើត គ.ជ.ប ថ្មី

សម រង្ស៊ី ជប៉ុន ៦២០
អនុប្រធាន​ព្រឹទ្ធសភា​ជប៉ុន លោក អាស្សូម៉ា កូស៊ីអ៊ីស៊ី (Azuma Koshiishi) ជួប​ពិភាក្សា​ជាមួយ​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នា​មន្ទីរ​រដ្ឋសភា នៅ​រសៀល​ថ្ងៃ​ទី ២២ ខែ​សីហា ឆ្នាំ​២០១៤។
RFA/Tin Zakariya
គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​កំណត់​អំពី​ផែនការ​ច្បាស់​លាស់​ដល់​រដ្ឋាភិបាល​ជប៉ុន ក្នុង​ការ​ស្នើសុំ​ឲ្យ​ជួយ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា សម្រាប់​នីតិកាល​ទី​៦ ប្រកប​ដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ​នោះ នៅ​ក្រោយ​ពី​សភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​ការ​ប្រព្រឹត្ត​ទៅ​នៃ គ.ជ.ប និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​រួច​រាល់។
ការ​កំណត់​នេះ នៅ​បន្ទាប់​គណៈប្រតិភូ​ជប៉ុន ដែល​ដឹក​នាំ​ដោយ​អនុប្រធាន​ព្រឹទ្ធសភា បាន​មក​ជួប​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ ដើម្បី​ពិភាក្សា​គ្នា​អំពី​បញ្ហា​នេះ កាល​ពី​សប្ដាហ៍​មុន។
ជប៉ុន នឹង​ជួយ​រៀបចំ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត នៅ​ក្រោយ​ពេល​គណបក្ស​ទាំង​ពីរ​បង្កើត​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្មី​រួច​រាល់ និង​ច្បាប់​បោះ​ឆ្នោត ត្រូវ​បាន​សភា​ធ្វើ​វិសោធនកម្ម​នៅ​ពេល​ខាង​មុខ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា លោក ឈាង វុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ សីហា ថា ជប៉ុន នឹង​មក​ជួយ​រៀបចំ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា នេះ តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ស្នើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន កាល​ពី​ឆ្នាំ​២០១៣។
លោក​លើក​ឡើង​ថា ជប៉ុន នឹង​ជួយ​ដល់​ការ​ធ្វើ​កំណែ​ទម្រង់​នេះ ដោយ​ផ្អែក​លើ​ទី​១ ឆន្ទៈ​នយោបាយ​របស់​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា។ ទី​២ ត្រូវ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ឲ្យ​ចេះ​រៀបចំ​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ទី​៣ ស្នើសុំ​ជំនួយ​ថវិកា ដើម្បី​រៀបចំ​កិច្ចការ​នេះ៖ «ត្រូវ​ដាក់ អាយអី (Information Technology) អ៊ីចឹង​ត្រូវ​ធ្វើ​កិច្ចការ​អស់​ហ្នឹង មាន​ចេះ​បង្កើត​ប្រព័ន្ធ មាន​ចេញ​ចង​ប្រព័ន្ធ​អនុវត្ត​មាន​ប្រតិកម្ម​និង​ទិន្នន័យមាន​អ្នក​ចេះ​បញ្ចូល​ទិន្នន័យ ។ល។ និង។ល។ អ៊ីចឹង​យើង​ត្រូវ​ការ​អ្នក​ចេះ​ធ្វើ»
ចំពោះ​សមាសភាព គ.ជ.ប មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៤​រូប​នោះ លោក ឈាង វុន បញ្ជាក់​ថា លោក​ក៏​មិន​ដឹង​ដែរ។
ការ​លើក​ឡើង​របស់ លោក ឈាង វុន នេះ នៅ​បន្ទាប់​ពី​គណៈប្រតិភូ​ជប៉ុន ដឹក​នាំ​ដោយ​អនុប្រធាន​ព្រឹទ្ធសភា លោក អាហ្ស៊ូម៉ា កួស៊ិអ៊ីស៊ិ (Azuma Koshiishi) បាន​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជួប​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា កន្លង​ទៅ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ខិត​ខំ​ពន្លឿន​សេចក្ដី​ព្រាង​ច្បាប់​បឋម នៃ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ឈាន​ដល់​បញ្ជូន​ឲ្យ​សភា​អនុម័ត។
លោក អេង ឆៃអ៊ាង បញ្ជាក់​ថា នៅ​ក្រោយ​ពេល​សេចក្ដី​ព្រាង​ច្បាប់​ទាំង​នេះ និង​ការ​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ គ.ជ.ប ថ្មី ដែល​មក​ពី​ខាង​គណបក្ស​ទាំង​ពីរ​ម្ខាង ៤​នាក់ និង​មក​ពី​សង្គម​ស៊ីវិល​មួយ​រូប​នោះ គណបក្ស​ទាំង​ពីរ​នឹង​ជជែក​ថា តើ​ចំណុច​អ្វី​ខ្លះ​ដែល​គណបក្ស​ទាំង​ពីរ​ចង់​ឲ្យ​ជប៉ុន ជួយ​រៀបចំ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នោះ៖ «នៅ​ក្នុង​វិសោធនកម្ម​បោះ​ឆ្នោត​ហ្នឹង ត្រូវ​និយាយ​គ្នា​អំពី​របៀប​ធ្វើ​បញ្ជី​ឈ្មោះ របៀប​ចុះ​ឈ្មោះ ថា​តើ​យើង​ត្រូវ​ប្រើ​មូលដ្ឋាន​អី​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​ធានា​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ហ្នឹង​មាន​សិទ្ធិ​បោះ​ឆ្នោត​គ្រប់ៗ​គ្នា កុំ​ឲ្យ​មាន​ការ​បាត់​ឈ្មោះ​ដូច​លើក​មុនៗ​ទៀត»

ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា បាន​សាទរ​ចំពោះ​ការ​ចូល​ខ្លួន​របស់​ភាគី​ជប៉ុន ក្នុង​ការ​សន្យា​ជួយ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ។ លោក​បញ្ជាក់​ថា កត្តា​ចម្បង​តែ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ក្រៅ​ពី​រៀបចំ​ក្បាល​ម៉ាស៊ីន គ.ជុំ.ប ថ្មី​នោះ គឺ​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដំណើរ​ការ​បោះ​ឆ្នោត ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​មាន​តម្លាភាព​សម្រាប់​គ្រប់​គណបក្ស​នយោបាយ យន្តការ​ដោះស្រាយ​បណ្ដឹង​បោះ​ឆ្នោត​ឲ្យ​មាន​ប្រសិទ្ធភាព និង​បញ្ហា​ជាច្រើន​ទៀត៖ «បោះ​ឆ្នោត​ហ្នឹង​រឿង​ហិរញ្ញវត្ថុ​សម្រាប់​ការ​បោះ​ឆ្នោត​ហ្នឹង​ត្រូវ​រៀបចំ​ច្បាប់​ទម្លាប់​ដើម្បី​កំណត់​ការ​ចំណាយ​ហ្នឹង​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​គិតគូរ​ហិរញ្ញវត្ថុ​របស់​រដ្ឋ គិតគូរ​គណបក្ស​នយោបាយ​ហ្នឹង​សស្រាក់សស្រាំ​ឡើង សំខាន់​ធ្វើ​ម៉េច​បង្កើន​តម្លាភាព​ថវិកា​ក្នុង​ពេល​ឃោសនា​ហ្នឹង​ឲ្យ​បាន​ត្រឹមត្រូវ»
ការ​ជាប់​គាំង​នយោបាយ បាន​អូស​បន្លាយ​ពេល​ជិត ១​ឆ្នាំ ដែល​គណបក្ស​ប្រឆាំង​ចោទ​ថា ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ថា​មិន​ត្រឹមត្រូវ​នោះ ជា​មេរៀន​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​គណបក្ស​ទាំង​ពីរ ស្វែងរក​ជំនួយ​ពី​ប្រទេស​ជប៉ុន ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ឲ្យ​លទ្ធផល​ទទួល​យក​បាន​គ្រប់​ភាគី​គណបក្ស​នយោបាយ នៅ​ក្រោយ​ការ​បោះ​ឆ្នោត។
កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ខណៈ​ស្ថានភាព​នយោបាយ​ជាប់​គាំង​នោះ អ្នក​ជំនាញ​បច្ចេកទេស​បោះ​ឆ្នោត​ជប៉ុន ក៏​ធ្លាប់​បាន​មក​ជួប​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​ដែរ ដើម្បី​ពិភាក្សា​លើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នោះ។ យ៉ាង​នេះ​ក្ដី គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​គណបក្ស​ទាំង​ពីរ​នឹង​សុំ​ឲ្យ​ជប៉ុន ជួយ​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ​ក្នុង​កម្រិត​ណា​នៅ​ឡើយ នៅ​ក្រោយ​ពេល​គណបក្ស​ទាំង​ពីរ​បាន​រៀបចំ​ក្បាល​ម៉ាស៊ីន គ.ជ.ប ថ្មី​រួច​រាល់​នោះ?

2 comments:

Anonymous said...

Be nice, Be kind and be smart from the Khmer empire to the Gloria of Sok Kong wonder in Kingdom of wonder!

Be nice, be kind and be smart from strong CNRP to Funcinpec party!

Be nice, be kind and be smart from Ex kind to now. Khmer still suffer and more viet in Cambodia!

Be nice , be kind and be smart to lie and make the donation money vanished and where are ICC as promised? Whare the justice for all victims since 1997 to now?

Be nice, be kind and be smart until Khmer people become minority inside Cambodia like Khmer Krom!

Thanks to Mr. Sam Rainsy, Mr. Kem Soka, Miss. Kem Monovithya and 55MP CNRP that make these happen officially and soon in the near future generation Cambodians.

Miss Kem Monovithya lie and betray all the donors and the victims as she scams campaign to bring Hun Sen to ICC.

KI media and Jendamony become media controller and betray Khmer people around the world! No more freedom of speech and expression under KI media and Jendammni.

Keep the theories "Be nice, be kind and be smart" until no more Khmer identity in the world.

Mr Sam Rainsy, Mr Kem Soka, Miss Kem monovithya and all 55 MP CNRP betray the people and broke their promises to join CPP for sell out Cambodia more!

All Khmers oversea that donated a lot of money and resources become money at the end! or being called stupid as usual!

Thanks for letting me speak out the truth!

Anonymous said...

Now I finish my freedom of speech and expression and I have to go to clean all the plates, disks and toilets and feed the chickens.

Fuck you 55 MP CNRP! Fuck you Sam Rainsy and Kem Soka! you are all very good at lie and betray all victims from 1997 until now. where is your fucking ICC campaigned as promised and make all the Khmer monkeys oversea donated a lot of money? Fuck You all traitors CNRP!

Thanks you need to go now!