A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 2 August 2014

Deputy opposition leader Kem Sokha and 7 opposition parliamentarians re-summoned to appear before Phnom Penh Court បេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្តCNRP៧រូប ត្រូវបានកោះហៅសាកសួរជាថ្មី​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃសុក្រ ទី1 សីហា 2014

លោកស្រី មូរ សុខហួរ បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកោះហៅសាជាថ្មី
បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​CNRP ៧​រូប រួម​នឹង​អនុប្រធាន​គណបក្ស លោក កឹម សុខា ត្រូវ​បាន​កោះហៅ​សាកសួរ​ជាថ្មី ករណី​ហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​។​
​ការកោះហៅ​នេះ ធ្វើឡើង​ស្របពេល​ដែល​គណបក្ស​នយោបាយ​ទាំងពីរ កំពុងតែ​ចរចា​លើ​កំណែទម្រង់​មួយចំនួន តាម​កិច្ចព្រមព្រៀង​នយោបាយ​កាលពី​ថ្ងៃ​ទី​២២​ខែកក្កដា ឆ្នាំ​២០១៤​។ តែ​ភាគី​ទាំងពីរ កំពុងតែ​ខ្វែងគំនិត​ក្នុង​មួយ​ចំនួន​លើ​អភ័យឯកសិទ្ធិ​ជា​តំណាងរាស្ត្រ​សម្រាប់​សមាជិក​គជប​។​
​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​លោក កឹម សុខា សរសេរ​នៅលើ​ហ្វេ​សប៊ុក​ថា បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​CNRP ៧​រូប រួម​នឹង លោក កឹម សុខា ត្រូវបាន​តុលាការ​កោះហៅ ដើម្បី​សាកសួរ​។​
លោកស្រី មូរ សុខហួរ បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត ប្រាប់VODនៅរសៀលថ្ងៃសុក្រនេះថា លោកស្រី រួមនឹងបេក្ខជនជាប់ឆ្នោតតំណាង​រាស្រ្ត​៦រូបទៀត និងលោក អឿ ណារិទ្ធិ សកម្មជនគណបក្ស ក៏ត្រូវបានកោះហៅសាកសួរនៅថ្ងៃទី១១ខែសីហា វេលា​ម៉ោង​៨ព្រឹក។ លោកស្រីបន្តថា នេះមិនមែនជារឿងភ្ញាក់ផ្អើលទេ គឺតុលាការគ្រាន់តែដំណើរតាមនីតិវិធីប៉ុណ្ណោះ។ លោក​ស្រីថា នេះមិនមែនជារឿងដែលបណ្តាលមកពីការចរចាបច្ចុប្បន្ន​ខ្វែងគំនិតគ្នានោះទេ ហើយលោកស្រី ក៏មិន​គិតថាជារឿងគំរាមកំហែងដែរ។ ប៉ុន្តែលោកស្រីចាត់ទុកនេះជានីតិវិធីខុសតាំងពីដើមមក។
លោកស្រីបញ្ជាក់ទៀតថា មេធាវីរបស់លោកស្រី បានព្យាយាមសុំតុលាការមើលឯកសា​រមួយចំនួនកា​ល​ពីចុង​ខែកក្កដា តែតុលាការថានឹងអនុញ្ញាតឲ្យមើលនៅដើមខែសីហានេះ។
​ដីកា​កោះ ចុះហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ លោក កែវ មុនី ថ្ងៃទី​៣១​ខែកក្កដា ឲ្យដឹងថា តុលាការ អញ្ជើញ​ឈ្មោះ​កឹម សុខា អាយុ​៦១​ឆ្នាំ ជា​អ្នកទទួលខុសត្រូវ​ក្នុងនាម​ជា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យចូល​បំភ្លឺ​នៅ​សាលា​ដំបូងថ្ង​ស​ទី​១១​ខែ​សីហា ឆ្នាំ​២០១៤ វេលា​ម៉ោង​១០​ព្រឹក​។ 

​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​៧ រួមមាន លោកស្រី មូរ សុខ​ហួរ បេក្ខជន​តំណារាស្ត្រ​ជា​ប់ឆ្នោត​ខេត្ត​បាត់ដំបង លោក ម៉ែន សុថា​វ​រិន្ទ្រ បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ខេត្តកំពង់ធំ លោក ហូរ វ៉ាន់ បេក្ខជន​តំណាងរាស្ត្រ​នៅ​ភ្នំពេញ លោក លោក រៀល ខេ​មរិ​ន្ទ្រ បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង និង​លោក កែវ ភារម្យ បេក្ខជន​តំណារាស្ត្រ​ជា​ប់ឆ្នោត​ខេត្ត​ក្រចេះ លោក ឡុង រី បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​ខេត្ត​បន្ទាយមានជ័យ និង លោក នុត រំដួល បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ខេត្តកំពង់ស្ពឺ​។​
​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​កិច្ចចរចា​ថ្ងៃទី​២២​ខែកក្កដា ឆ្នាំ​២០១៤ លោក ព្រុំ សុខា មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែងថា គណបក្ស​ទាំង​ពីរ បាន​ឯកភាពគ្នា​ក្នុង​ការស្នើ​ឲ្យ​តុលាការ​ពន្លឿ​ននីតិវិធី​ឲ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន សម្រាប់​អ្នក​ទាំង​៨ ដើម្បី​សម្រួល​បរិយាកាស​នយោបាយ​។​
​លោក​បញ្ជាក់ថា​«...​យើង​មិន​អាច​ធ្វើ​អ្វី​រំលង​នីតិវិធី​តុលាការ​ទេ គណបក្ស​ទាំង​ពីរ​គ្រាន់តែ​ស្នើ​សុំ​ឲ្យ​តុលាការ​ពិនិត្យ​ពន្លឿ​ននីតិវិធី​នៃ​ការ​ស្ថិត​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ...​ដើម្បី​សម្រួល​បរិ​កាស​នយោបាយ​»​។​
​លោក​បដិសេធ​នឹង​មតិ​លើកឡើង​ថា ការដោះលែង​ឲ្យនៅ​ក្រៅឃុំនេះ ដោយសារ​ការចរចា​នៅថ្ងៃនេះ​។ លោក​ថា បញ្ហា​នេះ​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ​។​
​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ទាំង​៧​រូប ត្រូវបាន​ចោទប្រកាន់​ពី​បទ​ដឹកនាំ​ធ្វើ​កុបកម្ម យោងតាម​មាត្រា ៤៥៩​នៃ​ក្រម​ព្រហ្មទណ្ឌ និង​ពី​បទ​ផ្តើមគំនិត​បង្ក​ហិង្សា និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ យោងតាម​មាត្រា ២៨, ២១៨ និង ៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​៕
​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

8 comments:

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

គេគៀងដល់មាត់ទ្វាហើយមិនព្រមចូល បានជាគេរុញគូថបន្ថែម មើលទៅសង្រ្គោះជាតិដូចជាមិនស្រួលទេ គេប្រើតែកូនតុលាការតូចមួយ ក៍វិលខ្បុងទៅហើយ បើមិនទៅក៍មិនកើត គេថាមិនគោរពតុលាកា ដូចជារត់ចូលហើយ ដូច្នេះដែលខំចេរទាំងប៉ុន្មានឥតបានកាអីទាំងអស់

Anonymous said...

You said 100 million paid to Sam Rainsy and who go to believe it ? If you know and is real why you don't print transaction and post it. Ha ha liar

Anonymous said...

to August 2014 11:11 am
pass me your e-mail I send all transaction for you than you will see from china to bankkork to spain on and on

Anonymous said...

Mr Sam rainsy he chosen $ 100 million not people Justic ....! what do you think CNRP supporter?? I believer Mr sam rainsy let his supporter wait till horse grow horn

Anonymous said...

to August 2014 11:11 am
pass me your e-mail I send all transaction for you than you will see from china to bankkork to spain on and on

Anonymous said...

to August 2014 11:11 am
pass me your e-mail I send all transaction for you than you will see from china to bankkork to spain on and on

Anonymous said...

This is political persecution. The CPP is using the court to intimidate the CNRP to join the parliament.