A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 27 August 2014

Battambang Governor brings trucks to transport land-grab victims back to the province by promising to resolve land disputes for them ​អភិបាលខេត្ត​បាត់ដំបង យក​រថយន្ត​ដឹក​អ្នក​មាន​ជម្លោះ​ដីធ្លី​ដែល​ឡើងមក​តវ៉ា​នៅ​ភ្នំពេញ​ឲ្យ​ត្រឡប់ទៅវិញ​​

ដោយ៖​ បាន វិទ្យា​ | ថ្ងៃពុធ ទី27 សីហា 2014, VOD

​អភិបាល​ និងអភិបាលរងខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ពុធ​នេះ យក​រថយន្ត​មក​ដឹក​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ដែល​ឡើងមក​តវ៉ា​នៅ​ភ្នំពេញ ត្រឡប់​ទៅ​ស្រុក​វិញ ដោយ​សន្យាថា​ នឹង​រក​ដំណោះស្រាយ​ឲ្យ។​
​តំណាង​ពលរដ្ឋ​ម្នាក់​លោក អុី ប៊ុនថន ប្រាប់​VOD ឲ្យដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា នៅវេលា​ម៉ោង​ប្រមាណ​ជា ១១:៣០​នាទី អភិបាលខេត្ត​លោក ច័ន្ទ សុផល និង​អភិបាលរង​ខេត្ត​បាត់ដំបង លោក សុខ គង់ យក​រថយន្ត​មក​ដឹក​ប្រជាពលរដ្ឋ​ឲ្យ​ត្រឡប់ទៅវិញ បន្ទាប់ពី​លោក​អកិ​បាល​រងបាន​ជួបចរចា​សម្របសម្រួល ​ជាមួយ​អ្នក​តំណាង​ភូមិ​១២​នាក់ នៅ​សង្កាត់​ជ្រោយចង្វា​កាលពី​ព្រឹក​មិញ។​
លោក អុី ប៊ុនថន បន្តថា ក្នុងការ​ចរចា​នោះ លោក​អភិបាលរងខេត្ត បាន​សន្យា​ផ្តល់​ដំណោះស្រាយ​៣​ចំណុច​ដូចជា ផ្តល់​មេធាវី​ក្នុង​ការជួយ​ការពារ​ប្រជាពលរដ្ឋ បង្កើត​គណៈកម្មការ​ចម្រុះ​ជួយ​ប្រជាពលរដ្ឋ និង​ផ្តល់​ការ​អាស្រ័យ​ផល​លើ​ដី​មាន​ជម្លោះ​រហូតដល់​មាន​ការដោះស្រាយ​រួច ដោយ​តម្រូវឲ្យ​ប្រជាពលរដ្ឋ​មាន​ជម្លោះ​វិលត្រឡប់​ទៅ​ខេត្ត និង​ធានា​ចេញ​លើ​ថ្លៃ​ធ្វើដំណើរ​ផងដែរ​។​
ទោះបីជា​យ៉ាងណា លោក​ឲ្យដឹងថា ពលរដ្ឋ​ប្រមាណ​ជាង​៩០​នាក់​ប៉ុណ្ណោះ ក្នុងចំណោម​ជិត​៤០០​នាក់​ដែល​ឡើងមក​តវ៉ា​បាន​ត្រឡប់​ទៅ​វិញ ដោយសារ​ពលរដ្ឋ​ភាគច្រើន​មិន​ព្រម​ទៅ​វិញ​។​
លោក អ៊ី ប៊ុនថន បន្ថែមថា ប្រជាពលរដ្ឋ​ដែល​យល់ព្រម​ត្រឡប់​ទៅ​ខេត្ត​វិញ​ក្នុង​រយៈពេល​ខ្លី​តែប៉ុណ្ណោះ ដើម្បី​ពិនិត្យមើល​ថា ការអះអាង និង​ការធានា​ជួយ​ធ្វើ​អន្តរាគមន៍​របស់​លោក​អភិបាលរង​ខេត្ត​ក្នុង​ជម្លោះ​ដីធ្លី​ពិត​ប្រាក ដូច​អ្វី​ដែល​បាន​សន្យា​ជាមួយ​ពួក​គាត់​ឬ​អត់ ប្រសិនបើ​នៅ​តែ​ពុំ​មាន​ដំណោះស្រាយ​ពី​បញ្ហា​ជម្លោះ​ដីធ្លី​នេះ​ទេ អ្នក​តំណាង​ភូមិ និង​ប្រជាពលរដ្ឋ​នឹង​ឡើង​មក​ភ្នំពេញ​តវ៉ា​ម្តងទៀត​។​
ប្រធាន​ផ្នែក​ដីធ្លី​នៃ​សមាគម​អាដហុក លោក ឡាត់ គី មានប្រសាសន៍ថា ការជួយ​ធ្វើ​អន្តរាគមន៍​របស់​អភិបាល និង​អភិបាលរង​ខេត្ត​បាត់ដំបង​ជា​ចំណុច​មួយ​ដែល​បញ្ជាក់​ពី​ផល​វិជ្ជមាន ដែល​ផ្អែក​តាម​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​១៨ ខែសីហា​កន្លងមក​។​
​លោក​បន្តថា អភិបាល​ត្រូវតែ​ស្នើសុំ​បែបបទ ដើម្បី​ធ្វើ​អនុប្រយោគ​ទៅលើ​ដី គោលដៅ​ប្រែក្លាយ​ដី​នោះ​ជា​ដី​សម្បទាន​សង្គមកិច្ច និង​បែងចែក​តាម​ទំហំ​ដី​កាន់កាប់​ជាក់ស្តែង តែ​ប្រសិនបើ​ការជួយ​នេះ​ គ្រាន់​តែ​ខ្លាច​នូវ​ការស្តីបន្ទោស​ពី​ថ្នាក់លើ ហើយ​ក្រោយមក​មិន​ព្រម​ដោះស្រាយ​វា «​ជា​រឿង​ចោ​ម្សៀត​»​។​

VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ ពី​អភិបាលរង​ខេត្ត​បាត់ដំបង​បាន​ទេ ដោយ​លោក​ថា​កំពុង​ជាប់រវល់​។​
​កាលពី​ថ្ងៃ​ចន្ទ ទី​២៥ ខែ​សីហា អ្នក​មាន​ជម្លោះ​ដីធ្លី ឋិត​នៅ​ព្រំប្រទល់​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង បាន​ឡើងមក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​រក​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​បច្ចុប្បន្ន​កំពុង​ស្នាក់នៅ​វត្ត​ពុទ្ធិយា​រាម ហៅ​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឬ​ស្សី​កែវ។​
ប្រជាពលរដ្ឋ​ឲ្យដឹងថា ជម្លោះ​ដី​បាន​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​៣០០​គ្រួសារ ​នៅ​ព្រំប្រទល់​ខេត្ត​បាត់ដំបង និង​បន្ទាយមានជ័យ ដែល​ស្ថិតនៅ​ភូមិ​ប្រាសាទ​រ៉ា​ង ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ និង​នៅ​ភូមិ​ក្រពើ​សែ​សិប ឃុំ​បឹង​២ ស្រុក​ប​វេល ខេត្ត​បាត់ដំបង លើ​ទំហំ​ដី​៦១២​ហិកតា​។ ចំណែក​អ្នកភូមិ​អូរ​វល្លិ​ព្រេង ឃុំ​ខ្នាចរមាស ស្រុក​ប​វេល ខេត្ត​បាត់ដំបង កើត​មាន​ជម្លោះ​តាំងពី​ឆ្នាំ​១៩៩៩ ដែល​កន្លងមក​ប្រជាពលរដ្ឋ​៣៨​គ្រួសារ ​រង​ការចោទប្រកាន់​ពី​សិទិ្ធ​កាន់​កាប់ខុសច្បាប់​លើ​ទំហំ​ដី​១១០​ហិកតា ដោយ​ប្រជាពលរដ្ឋ​ខ្លះ​ត្រូវ​បាន​ជាប់​ពន្ធនាគារ​៕
សូម​សរសេរ​មកកាន់​កញ្ញា បាន វិទ្យា តាមរយៈ vitcheaban77@gmail.com

No comments: