A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 21 August 2014

Analysts and Khmer Krom react to Chheang Vun who said that the comment of a Vietnamese diplomat is a personal comment [Why is Chheang Vun flip-flopping?] អ្នក​វិភាគ​និង​ខ្មែរ​ក្រោម​ប្រតិកម្ម​នឹង​លោក ឈាង វុន ថា​សម្ដី​មន្ត្រី​ទូត​វៀតណាម​ជា​រឿង​បុគ្គល

Read: Why is Chheang Vun flip-flopping?
ឈាង វុន ៦២០
លោក ឈាង វុន មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ពេល​ត្រឡប់​មក​ពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៤។
RFA/Yeang Socheametta















អ្នក​វិភាគ និង​តំណាង​ខ្មែរ​ក្រោម បដិសេធ​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ថា ការ​និយាយ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាំងថុង ជា​រឿង​បុគ្គល​នោះ មិន​ត្រឹមត្រូវ​ឡើយ។ ពួក​គេ​ថា ការ​លើក​ឡើង​របស់ លោក ត្រឹង វ៉ាំងថុង គឺ​ជា​ចេតនា​នយោបាយ​របស់​វៀតណាម មិន​មែន​ជា​រឿង​បុគ្គល​ធម្មតា​នោះ​ទេ។
តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្ដែង​ការ​ខក​ចិត្ត​នៅ​ពេល​ដែល​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ចាត់​ទុក​ការ​និយាយ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រោម ដោយ​មន្ត្រី​ការទូត​វៀតណាម កន្លង​មក ថា​ជា​រឿង​បុគ្គល​នោះ។
ប្រតិកម្ម​របស់​អ្នក​វិភាគ និង​តំណាង​ខ្មែរ​ក្រោម គឺ​បន្ទាប់​ពី​ការ​បញ្ជាក់​របស់ លោក ឈាង វុន នៅ​ពេល​ត្រឡប់​មក​ពី​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​វៀតណាម។ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២០ សីហា លោក ឈាង វុន ដែល​ត្រូវ​បាន លោក ហេង សំរិន ប្រគល់​ភារកិច្ច​ឲ្យ​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នោះ ថ្លែង​ថា ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម កាល​ពី​ពេល​កន្លង​មក មិន​ឆ្លុះ​បញ្ចាំង​ទស្សនៈ​របស់​រដ្ឋាភិបាល​វៀតណាម ឡើយ។ លោក​ថា វា​គ្រាន់​តែ​ជា​ការ​អះអាង​របស់​បុគ្គល​ម្នាក់ ដែល​ធ្វើ​ការ​នៅ​ក្នុង​ស្ថានទូត​ប៉ុណ្ណោះ។
បើ​តាម លោក ឈាង វុន គេ​មិន​អាច​ទៅ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម មក​សុំ​ទោស​ជំនួស​បុគ្គល​ម្នាក់​បាន​នោះ​ទេ៖ «យើង​ឲ្យ​វៀតណាម សុំ​ទោស​ម៉េច ព្រោះ​បុគ្គល​ម្នាក់​និយាយ​នេះ មិន​មែន​ប្រជាជាតិ​វៀតណាម គាត់​មិន​មែន​និយាយ​ក្នុង​នាម​រដ្ឋាភិបាល​វៀតណាម ឯណា? បុគ្គល​របស់​គាត់​ម្នាក់ ធ្វើ​ការ​នៅ​ស្ថានទូត​គាត់​និយាយ យល់​ទេ ខ្ញុំ​បើ​គាត់​វិញ ហើយ​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ហើយ ខ្ញុំ​ចេញ​មក​ខាង​ក្រៅ​ខ្ញុំ​ថា ខ្ញុំ​និយាយ​មិញ​ខុស​ហើយ​សុំ​ទោស ហើយ​ចប់​ហើយ រឿង​ហ្នឹង​ចប់​ហើយ ខ្ញុំ​ថា​ការងារ​អស់​ហ្នឹង​មិន​អាច​ដោះស្រាយ​បាន​តាម​ការ​សុំ​ទោស​ទេ គេ​ធ្វើ​ការងារ​ដំណោះស្រាយ​តាម​ការងារ​ការទូត ហើយ​យើង​កុំ​ទៅ​បង្ខំ យើង​បង្ខំ​ឲ្យ​គេ​សុំ​ទោស​ខុស​ហើយ ព្រោះ​ការ​សុំ​ទោស​ហ្នឹង គឺ​ជា​ព្រលឹង​ជាតិ​របស់​គេ យល់​នៅ? ហើយ​យើង​ត្រូវ​យល់​ការងារ​ការទូត ការងារ ហើយ​ការងារ​នយោបាយ ក៏ប៉ុន្តែ មធ្យោបាយ បើ​កាល​ណា​គាត់​ត្រឡប់​ទៅ​វិញ​ដោយ​សុខ​ទៅ អា​ហ្នឹង​ហើយ​ស​ថា អ្វី​ដែល​គាត់​និយាយ​មិន​ត្រឹមត្រូវ​ទេ»
យ៉ាង​ណា​ក៏ដោយ​ចុះ នរណា​ក៏​ដឹង​ដែរ​ថា លោក ត្រឹង វ៉ាំងថុង គឺ​ជា​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា នោះ​មាន​ន័យ​ថា ពាក្យ​សម្ដី​របស់​លោក គឺ​តំណាង​ឲ្យ​សម្ដី​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ទាំង​មូល។ មួយ​វិញ​ទៀត ចាប់​តាំង​ពី​ពេល​ដែល លោក ត្រឹង វ៉ាំងថុង ថ្លែង​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម រហូត​ដល់​ពេល​បច្ចុប្បន្ន ទាំង​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ទាំង​រដ្ឋាភិបាល​វៀតណាម សុទ្ធតែ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​គាំទ្រ​សម្ដី​អ្នក​នាំ​ពាក្យ​រូប​នោះ ហើយ​ថែម​ទាំង​ថ្លែង​ថ្កោលទោស​ចំពោះ​បាតុករ​ខ្មែរ ដែល​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ពួក​គេ​ទៀត​ផង។
ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់ លោក ឈាង វុន ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ​ចំពោះ លោក ឈាង វុន ក្នុង​នាម​លោក​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​រដ្ឋសភា ប៉ុន្តែ​លោក​បែរ​ជា​មិន​យល់​អ្វី​ជា​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ ឬ​ការងារ​ការទូត​ទៅ​វិញ។
លោក ថាច់ សេដ្ឋា ថា​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម គឺ​ជា​ចេតនា​របស់​រដ្ឋាភិបាល​វៀតណាម យ៉ាង​ពិត​ប្រាកដ៖ «ទូត​ដែល​ដាក់​នៅ​ប្រទេស​នីមួយៗ គឺ​ជា​តំណាង​ឲ្យ​ប្រទេស​គេ ដែល​គេ​ចាត់​តាំង​ឲ្យ​អ្នក​នាំ​ពាក្យ គឺ​អ្នក​នាំ​ពាក្យ​មាន​ន័យ​ថា អ្នក​នាំ​ពាក្យ​ឲ្យ​រដ្ឋាភិបាល​គេ មិន​មែន​និយាយ​ដោយ​ខ្លួន​ឯង មតិ​ដោយ​ខ្លួន​ឯង​ទេ នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល ទោះ​ប្រទេស​ណា​ក៏ដោយ កន្លែង​ណា​ក៏ដោយ មិន​មែន​ឯកអគ្គរដ្ឋទូត​និយាយ​ដោយ​ខ្លួន​ឯង​ទេ គេ​មាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ក៏​មាន អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស នាយក​រដ្ឋមន្ត្រី​អី គេ​មាន​អ្នក​នាំ​ពាក្យ​ហ្នឹង​ហើយ ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល ទៅ​និយាយ​ជា​ជំហរ​របស់​រដ្ឋាភិបាល»

លោក ថាច់ សេដ្ឋា បន្ត​ថា បើ​ទោះ​ជា​មាន​ការ​ដក លោក ត្រឹង វ៉ាំងថុង ត្រឡប់​ទៅ​វៀតណាម វិញ​ក៏ដោយ ក៏​មិន​មែន​មាន​ន័យ​ថា រឿងរ៉ាវ​ត្រូវ​បញ្ឈប់​នោះ​ទេ គឺ​រដ្ឋាភិបាល​វៀតណាម ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​ជំហរ​របស់​ខ្លួន​ចំពោះ​ការ​លើក​ឡើង​របស់ លោក ត្រឹង វ៉ាំងថុង ថា​តើ​ពួក​គេ​ចាត់​ទុក​ការ​លើក​ឡើង​របស់ លោក ត្រឹង វ៉ាំងថុង ជា​រឿង​ខុស​ឆ្គង ឬ​ត្រឹមត្រូវ​យ៉ាង​ណា​នោះ ហើយ​ថា បើ​រដ្ឋាភិបាល​វៀតណាម យល់​ថា​មាន​កំហុស​ឆ្គង​មែន វៀតណាម ត្រូវ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា លោក ថាច់ សេដ្ឋា ថា​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​តាម​ផ្លូវ​ការទូត​ជាមួយ​រដ្ឋាភិបាល​វៀតណាម មួយ​រយៈពេល​សិន។ លោក​ថា បើ​គ្មាន​ការ​ឆ្លើយ​តប​ណា​មួយ​សមរម្យ​ទេ នោះ​ការ​តវ៉ា​នឹង​មាន​ជា​ហូរហែ​បន្ត​ទៀត។
ស្រដៀង​នឹង លោក ថាច់ សេដ្ឋា សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ លោក​បណ្ឌិត រស់ រ៉ាវុធ កត់​សម្គាល់​ថា ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម មិន​មែន​ជា​សម្ដី​បុគ្គល​ឯកជន​ឡើយ។ លោក​ថា អ្នក​នាំ​ពាក្យ​វៀតណាម មិន​អាច​ឆ្លើយ​យក​រួច​ខ្លួន​បាន​នោះ​ទេ។ លោក​បណ្ឌិត រស់ រ៉ាវុធ បន្ត​ថា ក្នុង​ករណី លោក ត្រឹង វ៉ាំងថុង នេះ តាម​ច្បាប់​ការទូត រដ្ឋាភិបាល​កម្ពុជា អាច​ចេញ​សេចក្តី​ប្រកាស​ចាត់​ទុក​បុគ្គល​នេះ ថា​ជា​បុគ្គល​ដែល​មិន​ជា​ទី​គួរ​គោរព ឬ​ហៅ​ថា ពែកស៊ុងណា ណុង ហ្ក្រាតា (Persona Non Grata) ហើយ​អាច​បណ្ដេញ​បុគ្គល​នេះ​ចេញ​ពី​ប្រទេស​បាន។
លោក​បណ្ឌិត រស់ រ៉ាវុធ៖ «នេះ គឺ​ជា​ចេតនា​នយោបាយ​មួយ​របស់​វៀតណាម បើ​យើង​បកស្រាយ​វិញ មើល​ងាយ​ខ្លាំង​ណាស់​ចំពោះ​ប្រទេស​កម្ពុជា ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ហើយ មិន​ទទួល​ខុស​ត្រូវ បើ​និយាយ​ពី​រឿង​ទំនាក់ទំនង​ការទូត​ខុស​ធ្ងន់​ណាស់។ ដូច​ខ្ញុំ​បាន​និយាយ​ខាង​ដើម​ចឹង បើ​សិន​ប៉ះពាល់​ដល់​រដ្ឋាភិបាល​វិញ រដ្ឋាភិបាល​ត្រូវ​តែ​ប្រកាស​បុគ្គល ត្រឹង វ៉ាំងថុង នេះ ថា​ជា​បុគ្គល​ដែល​មិន​គួរ​ស្វាគមន៍។ អ៊ីចឹង​គេ​ត្រូវ​តែ​ដក ត្រឹង វ៉ាំងថុង ចេញ​ហើយ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​នយោបាយ​ដល់​ប្រទេស​ទាំង​២»
នៅ​ពេល​ថ្មីៗ​នេះ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា អះអាង​ជា​បន្តបន្ទាប់​ថា បញ្ហា​ប្រវត្តិសាស្ត្រ គឺ​ជា​បញ្ហា​រួម​របស់​ប្រជាជាតិ​ខ្មែរ​ទាំងអស់​គ្នា ហើយ​ថា ប្រវត្តិសាស្ត្រ គឺ​ជា​ប្រវត្តិសាស្ត្រ គ្មាន​អ្នក​ណា​ម្នាក់​អាច​លុប​បំបាត់​វា​បាន​នោះ​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​នៅ​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​ចេញ​សេចក្តី​ប្រកាស​ផ្លូវ​ការ​ណា​មួយ ចាត់​ទុក​ការ​លើក​ឡើង​របស់​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ថា​ជា​ការ​កាឡៃ​ប្រវត្តិសាស្ត្រ​នោះ​ឡើយ។

សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី គាំទ្រ​ជំហរ​របស់​លោក ហេង សំរិន

ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ទី​២១ សីហា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សម្ដែង​ការ​អបអរ និង​គោរព​ចំពោះ​ជំហរ​របស់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដែល​បាន​ឆ្លើយ​ការពារ​អធិបតេយ្យភាព​ប្រទេស​កម្ពុជា ក្នុង​ពេល​ឆ្លើយ​តប​ជាមួយ​មេ​ដឹក​នាំ​វៀតណាម។
សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី គាំទ្រ​ការ​អះអាង​របស់​ប្រធាន​គណៈកម្មការ​បរទេស​រដ្ឋសភា លោក ឈាង វុន អំពី​ការ​ឆ្លើយ​តប​ចំពោះ​ជំហរ​នាយក​រដ្ឋមន្ត្រី​វៀតណាម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម ដែល​បាន​ឆ្លៀត​យក​ប្រៀប និង​មាន​បំណង​មិន​ល្អ ដោយ​ប្រើប្រាស់​ឱកាស​ទស្សនកិច្ច​របស់​គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា ដើម្បី​ឲ្យ​កម្ពុជា ចាត់​វិធានការ​តឹងរ៉ឹង​លើ​បាតុកម្ម​ប្រឆាំង​វៀតណាម។
ប្រធាន​គណបក្ស សម រង្ស៊ី និង​ជា​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លោក គង់ គាំ មាន​ប្រសាសន៍​ថា គណបក្ស សម រង្ស៊ី គាំទ្រ​ជំហរ​គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា ដែល​ការពារ​បាតុកម្ម​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម និង​បាន​បញ្ជាក់​អំពី​កំហុស​ឆ្គង​នៃ​ការ​បកស្រាយ​ប្រវត្តិសាស្ត្រ​របស់​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ដែល​ជា​ដើម​ហេតុ​នាំ​ឲ្យ​មាន​ការ​តវ៉ា។
លោក គង់ គាំ៖ «ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី យើង​យល់​ថា គណៈប្រតិភូ​បាន​ការពារ​អធិបតេយ្យ​របស់​កម្ពុជា មិន​ស្តាប់​ការ​ទាមទារ​របស់​នាយក​រដ្ឋមន្ត្រី និង​មិន​យល់​ស្រប​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​វៀតណាម ថា​បាតុករ​ខុស​ច្បាប់ ថា​ការ​ទាមទារ​ឲ្យ​សុំ​ទោស​នោះ​ខុស​ច្បាប់​ទេ គឺ​ថា​ប្រតិភូ​រដ្ឋសភា​កម្ពុជា​យើង បាន​ទាំង​បញ្ជាក់​ថា ការ​បកស្រាយ​ប្រវត្តិសាស្ត្រ​របស់​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម គឺ​ខុស ដូច្នេះ​បាន​ជា​ឲ្យ​មាន​បាតុកម្ម»
ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ក៏​គាំទ្រ​ចំពោះ​វិធានការ​ការទូត ដែល​គណៈកម្មការ​បរទេស​រដ្ឋសភា និង​ក្រសួង​ការ​បរទេស​កម្ពុជា បម្រុង​បញ្ជូន​កំណត់​ទូត​ទៅ​ក្រសួង​ការ​បរទេស​វៀតណាម ឲ្យ​កោះ​ហៅ លោក ត្រឹង វ៉ាំងថុង ចេញ​ពី​កម្ពុជា ជា​បន្ទាន់ និង​ជា​ស្ថាពរ។
ទោះ​ជា​យ៉ាង​ណា លោក គង់ គាំ មិន​គាំទ្រ​ការ​បញ្ជាក់​របស់ លោក ឈាង វុន ដែល​ថា ការ​ថ្លែង​របស់ លោក ត្រឹង វ៉ាំងថុង ជា​រឿង​បុគ្គល​ឡើយ។ សម្រាប់ លោក គង់ គាំ បញ្ហា​នេះ​បាន​ក្លាយ​ជា​បញ្ហា​រវាង​កម្ពុជា និង​វៀតណាម ទៅ​ហើយ ក្រោយ​ពី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា និង​ក្រសួង​ការ​បរទេស​វៀតណាម ចេញ​សេចក្តី​ថ្លែងការណ៍​គាំទ្រ​អ្នក​នាំ​ពាក្យ​រូប​នោះ៕

3 comments:

Anonymous said...

សំដីរបស់ឈាង វុនមិនសមជាអ្នកនយោបាយទេ
បើយួននេះមិនតំណាងរបស់យួនទេវាមកព្រុសធ្វើ
អី ចំពោះខ្មែរបើគេចង់សម្លាប់នរណាមួយគេចោទថាអ្នកនោះក្បត់ គេចង់សម្លាប់ឆ្កែគេចោទថាឆ្កែនោះ
ឆ្កួត តែអាយួននេះវាមិនឆ្កួួតដូចឈាងវុនថាទេ
យួនយករូបអង្គរដាក់លើស្បែកជើង អាហ្នឹងវាមិនឆ្កួតទេ យកទង់ជាតិវាដោតមុខអង្គរ
អាខ្លះថាអង្គរជារបស់ដូនតាវា ក៏ពួកវាមិនឆ្កួតដែរ
គឺជាបំណងពួកវាចង់ធ្វើចង់និយាយ មិនមែនដូច
ឈាង វុននិយាយឲ្យតែរួចពីមាត់នោះឡើយ
អ្នកនយោបាយ បល់បាយបែបនេះទៅជឿវាធ្វើ
អី ។

Anonymous said...

What Chheang Vun said is his personal comment not CPP comment, so don't take it seriously.

Anonymous said...

ឆ្កែឈាង វុនវានិយាយការពារយួនសុទ្ធសាត ព្រោះអគ្គរដ្ឋទូតនៃប្រទេស និមួយៗជាដំណាងនៃប្រទេសរដស់ខ្លួន ការនិយាយស្ដីមួយមា៉ត់ៗទៅអង្គ ទូតចំពោះប្រទេសទាំងឡាយជាពាក្សសំរាប់ដំណាងរដ្ឋាភិបាលរបស់ខ្លួន មិនមែនមតិប្រជារាស្សទេ ដូចអាឈាងវុនថាទូតនេយាយវាជារឿងបុគ្គល អានេះវាឆ្គួតមែនទែនហើយ វាមិនសមជាមន្រីជាន់ខ្ពស់ខ្មែរទេ ហើយវាជា មន្រី្តការបរទេសផង បើវាឡប់ៗអព្ចាឹងធ្វើជាមន្រ្តីការបរទេសម្ដេចនឹងកើត គឹតទៅអាឯកឧត្តមCPPនេះអន់ជាងឆ្កែទៅទៀត ស្លៀកពាក់អាវធំsuit ប់ុន្តែមារយាទដូចឆ្កែទាំងស្រីទាំងប្រុស ។