A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 29 July 2014

Sam Rainsy becomes the head of the newly-created Anti-Corruption Commission of the National Assembly លោក សម រង្ស៊ី ធ្វើ​ប្រធាន​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ នៅ​រដ្ឋសភា

រាជធានីភ្នំពេញ៖ លោក ជាម យៀប ប្រធាន​គណៈកម្មការ​ទី​២​រដ្ឋសភា លើកឡើងថា រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ​រដ្ឋសភា លោក​សម​ រង្ស៊ី ជា​ប្រធាន​គណៈកម្មការ​ទី​១០ ប្រឆាំង​អំពើពុករលួយ ដែល​ទើប​បង្កើត​។ រីឯ​លោក ងួន ញ៉ិល ជា​អនុប្រធាន​ទី​១​រដ្ឋសភា នឹង​ត្រូវ​ប្តូរ មកជា​អនុប្រធាន​គណៈកម្មការ​វិញ​។​
លោក ជាម យៀប លើកឡើងថាយ៉ាងដូច្នោះ បានធ្វើឡើង បន្ទាប់​ពី​រដ្ឋសភា បាន​បើក​សម័យប្រជុំ​វិសាមញ្ញផ្តល់​សុពល ភាព​តំណាងរាស្ត្រ​ដល់​លោក សម រង្ស៊ី នៅ​មណ្ឌល​កំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា រួចមក។
នៅ​ថ្ងៃចន្ច​នេះ លោក ជាម យៀប បានបញ្ជាក់​ថា ការធ្វើ​វិសោធនកម្ម ជំពូក​ទី​៦ នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា នៅ​ក្នុង​ដំណោះ ស្រាយ​នយោបាយ គឺ​ដើម្បី​បែងចែក​អំណាច​ដល់​គណ​បក្ស​ប្រឆាំង​នៅក្នុង​សភា​។ ចំពោះ​ការបែងចែក​អំណាច​នៅក្នុង​សភា គឺ​ប្រធានសភា ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា (​គណបក្ស​ប្រជាជន​កម្ពុជា​)​។ អនុ ប្រធានសភា លោក កឹម សុខា (​គណបក្ស​សង្គ្រោះ​ជាតិ​) អនុប្រធាន​ទី​២​សភា គឺ​លោកស្រី ឃួន សុ​ដា​រី (​គណបក្ស​ប្រជា ជនកម្ពុជា​)​។ ចំពោះ​គណៈកម្មការ​ជំនាញ​មាន ១០ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ៥ គណៈកម្មការ និង​គណបក្ស​សង្គ្រោះ​ជាតិ ៥ គណៈកម្មការ​។ បើ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ប្រធាន​គណៈកម្មការ​នោះ អនុប្រធាន​គណៈ​កម្ម​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​។ បើ​គណបក្ស​សង្គ្រោះ​ជាតិ ប្រធាន​គណៈកម្មការ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​គណៈកម្មកា​រ​។​
លោក ជាម យៀប បាន​បន្ថែមថា សម្រាប់​តំណែង​លោក ងួន ញិ​ល អនុប្រធាន​ទី​១​រដ្ឋសភា គឺ​នឹង​ត្រូវ​ប្តូរ​មក​ជា​អនុប្រធាន​គណៈកម្មការ​មួយ ក្នុង​សភាជាតិ ដែល​មាន​ប្រធាន​គណៈកម្មការ ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​។​
​គណៈកម្មការ​ទាំង ៥ នៅ​រដ្ឋសភា ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ជា​ប្រធាន រួមមាន​៖ គណៈកម្មការ​ទី​២ ដឹកនាំ​ដោយ​លោក ជាម យៀប​។ គណៈកម្មការ​ទី​៤ ដឹកនាំ​ដោយ​លោក​ហ៊ុន​ណេង​។ គណៈកម្មការ​ទី​៥ លោក​ឈាង វុន​។ គណៈកម្មការ​ទី​៦ ដឹកនាំ​ដោយ​លោក ប៉ែន បញ្ញា និង​គណៈកម្មការ​ទី​៩ លោកស្រី និន សូ​ផុន​។​

ប្រភពព័ត៌មាន បានដឹងថា លោក​សម រង្ស៊ី នឹង​ធ្វើ​ជា​ប្រធាន​គៈណកម្មការ​ទី​១០ ប្រឆាំង​អំពើពុករលួយ បោសសំអាត​។ ក្រៅពីនោះ មាន​លោក យឹម សុវណ្ណ លោក អេង ឆៃ អ៊ាង លោក ប៉ុល ហំ​ម និង​លោក​យ៉ែម បុញ្ញ​ឫទ្ធិ ធ្វើជា​ប្រធាន​គណៈកម្មការ នៅក្នុង​រដ្ឋសភា មក​ពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ​៕​

6 comments:

Kmenhwatt said...

Good I'm glad to hear that,corruptions are the roots causes of ill-will in khmer's society today.I hope he'll clean up all corruptors for the sake of righteousness and fairness for all Cambodians.

Anonymous said...

ជាការល្អប៉ុន្តែនៅតែចាញ់ព្រៀបគណបក្សប្រជាជន ព្រោះពួកព្រាយបីសាចនេះមានចំនួនអាសនៈច្រើនជាងពេលvoteអនុមត្ត គេមានមតិច្រើនជាង ហើយយើងក៏ដឹងថាពួកនេះវាជាកព្ជាះយួនមិនមាន មនៈសិការជាតិធ្វើអ្វីសំរាប់ជាតិទេវាចង់ឲ្យខ្មែររលាយតែម្យា៉ងគត់ ដូច្នេះ អស់លោកបក្សប្រឆាំងប្រយ័ត្តនៃការគំរាមកំហែងគ្រប់ផ្នែកពេលនៅក្នុង រូងជាមួយខ្លាកំណាចទាំងនេះជាពិសេសអាខ្លាមួយឈ្មោះ ឈាង វុនអានេះ អាក្រក់ណាស់ ។ សូមឲ្យបានជោគជ័យសំរាប់ពលរដ្ឋខ្មែរជាពិសេសកុំលក់ ឧត្ដមគតិដូចពួករា៉រិទ្ថ ។

Anonymous said...

Rainsy a coward.

Bo said...

Rainsy you are weak and a coward and you can't do anything to CPP.

Anonymous said...

Rainsy is a good choice to lead the anti-corruption as he had proven records of clean up corruption when he was finance minister from 1993-1994. We hope can have enough power to clean up some, if not all, corruptions in the corrupted regime of Hun sen. If he can't it's not because he is incapable, but because he has no power to do so because the CPP will stifle his effort to clean up corruption. I applaud his appointment.

Anonymous said...

6:20 am
and Bo

Please let's give the CNRP a ( last ) chance to carry out their agendas.

If all else fails, we can always use our
mass uprising !!!!