ដោយ៖ ណាត សុភាព | ថ្ងៃសុក្រ ទី20 មិថុនា 2014, VOD
ពលករជាសាក្សីរស់ក្នុងព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ អះអាងថា ពលករខ្មែរ៣នាក់ បានស្លាប់ ដោយសារទាហានថៃបាញ់កាំភ្លើងចំនួន២គ្រាប់ទៅលើរថយន្តដឹកពលករខ្មែរ បណ្តាលឲ្យរថយន្តក្រឡាប់ភ្លាមៗ ធ្វើឲ្យមនុស្ស៣នាក់ស្លាប់ កាលពីសប្តាហ៍មុន។Returned migrant workers said Thai soldiers fired two bullets killing two returning Cambodian migrant workers and causing the truck carrying them to overturn, killing another further three passengers.
អាយុ៣៥ឆ្នាំ អ្នកស្រី ម.ភ ដែលជាសាក្សីរស់ សុំមិនបញ្ចេញឈ្មោះ បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពី“ស្ថានភាពនៃការបញ្ជូនពលករខ្មែរពីប្រទេសថៃមកកាន់កម្ពុជាវិញ” ដែលប្រារព្ធធ្វើឡើងនៅសមាគមការពារសិទ្ធិមនុស្សអាដហុក នៅរសៀលថ្ងៃសុក្រនេះ។ អ្នកស្រីបន្តថា នៅពេលអ្នកស្រីធ្វើដំណើរក្នុងរថយន្តដឹកពលករខ្មែរជាង២០នាក់ត្រឡប់មកប្រទេសកម្ពុជាវិញកាលពីសប្តាហ៍មុន ខណៈនោះពួកគាត់ឮសំឡេងកាំភ្លើងបាញ់ឡើងចំនួន២គ្រាប់ បណ្តាលឲ្យរថយន្តដែលគាត់កំពុងជិះ បានជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ ហើយបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។ 35 year-old Ms. M. P, told reporters during a press conference on Friday organised by human rights group Adhoc. She said she was travelling with 20 other migrant workers to return to Cambodia when she heard two gunshots, killing two passengers and caused the truck to overturn, killing a further 3 people.
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ធន សារ៉ាយ ថ្លែងក្នុងសន្និសីទនោះថា ករណីអាជ្ញាធរយោធាថៃបណ្តេញពលករខ្មែរចំណាកស្រុកមកកម្ពុជាវិញ គឺជាការគំរាមកំហែង បំភិតបំភ័យ បាញ់សម្លាប់ពលករ ដើម្បីបំបាក់ស្មារតីពលករទាំងនោះ។ លោកសម្តែងការសោកស្តាយដែលប្រទេសទាំង១០ក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងត្រៀមចូលជា“សហគមន៍តែមួយ និងវាសនាតែមួយ”នៅឆ្នាំ២០១៥ តែបែររដ្ឋជាសមាជិកអាស៊ានមួយរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទៅលើប្រជាជននៃរដ្ឋផ្សេងទៀតនៃសមាគមអាស៊ាន។ Mr. Thun Saray, director of Adhoc, said the forced deportation of migrant Cambodian workers by the Thai army is a human rights abuse which cause many Cambodian workers to flee Thailand.
របាយការណ៍បឋមរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ឲ្យដឹងថា ចាប់ពីថ្ងៃទី៦ដល់ថ្ងទី២០ ខែមិថុនានេះ ពលករខ្មែរដែលស្លាប់នៅប្រទេសថៃមានចំនួន៩នាក់ហើយ។ Adhoc report said that 9 Cambodian migrant workers have died from the forced deportation in the period from 6-20 June 2014.
កាលពីថ្ងៃអង្គារ មន្ត្រីប្រទេសថៃ និងកម្ពុជា ច្រានចោលពាក្យចចាមអារ៉ាមពីការវាយប្រហាររបស់អាជ្ញាធរថៃទៅលើពលករខ្មែរមិនស្របច្បាប់ ខណៈប្រទេសថៃកំពុងបន្តបញ្ជូនពលករខ្មែរត្រឡប់មកកម្ពុជាវិញ។កាសែតបាងកកប៉ុស្តិ៍បានដកស្រង់សម្តីរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោកស្រី អ៊ាត សោភាថា«របាយការណ៍ពីការបាញ់ របាយការណ៍ពីការបំពានជាពាក្យចាចាមអារ៉ាម និងមិនពិត។វាត្រូវបានបំភ្លៃខុសពីបរិបទ។ យើងយល់ព្រមធ្វើការជាមួយគ្នា ដើម្បីបញ្ជាក់ពីបញ្ហាផ្សេងៗ»។ The Thai Ministry of Foreign Affairs denied there are attacks on the Cambodian migrant workers.
កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ខកចិត្តចំពោះមេដឹកនាំយោធាថៃដែលបានបញ្ជូនពលករខ្មែរ មកស្រុកកំណើតវិញទាំងតក់ក្រហល់ ដោយមិនបានជូនដំណឹង និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ លោក ស ខេង ឲ្យដឹងថា វិធានការបោសសម្អាតពលករចំណាកស្រុករបស់មេដឹកនាំយោធាថៃនោះ បានធ្វើឲ្យពលរដ្ឋខ្មែរយ៉ាងតិច៩នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ពេលអាជ្ញាធរថៃដឹកជញ្ជូនពលករមកប្រទេសកម្ពុជាវិញ។ លោកថា ករណីនេះភាគីថៃត្រូវតែទទួលខុសត្រូវ៕
សរសេរមកកាន់លោក ណាត សុភាព តាមរយៈsopheap@vodhotnews.com
No comments:
Post a Comment