(អត្ថបទចុះផ្សាយនៅថ្ងៃ 20-06-2014,) | ដោយ រ៉េន រតនៈ
គេហទំព័រសារព័ត៌មានព្រៃនគរ ដែលជាអង្គភាពគាំទ្រដោយពលរដ្ឋខ្មែរកម្ពុជាក្រោម បានចេញផ្សាយអត្ថបទមួយនៅថ្ងៃសុក្រនេះ ដោយនិយាយអំពីខ្មែរកម្ពុជាក្រោមមួយរូប ដែលត្រូវបានរដ្ឋាភិបាលក្រុងហាណូយតែងតាំងជាអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ គេហទំព័រដដែលនេះ បានចុះផ្សាយផងដែរ នូវលិខិតតែងតាំងចុះហត្ថលេខាដោយលោក ង្វៀង តឹង យ៉ុង ដែលសម្រេចឲ្យលោក ថាច់ យី ជាសមាជិកបក្សកុំម្មុយនីស្តរយៈពេលជិត៣០ឆ្នាំ និងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសនោះ ចូលកាន់តំណែងជាអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមិថុនានេះទៅ។
បើតាមសារព័ត៌មានព្រៃនរគរ ជីវប្រវត្តរបស់លោក ថាច់ យឺ ត្រូវបានគេហទំព័ររដ្ឋសភា នៃសា ធារណរដ្ឋសង្គមនិយមវៀតណាមចុះផ្សាយឲ្យដឹងថា លោកគឺជាពលរដ្ឋខ្មែរក្រោមម្នាក់ ដែលកើតនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ១៩៥៧ នៅភូមិវាលលាក់ ស្រុកមាត់សាមុទ្រ ខេត្តព្រះត្រពាំង។ លោក ថាច់ យឺ មានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រនយោបាយ តែមិនបានបញ្ជាក់ថា ចេញពីសាលាណាទេ ។ លោកធ្លាប់មានតំណែងជាមន្ត្រីគណៈកម្មការជនជាតិ នៃរដ្ឋសភាវៀតណាម ដែលធ្វើការជាអចិន្ត្រៃយ៍នៅការិយាល័យតំណាងរដ្ឋសភា និងគណៈកម្មការប្រជាជនខេត្តព្រះត្រពាំង ឬខេត្តត្រាវិញ៕
2 comments:
Thach Du is probably Vietnamese washed. Just my assumption, he is probably the hun sen of the khmer krom. Vietnam is too smart to set up self up for failure.
នេះជាល្បែងក្រុងហាន់ណូយថ្មីមួយទៀតដើម្បីបំភាន់មតិមហាជនខ្មែរឲ្យ យល់ច្រឡំ តើក្រុងហាណូយទុកចិត្តឲ្យខ្មែរក្រោមមកធ្វើជារាជទូតដំណាង ឲ្យពួកគេទេ !ទូត ជាដំណាងប្រទេសនិមួយៗ ហេតុអី្វគេធ្វើដូច្នេះ ! នេះ ជាល្បែងបន្លំភ្នែកត្រួវប្រយត្ន័ ពួកមានពិសពុល នេះជាដៃជើងរបស់ក្រុង ហាន់ណូយដូចតែហុ់ន សែន អព្ចឹាង ខ្មែរក្រោមខ្លះក៏ជាអាយ៉ងយួនដែរតាំង ពីដើមមក បើពុំមានពួកក្បត់យួនមិនអាចវាយយើងទេ ប់ុលពតក៏មានពួក ក្បត់គឺពួកខ្មែរយៀកមិញ គឹពួកហ់ុនសែន ហេងសំរិន ជាសុីម នឹងឧត្តមសេ នីយជាច្រើនទៀតព្រមទាំងមួយចំនួនទៀតបានទៅពីអាមេរិក បារាំងជួយ គាំទ្រពួកក្បត់ពួកនេះទៅដើម្បីប្រាក់ នឹងស្រីពួកនេះជាអតីតក្នុងជួររដ្ឋាភិបាលលោកលន់នុលនេះជាពួកខួរអា ក្រក់បំផុត។
Post a Comment