A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 11 June 2014

UN Rapporteur Prof. Surya Subedi to visit Cambodia from 16-24 June អ្នករាយការណ៍​ពិសេស លោក ស៊ូ​ប៊ែរ​ឌី មក​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃពុធ ទី11 មិថុនា 2014, 

​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែរ​ឌី (Surya P.Subedi) កាលពីកន្លងទៅ(រូបថតដោយតាត ឧត្តម)
​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែរ​ឌី (Surya P.Subedi) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​សប្តាហ៍​ក្រោយ​ ដើម្បីពិនិត្យលើ​បញ្ហា​សិទ្ធិម​នុស្ស និងការអនុវត្តនូវអនុសាសន៍របស់លោក។
​សេចក្តីជូនដំណឹង​របស់​ការិយាល័យ​ឧត្តមស្នងកា​រ អ​.​ស​.​ប ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា  ឲ្យដឹងថា លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែរ​ឌី នឹង​មក​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៦​ដល់​ថ្ងៃ​ទី​២៤​ខែមិថុនា​។​លោក​នឹង​បើក​ឲ្យមាន​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​២៤​ខែមិថុនា​។​
​ក្នុង​រយៈពេល​ចុងក្រោយ​នេះ លោក​ ស៊ូ​ប៊ែរ​ឌី បារម្ភ​ពី​សេចក្តីព្រាងច្បាប់​ចំន​នួន​បី​ដែល​ទើប​ត្រូវបាន​អនុម័ត ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា រដ្ឋសភា និង​ព្រឹទ្ធសភា ពិនិត្យ​ឡើងវិញ​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៣ ទាក់ទង​នឹង​ប្រព័ន្ធតុលាការ ដើម្បី​ធានា​ថា​ច្បាប់​នេះ​គោរព​តាម​បទដ្ឋាន​អន្តរជាតិ​។​
​សេចក្តីព្រាងច្បាប់​ចំនួន​បី ដែល​ថ្មីៗ​នេះ​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភា រួម​មាន​សេចក្តី​ព្រាង​ស្តីពី​ការរៀបចំ​អង្គ​តុលាការ សេចក្តីព្រាងច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​អង្គចៅក្រម និង​ព្រះរាជអាជ្ញា និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។​
​កាលពី​ខែ​មករា ឆ្នាំ​២០១៤ លោក លោក ស៊ូ​ប៊ែរ​ឌី បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​លោក​បារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​បញ្ហា​ជាប់គាំង​នយោបាយ​។ លោក​ជំរុញ​ឲ្យ​ភាគី​គណបក្ស​នយោបាយ​ទាំងពីរ ដោះស្រាយ​ជាប់គាំង ហើយ​ប្រសិនបើ​ភាគី​ទាំងពីរ​ត្រូវការ​រូបលោក លោក​នឹង​ជួយ​តាម​ការស្នើសុំ​៕
​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

1 comment:

Anonymous said...

បើដេកចាំអង្ការសហប្រជាជាតិ ប្រហែលដាច់ពូជ សូរិយាស៊ូបាឌីគ្រាន់តែជាឆាកល្ខោនមួយប៉ុណ្ណោះ!!!!!!!!!!!!