A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 8 June 2014

Two lawmakers-elect from the opposition CRNP, Mr. Pol Ham and Mr. Ouch Chhoyyuth, had their mobile phones and iPad confiscated by security forces while travelling to a meeting in Anlong Veng Sunday morning តំណាងរាស្ត្រ​ជាប់ឆ្នោត​ប្រឆាំង​ពីររូប​ត្រូវ​សមត្ថកិច្ច​ខេត្ត​ឧត្តរមានជ័យ​ដកយក​ទូរស័ព្ទដៃ ពេល​ចុះ​រារាំង​ក្បួន​រថយន្ត​ទៅ​ចូលរួម​វេទិកាសាធារណៈ​​

Watch videos of CPP gangs trying to prevent the meeting.


ដោយ៖​ ណុល ដារ៉ា​ | ថ្ងៃអាទិត្យ ទី8 មិថុនា 2014 |


​យ៉ាងហោច​ណាស់​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ពីរ​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រាយការណ៍​មក​ថា ត្រូវបាន​កម្លាំង​ប្រដាប់អាវុធ​ស្ទាក់​ផ្លូវ​ដក​យក​ទូរស័ព្ទដៃ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ខណៈ​ពួកលោក​ធ្វើដំណើរ​ទៅ​ចូលរួម​វេទិកាសាធារណៈ​របស់​បក្ស​នៅ​ស្រុក​អន្លង់វែង​។
​តាម​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ហុង សុខ​ហួរ ឲ្យដឹងថា តំណាងរាស្ត្រ​ជាប់ឆ្នោត​ពីរ​រូប​នោះ​មាន​លោក​ប៉ុល ហំ​ម និង​លោក អ៊ុជ ឆ​យ​យុទ្ធ ត្រូវបាន​កម្លាំងប្រដាប់អាវុធ​ដែល​បាន​ដាក់ពង្រាយ​ត្រៀមចាំ​មុន​នៅ​ចំណុច​ព្រៃ​ស្អា​ក ព្រំប្រទល់​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ បាន​ដកហូត​យក​ទូរស័ព្ទដៃ និង​អា​យផេត ព្រមទាំង​ស្លាក​លេខ​រថយន្ត​។
​លោក​បន្តថា ការដកហូត​នោះ​ធ្វើឡើង​នៅពេល​ដែល​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត បាន​ធ្វើដំណើរ​ទៅដល់​ចំណុច​ឈរជើង​របស់​កម្លាំង​ប្រដាប់អាវុធ​ទាំងនោះ​មុនគេ ក្នុង​បំណង​ទៅ​ចូលរួម​វេទិកាសាធារណៈ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​នៅ​ព្រឹក​នេះ ដែល​មាន​លោក​សម រង្ស៊ី និង​លោក​កឹម សុខា​ចូលរួម​។
​លោក​ហុង សុខ​ហួរ យល់ថា ហេតុការណ៍​នេះ ជា​ការគំរាមកំហែង​មួយ​ទ្រង់ទ្រាយ​ធំ ដែល​ជា​ការព្រួយបារម្ភ​អំពី​ការប្រព្រឹត្តទៅ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​។​
​ទោះ​យ៉ាងណា ការចោទប្រកាន់​នោះ ត្រូវបាន​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​គោលដៅ​នោះ​ច្រានចោល​។
សរសេរ​មកកាន់​លោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

No comments: