ដោយ៖ ញឹម សុខន | ថ្ងៃសុក្រ ទី13 មិថុនា 2014 | VOD
ស្តាប់សំឡេង៖ | ចម្លងទុក |
មេបក្សជំទាស់ នៅថ្ងៃសុក្រនេះ ជំរុញឲ្យប្រមុខរាជរដ្ឋាភិបាល បញ្ជូនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ ចេញពីកម្ពុជា ខណៈប្រទេសថៃកំពុងដឹកពលករខ្មែររាប់ម៉ឺននាក់ មកទម្លាក់ចោលនៅច្រកព្រំដែនប៉ោយប៉ែត។
ក្នុងសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញ ប្រធានគណបក្ស លោក សម រង្ស៊ី ថ្លែងថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដីខ្មែរជាច្រើនរយហិកតា ត្រូវបានជួលឲ្យទៅក្រុមហ៊ុនវៀតណាម រីឯប្រជាពលរដ្ឋវៀតណាមខុសច្បាប់មួយចំនួន កំពុងដណ្តើមការងារពីពលរដ្ឋខ្មែរ។ លោកថាបញ្ហានេះធ្វើឲ្យពលរដ្ឋខ្មែរភាគច្រើន អត់ការងារធ្វើ បង្ខំចិត្តធ្វើចំណាកស្រុក ទៅរកការងារនៅប្រទេសថៃ។
លោក សម រង្ស៊ី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាគួរយកគំរូប្រទេសថៃ ដោយបញ្ជូនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ទៅប្រទេសគេវិញ និងប្រគល់ដីសម្បទានទាំងនោះឲ្យពលរដ្ឋខ្លួនវិញទើបអាចបង្កើនការងារបាន «ពេលនេះគេឲ្យជនបរទេស មកដណ្តើមការងាររបស់ខ្មែរ ខ្មែរកំពុងតែខ្វះការងារ យួនចួលមកយ៉ាងខុសច្បាប់ មនុស្សពេញស្រុកយើងឥតធ្វើអ្វី ដល់ខ្មែរយើងទៅធ្វើការនៅថៃ គេថារស់ខុសច្បាប់ គេបញ្ជូនមកស្រុកខ្មែរវិញ ចុះក៏មិនបញ្ជូនយួនខុសច្បាប់ទៅស្រុកយួនផងដែរទៅ»។
ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា មកដល់ថ្ងៃទី១២ខែមិថុនា ពលករខ្មែរដែលអាជ្ញាថៃបញ្ជូនមកកម្ពុជាវិញនោះ បានកើនដល់ជិត២៥០០០នាក់ហើយ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាងថា កម្ពុជាកំពុងអនុវត្តច្បាប់អន្តោប្រវេសន៍ តែមិនប្រើវិធានការបែបរបបយោធាដូចនៅថៃទេ «ការលើកឡើងគ្រាន់ជាការទាក់ទាញសមានចិត្ត ដែលគេហៅថា ធ្វើប្រជាភិថុតិក្នុងការធ្វើឲ្យគេមានជំនឿមានកាគាំទ្រ»។
អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោកសួន ប៊ុនស័ក្តិ គាំទ្រពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ប្រកបដោយការគោរពសិទ្ធិមនុស្សប៉ុន្តែលោកថ្កោលទោសទៅនឹងវិធានការបស់អាជ្ញាធរថៃ ដែលបញ្ជូនពលករខ្មែរ ដោយមិនគោរពសិទ្ធិមនុស្ស «យើងមិនគួរបញ្ជូនគ្នាតាម៉ាំងតាមោង ដាក់លើឡានហើយទំលាក់គ្នាអ៊ីចឹង អាហ្នឹងវាបាត់តម្លៃការគោរពសិទ្ធិមនុស្ស រូចប្រទេសថៃគឺជាប្រទេស ដែលជារដ្ឋជាភាគីរនៃសន្ធិសញ្ញាសិទ្ធិមនុស្សមួយដែរ »។
រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី រងការរិះគន់ថាបណ្តោយឲ្យជនជាតិវៀតណាម ចូលមកកម្ពុជា ដោយមិនបានអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធិភាព។មកដល់ពេលនេះ បក្សប្រឆាំងរកឃើញថា យ៉ាងតិចមានអន្តោប្រវេសន៍វៀតណាមខុសច្បាប់រស់នៅលើទឹកដីកម្ពុជា ដល់ទៅ៣លាននាក់។ ចំណែកបក្សកាន់អំណាចវិញអះអាងថា ជនជាតិវៀតណាមនៅកម្ពុជា មានប្រហែល១០ម៉ឺននាក់៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
14 comments:
Opposition leaders should leave the Vietnamese subject alone for now and focus their attention to help the deportees. Take this golden opportunity to touch the hearts and souls of the poor Cambodian and the world while the cpp is ignoring them.
I agree 100% with you 10:19 pm, good advice.
ដឹងហើយតើ ថា ហ៊ុន សែន មិនដែលហានប៉ះពាល់យួនទេ គ្រានតែពាក្យ យួនមិនហ៊ានទាំងថាផង ហើយចំពោះរឿង សង្រ្គោះជាតិវិញ តើអ្នកតវាបានអ្វីខ្លះហើយ ជិតមួយឆ្នាំហើយ បើមិនបានអីពីគេទេគិតតែពីជួយសង្រ្គោះប្រជាជនទៅ អំពើល្អវាមិនសាបសូន្យទេ ទោះជាវាជួលប្រជាជន មកប្រឆាំងក៍វាមិនដូចទឹកចិត្តដែលស្មគ័្រចិត្តដែរ តែបើគេមានលុយទិញយកទាំងអស់ នោះក៍វាល្អដែរ ឱ្យគេទិញទៅ។
Do Sam Rainsy really care Khmer workers right in such this case? No, he takes advantage of this and claim for further act against Vietnamese while many thousands Khmers workers need protection in Thailand. God, I don't believe him anymore.
Fk deport all those googes back to honio not in kampucheakrom I fk hate those bastrad to dead we don't want them to live in our country
We should do it right now send all youn home and take youn place for our poor khmer peoples .
We should do it right now send all youn home and take youn place for our poor khmer peoples .
Right now is not the right time to round up illegal Vietnamese back to their country. The main priority is to provide as much assistance as possible to our fellow Cambodians that are being deported back to Cambodia and pledge to thai authorities not to abuse Cambodian legal or illegal migrant workers. The world is watching, cnrp needs to show them that it party cares for Cambodian citizen and human rights for all. The Vietnamese issue can be resolved later.
When Thailand and Vietnamese deported and killed Cambodian refugees in the 1980s, the world kept their silence. Now they kept silence again when Thailand deported Cambodian workers, legal or illegal, en masse. But if Cambodia deports just one Vietnamese family to Vietnam, the world will scream of racism. That's unfair!
I'm not in favor of deportation of the Vietnamese illegal migrants who are already in Cambodia because it will cause international outcry. But i'm in favor of assimilating and integrating them into the mainstream Cambodian society, such as giving them Cambodian citizenship and make them learn the Khmer language and culture.
The reason why the world would "scream racist" because hun sen government will report the incident so they can pain the opposition party as the racist part and the instigator. Even the word "youn" which has no racist weight, the ruling party and ngo (ou virak) that support the ruling party told the world that it racist toward the "minority" Vietnamese living in cambodia.
Thailand deports the illegal Cambodian workers and Rainsy urges the Cambodian government to deport the illegal Vietnamese immigrants.
There are reports of Thai polices killing some Cambodians (9 deaths reported so far). Is Rainsy going to urge the Cambodian government to kill the illegal Vietnamese immigrants too?
Rainsy is so evil, always wants to play the race cards at the expense of the poor people. People are human beings. Well, actually Khmer race has been creamed off by the Siamese so many times. Most smart Khmer were killed or captured/taken away every time the Siamese sacked the Khmer capitals. Then the Khmer Rouges murdered any intellectual Khmer left.
What's left today are stupid and angry Khmer race, the worst race I have encountered so far. I used to tutor the Khmer students in school and they were so dumb. It's was the hardest challenge for me.
The above comment was mine.
-Drgunzet-
where is UN? why UN did not condemn Thai junta for doing this to Khmer where is human right?
Khmer just talk about Khmer Vietnamese illegal migrant then UB envoy complain that is not fair to Khmer.
The UN doesn't care about Cambodia.
Post a Comment