
សកម្មភាពប្រជាពលរដ្ឋខ្មែរដែលអាជ្ញាធរថៃ ចាប់បញ្ជូនមកដាក់ចំណុចរង្វង់មូលខាងមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤។
RFA/Soun Sophalmony
អង្គការសង្គមស៊ីវិល ថ្កោលទោសយុទ្ធនាការបង្ក្រាបពលករកម្ពុជា ធ្វើការងារខុសច្បាប់នៅប្រទេសថៃ ដែលបានបណ្ដាលឲ្យពលករកម្ពុជាប្រមាណ ៩នាក់ ត្រូវបានទាហានថៃបាញ់សម្លាប់ ក្នុងពេលចាប់បញ្ជូនពលករទាំងនោះមកកម្ពុជាវិញ។ យោធាថៃកំពុងធ្វើយុទ្ធនាការចាប់បញ្ជូនពលករខុសច្បាប់ មកពីប្រទេសកម្ពុជា ឡាវ និងភូមា ដែលធ្វើការងារនៅប្រទេសទៅប្រទេសដើមវិញ ចាប់តាំងពីដើមខែឧសភា ក្រោយពេលយោធាថៃធ្វើរដ្ឋប្រហារទម្លាប់រដ្ឋាភិបាល អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពីដំណែងកាលពីខែឧសភាកន្លងទៅ។
ប្រធានផ្នែកស្ត្រី និងកុមារនិងការដោះស្រាយទំនាស់ ក្រៅប្រព័ន្ធតុលាការ របស់សមាគមអាដហុក អ្នកស្រី ឆន សុគន្ធា បញ្ជាក់ថាសមាគមអាដហុកទទួលបានព័ត៌មានពីសាក្សីជាពលករខ្មែរ ធ្វើការនៅប្រទេសថៃ ថាយ៉ាងហោចណាស់ក៏មានពលករខ្មែរចំនួន ៩នាក់ ត្រូវបានទាហានថៃ វាយធ្វើបាប និងបាញ់សម្លាប់។ ពលករ៨នាក់ ត្រូវបានបាញ់សម្លាប់នៅខេត្តឈុនបូរ៉ី (Chonburi) និងម្នាក់ទៀតនៅទីក្រុងបាងកក៖ «បីនាក់ហ្នឹងទាហានបាញ់សម្លាប់ ដោយសារទាហានហ្នឹងព្យាយាមក្នុងផ្ទះដើម្បីឆែកឆេរកម្មករខុសច្បាប់ ប៉ុន្តែបីនាក់មិនបើកទ្វារឲ្យ ពេលធាក់ទ្វារចូលទៅបានគាត់បាញ់សម្លាប់តែម្ដង ពីរនាក់ទៀតធ្វើឲ្យទាហានថៃខឹង គាត់បាញ់សម្លាប់តែម្ដង បួននាក់ទៀតយើងទទួលបានព័ត៌មានចុងក្រោយហ្នឹងយើងអត់ទាន់ច្បាប់ទេ»។
សេចក្ដីថ្លែងការណ៍ សមាគមអាដហុកផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ថាយុទ្ធនាការយោធាថៃ ដើម្បីចាប់បញ្ជូនពលករខុសច្បាប់ទៅស្រុកកំណើតវិញនោះ បណ្ដាលឲ្យពលកររាប់ពាន់នាក់ ត្រូវបានចាប់បញ្ជូនយ៉ាងឃោរឃៅ ដោយទាហានថៃបានចាប់ពលករទាំងនោះ ដាក់ក្នុងរថយន្តសម្រាប់ដឹកសត្វឃាត និងជំរិតប្រាក់ពីពលករទាំងនោះមុនពេលបញ្ជូនមកកម្ពុជាវិញ។ ទាហានថៃមិនត្រឹមតែបង្ខំពលករខ្មែរខុសច្បាប់មកកម្ពុជាវិញទេ ពលករខ្មែរមានសិទ្ធិធ្វើការស្របច្បាប់ក៏ត្រូវទាហានថៃបំផ្លាញឯកសារស្របច្បាប់ទាំងនោះ ហើយបង្ខំបណ្ដេញពួកគេចេញពីប្រទេសថៃដែរ។
អ្នកស្រី ឆន សុគន្ធា បន្ថែមទៀតថានៅពេលមកដល់កម្ពុជា ពលករទាំងនោះត្រូវបានមន្ត្រីព្រំដែនខ្មែរជំរិតទារប្រាក់ម្តងទៀត ដើម្បីដោះលែងឲ្យទៅស្រុកកំណើតវិញ។ ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍ ទី១២ មិថុនា សមាគមអាដហុកទទួលបានរបាយការណ៍ថា យ៉ាងហោចណាស់ក៏មានពលករខ្មែរចំនួន ៩ពាន់នាក់ ត្រូវបានចាប់បញ្ជូនមកវិញ ហើយបច្ចុប្បន្នកំពុងខ្វះខាតស្បៀងអាហារ ជម្រកនិងថវិកាដើម្បីធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតវិញ៖ «សមាគមអាដហុកយើងមានការព្រួយបារម្ភអំពើស្ថានភាពសុវត្ថិភាពកម្មករយើងនៅប្រទេសថៃ យើងស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាយើងមុននឹងបញ្ជូនកម្មករមក ត្រូវមានការជជែកគ្នាជាមុន អំពើពីគោលការណ៍នៃការបញ្ជូនកម្មករ។ យើងបារម្ភថាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ»។
សមាគមអាដហុកស្នើឲ្យអាជ្ញាធរថៃ ត្រូវស៊ើបអង្កេតជាបន្ទាន់ ចំពោះការចោទប្រកាន់នៃការប្រើប្រាស់ហិង្សាបាញ់សម្លាប់ពលករខ្មែរ ហើយត្រូវធានាថាការចាប់បញ្ជូនពលករកម្ពុជា ត្រូវធ្វើឡើងដោយគោរពកិត្តិយស និងសិទ្ធិពលករទាំងនោះ។ សមាគមអាដហុក ក៏ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវធានាការពារពលករកម្ពុជា និងដាក់សម្ពាធទៅលើរដ្ឋាភិបាលថៃ ឲ្យស៊ើបអង្កេតការបាញ់សម្លាប់ពលករកម្ពុជា និងគោរពសិទ្ធិពលករ។
យោធាថៃកាលពីថ្ងៃទី ១១ ខែមិថុនា ប្រកាសថារាល់ពលករធ្វើការខុសច្បាប់នៅប្រទេសថៃ នឹងត្រូវចាប់បញ្ជូនទៅប្រទេសកំណើតវិញទាំងអស់។ យោធាថៃអះអាងថាពលករខុសច្បាប់បានគំរាមកំហែងដល់បញ្ហាក្នុងសង្គម។
ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃពុធបានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធថាព័ត៌មាននៃការបាញ់ប្រហារពលករខ្មែរនៅប្រទេសថៃ គ្រាន់តែជាពាក្យចចាមអារ៉ាម មិនមានការពិត។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី ឆន សុគន្ធា អះអាងថាសមាគមអាដហុក មានសាក្សីគ្រប់ចំនួនដើម្បីបំភ្លឺ ពីករណីបាញ់ប្រហារពលករខ្មែរចំនួន៩ នាក់ស្លាប់នៅប្រទេសថៃ។ សាក្សីទាំងនោះនឹងបើកកិច្ចប្រជុំនឹងមន្ត្រីសិទ្ធិមនុស្សអាដហុកនៅថ្ងៃសុក្រនេះ នៅខេត្តបន្ទាយមានជ័យ៕









3 comments:
នេះមកពិលទ្ធផល ដែល ស៊ីភីភី ថាស្រុកខ្មែរមហារីកចម្រើន មហាលោតផ្លោះ ហើយឈ្នះៗៗៗៗៗ របស់ហ៊ុន សែន ម៉ែនទេ???
ខំអ៊ួតទៀតទៅ? ហើយកុំថាអ្នកទាំងនោះខ្មែរអីក្រែងខ្មាស់គេ អួតតែអ្នកមកពីកើតទៅបានហើយ
[Civil society condemns the Thai crackdown on illegal workers ]
it is their country they can do whatever they want...this civil society probably support the illegal viets in cambodia too...according to this society's mindset , khmer must not harm the viets [ either ]even if they are here illegally and commit crimes against khmer people....
where is UN? why UN did not condemn Thai junta for doing this to Khmer where is human right?
Khmer just talk about Khmer Vietnamese illegal migrant then UB envoy complain that is not fair to Khmer.
Post a Comment