A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 27 June 2014

The CNRP Youth plans to raise the issue of Cambodia-Vietnam border with the king យុវជន​សង្គ្រោះ​ជាតិ​គ្រោង​នាំ​បញ្ហា​ព្រំដែន​វៀតណាម​ថ្វាយ​ព្រះមហាក្សត្រ​

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ |  ដោយ រ៉េន រតនៈ


យុវជន​មួយក្រុម​ក្រោម​ការដឹកនាំ​ពី​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​ដំណើរ​រួមគ្នា​ជា​លក្ខណៈ​កម្មសិក្សា​ទៅកាន់​តំបន់​ព្រំដែន​កម្ពុជា វៀតណាម ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តស្វាយរៀង។ លោក ហ៊ីង សុខសាន្ត ប្រធាន​ក្រុម​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ថា​យុវជន​ប្រមាណ១០០នាក់​នោះ នឹងត្រូវ​បែងចែក​ជា​ក្រុម ដើម្បី​សិក្សា​អំពី​បញ្ហា​ព្រំដែន​ដោយផ្ទាល់ បន្ទាប់មក​ពួកគេ​នឹង​រៀបចំ​សិក្ខាសាលា​ចងក្រង​ជា​អា​នុ​សាសន៍​ដាក់ជូន​ស្ថាប័ន​ជាតិកំពូលៗ ដែល​ក្នុងនោះ​ក៏មាន​ព្រះមហាក្សត្រ​ផងដែរ។បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម ទំនងជា​នឹង​កម្រើក​ឡើងជា​ថ្មី​នាពេល​ដ៏​ខ្លី​ខាងមុខនេះ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់តាំង​ចលនា​យុវជន​របស់ខ្លួន ឲ្យ​ដឹកនាំ​យុវជន​ប្រមាណ១០០នាក់ ចុះទៅ​កាន់​តំបន់​ព្រំដែន ដើម្បី​សិក្សា​អំពី​ហេតុផល​ដែល​ខ្លួន​អះអាងថា​វៀតណាម​បាន​រំលោភ​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា។ លោក ហ៊ីង សុខសាន្ត ប្រធាន​ក្រុម​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អត្ថាធិប្បាយ​ប្រាប់​គេហទំព័រថ្មីៗ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ថា​ដំណើរ​ទៅកាន់​តំបន់​ព្រំដែន​របស់​ក្រុមយុវជន នឹងធ្វើ​ឡើង​ក្នុង​ក្របខណ្ឌ​កម្មសិក្សា ដើម្បី​បណ្ដុះ​ឆន្ទៈ​ឲ្យ​ពួកគេ​បានដឹង​អំពី​មូលហេតុ​នានា ដែល​នាំ​ឲ្យ​កម្ពុជា បាត់បង់​ទឹកដី​តាម​បណ្ដោយ​ព្រំដែន​ជាប់​វៀតណាម។

សេចក្ដីប្រកាស​ព័ត៌មាន​ចេញផ្សាយ​ដោយ​ក្រុម​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បញ្ជាក់ ថា​ក្រៅពី​ចលនា​យុវជន​នោះ ក្រុម​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​មួយចំនួនទៀត ក៏មាន​វត្តមាន​ចូលរួម​ក្នុង​កម្មសិក្សា​នេះ​ផងដែរ។ ដោយឡែក ដំណើរ​កម្មសិក្សា​នៅ​តំបន់​ព្រំដែន​នឹង​រៀបចំឡើង​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ដោយ​ក្បួន​រថយន្ត​ធំ​តូច​ប្រមាណ១០គ្រឿង នឹង​ចាក​ចេញពី​រាជធានី​ភ្នំពេញ​វេលា​ម៉ោង ៥ និង៣០នាទី​ព្រឹក ឆ្ពោះទៅកាន់ ឃុំ​ថ្នា​ថ្នង់ ស្រុក​រំដួល និង​ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង។ លទ្ធផល​នៃ​ដំណើរ​កម្មសិក្សា​នេះ​ត្រូវបាន​ប្រធាន​ក្រុម​ចលនា​យុវជន​គណបក្សប្រឆាំង​បញ្ជាក់ថា​ពួកគេ​នឹង​រៀបចំ​ជា​អា​នុ​សាសន៍ ថ្វាយ​ព្រះមហាក្សត្រ និង​ស្ថាប័ន​ជាតិកំពូលៗមួយចំនួនទៀត។   



បើតាម​លោក ហ៊ីង សុខសាន្ត ក្រុមយុវជន​នឹង​រៀបចំ​សិក្ខាសាលា​មួយ​នៅ​ទី​រួម​ខេត្តស្វាយរៀង មុននឹង​ពួកគេ​បន្តដំណើរ​ទៅ​តំបន់​ព្រំដែន។ «យើង​នឹង​បើក​សិក្ខាសាលា​ខ្លី​មួយ ដើម្បី​ពន្យល់​ពួកគេ​ឲ្យ​បានដឹង​អំពី​មូលហេតុ​នានា ដែល​នាំ​ឲ្យ​វៀតណាម​អាច​រំលោភ​យក​ទឹកដី​កម្ពុជា​បាន។ ការចុះហត្ថលេខា​លើ​អនុសញ្ញា​មួយចំនួន​ពី​សំណាក់​លោក ហេង សំរិន ឬ​លោក ហ៊ុន សែន ជាមួយ​មេដឹកនាំ​វៀតណាម ហើយ​ដែល​នាំ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​នោះ យើង​នឹង​ពន្យល់​ប្រាប់​ក្រុមយុវជន ដើម្បី​ឲ្យ​ពួកគេ​មាន​មូលដ្ឋាន​ក្នុងការ​ចុះទៅពិនិត្យ​តំបន់​ព្រំដែន»។ 

យ៉ាងណាក៏ដោយ​ដំណើរ​ចុះទៅ​កាន់​តំបន់​ព្រំដែន​នេះ លោក ហ៊ីង សុខសាន្ត ហាក់ដូចជា​មិនមាន​ក្ដីបារម្ភ​ចំពោះ​ការរំខាន ឬ​រារាំង​ពី​អាជ្ញាធរ​នោះទេ ដោយ​លោក​អះអាងថា ក្រុមយុវជន​របស់លោក គ្រាន់តែ​ចុះ​កម្មសិក្សា​ក្នុង​គោលដៅ​បង្ហាញ​ការស្រលាញ់​ជាតិ ស្រលាញ់​ទឹកដី​តែប៉ុណ្ណោះ ហើយ​ថា ក្រុមយុវជន​ទាំងនោះ នឹងមិន​បង្កបញ្ហា​នៅ​តំបន់​ព្រំដែន​នោះទេ។ ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់ថា ក្រុមយុវជន​នឹង​ថត​យក​ភាពមិនប្រក្រតី​នៃ​បង្គោល​ព្រំដែន ដើម្បី​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ចែក​រលែក​ដល់​យុវជន​ដទៃទៀត​ឲ្យ​បាន​ជ្រាប​ពី​ការបាត់បង់​ទឹកដី​របស់​កម្ពុជា​ផងដែរ។

គួរ​បញ្ជាក់ថា មួយរយៈ​ចុងក្រោយ​នេះ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះទៅ​កាន់​តំបន់​ព្រំដែន​ជា​បន្តបន្ទាប់ ពិសេស​ព្រំដែន​កម្ពុជា វៀតណាម ដើម្បី​ត្រួតពិនិត្យ​ដំណើរការ​បោះបង្គោល​ព្រំដែន និង​ស្ដាប់​ការរៀបរាប់​របស់​ប្រជាពលរដ្ឋ ដែល​បាត់បង់​ដីធ្លី​ដោយសារ​ការបោះ​បង្គោលព្រំ​ដែន​នោះ។ តំណាង​ក្រុម​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា​ពួកគេ​នឹង​បន្ត​ចុះទៅ​កាន់​តំបន់​ព្រំដែន​កម្ពុជា វៀតណាម​ដ៏ទៃទៀត រួមមាន​ខេត្តក្រចេះ និង​កំពង់ចាម។ មន្ត្រី​គណបក្សកាន់អំណាច​តែងតែ​ទទូច​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ យក​បញ្ហា​ព្រំដែន​នោះ មក​ដាក់​លើ​វេទិកាសភា ដើម្បី​ជជែក​ដេញដោល​ស្វែងរក​ដំណោះស្រាយ​តាម​នីតិវិធី​ច្បាប់

3 comments:

Anonymous said...

You guys still respect the Cambodia clown King? The King doesn't care about Cambodia or the fate of the khmer people, he is only after his thrown! The whole Cambodia royal institution must be destroyed.

Anonymous said...

This king was always under pressures from CPP/Youn. They only sat on the thrown to appease Khmer subjects and international doners that CPP government is legit. He was never wanted to be king but was forced upon him by CPP and his father. He just wanted to dance ballet. Lol. The CPP/Youn never wanted to installed Sisowath side because they are smarter and loyal to Khmers. In Cambodia PM Hun Sen is the king of Cambodia and his master in Hanoi is his emperor. Lol. We will never be independent unless CPP gave up powers. I don't see this happening because Cambodia had many corrupted Royal Cambodia generals and Vietnamese agents within Cambodia armed forces. We need People Republic of China to fully committed to help Cambodia gain independent but they just not interfered and not care about Viets took over.

Anonymous said...

5:27 am

Well expressed.
We agree.
Thanks