ដោយ៖ ពេជ្រ សុធារី | ថ្ងៃព្រហស្បតិ៍ ទី12 មិថុនា 2014, VOD
លោកសម រង្ស៊ី នឹងធ្វើសន្និសីទសារព័តមាននៅថ្ងៃស្អែក (រូបតថដោយ៖ វីអូឌី)
ប្រធានគណបក្សសង្គ្រោះជាតិ នឹងធ្វើសន្និសីទសារព័ត៌មាន នៅម៉ោង ៩ព្រឹកថ្ងៃសុក្រស្អែកនេះ ជុំវិញ ស្ថានការណ៍របស់ពលករខ្មែរនៅប្រទេសថៃ ដែលត្រូវបានអាជ្ញាធរថៃ ដឹកបញ្ជូនមកកម្ពុជាវិញ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនានេះ ឲ្យដឹងថា លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នឹងរៀបចំសន្និសីទព័ត៌មានមួយ ស្តីពី “ស្ថានការណ៍របស់ពលករខ្មែរនៅប្រទេសថៃ ដែលត្រូវបានអាជ្ញាធរថៃ ចាប់បង្ខំដឹកយកមកចាក់ចោលនៅប្រទេសកម្ពុជា ហើយអាជ្ញាធរខ្មែរមិនបានយកចិត្តទុក្ខដាក់” នៅទីស្នាក់ការកណ្តាលគណបក្ស ក្នុងសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ ដោយមានការចូលរួមពីពលកររងគ្រោះផងដែរ។
ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ពលរដ្ឋខ្មែររាប់ពាន់នាក់ ត្រូវបានទាហានថៃ ចាប់ដាក់ក្នុងរថយន្តទ្រុង ហើយដឹកជញ្ជូនមកចាក់ចោលនៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ជាបន្តបន្ទាប់ បន្ទាប់ពីប្រទេសថៃ ជួបចលនារឿងទម្លាក់នាយករដ្ឋមន្ត្រីពីតំណែង និងមានរដ្ឋប្រហារដោយយោធា។
បើតាមសារព័ត៌មានក្នុងស្រុក ឲ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងការពារជាតិ បញ្ចេញរថយន្តយោធាចំនួន ១៥០គ្រឿង ចេញអន្តរាគមន៏ទៅជួយដឹកពលករខ្មែរ ដែលអាជ្ញាធរថៃបានចាប់បញ្ជូនមកឲ្យកម្ពុជាវិញនោះ ទៅស្រុកកំណើតវិញ។ ក្រៅពីនោះ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ អាជ្ញាធរដែនដី និងកាកបាទក្រហមកម្ពុជា ក៏បានសហការគ្នាជួយដឹកពលករទាំងនោះទៅស្រុកកំណើតវិញដែរ៕
សូមសរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com

1 comment:
Mr Sam Ransy, i'm very disappointed to see you name have something to with the trick of Hun Sen was ill.
From now you should do your investigation properly.don't be childish.
Post a Comment