A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 14 June 2014

លោក សម រង្ស៊ី៖ លោក ហ៊ុន សែន គួរ​បញ្ជូន​ជនជាតិ​វៀតណាម​ខុស​ច្បាប់​នៅ​កម្ពុជា​ដូច​ថៃ Sam Rainsy: Hun Sen should deport illegal Vietnamese migrants at the same time that Thailand is deporting thousands of Cambodian migrant workers.

ផ្ទះ​ជនជាតិ​វៀតណាម បឹង​ទន្លេសាប កំពង់ឆ្នាំង ៦១០
៧-មីនា-២០១៤៖ ផ្ទះ​របស់​ជនជាតិ​វៀតណាម នៅ​លើ​បឹង​ទន្លេសាប ម្ដុំ​ស្ពាន​តាម៉ៅ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។
RFA/Chin Chetha
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចំអក​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​មិន​ដែល​ហ៊ាន​ម្ដង​ណា​សោះ​ឡើយ​ក្នុង​ការ​ចាត់​វិធានការ​ចំពោះ​ជនជាតិ​វៀតណាម ដែល​រស់នៅ​លើ​ទឹក​ដី​កម្ពុជា ដោយ​ខុស​ច្បាប់។
លោក សម រង្ស៊ី និយាយ​ថា បើ លោក ហ៊ុន សែន ពិត​ជា​មាន​ចិត្ត​សឿង​ពិត​មែន ដូច​អ្វី​ដែល​លោក​តែង​បញ្ចេញ​សារ​នយោបាយ​គំរាម​អ្នក​ដទៃ​ម្ដងៗ​នោះ លោក​គួរ​ហ៊ាន​បញ្ជូន​ជន​អន្តោប្រវេសន៍​វៀតណាម ដែល លោក សម រង្ស៊ី អះអាង​ថា កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅ​វៀតណាម វិញ ដូច​ប្រទេស​ថៃ កំពុង​ធ្វើ​ដាក់​កម្ពុជា ដូច្នេះ​ដែរ។
សារ​នយោបាយ​របស់ លោក សម រង្ស៊ី នៅ​ពេល​នេះ គឺ​ចំ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ថៃ ដឹក​តាម​ឡាន​បញ្ជូន​មក​កាន់​ព្រំដែន​ខ្មែរ​ថៃ ដូច​ទឹក​បាក់​ទំនប់ ដែល​បញ្ហា​នេះ​ត្រូវ​បាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គប្បី​យក​គំរូ និង​អនុវត្ត​លើ​ជន​អន្តោប្រវេសន៍​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​កម្ពុជា ដូច​អ្វី​ដែល​រដ្ឋាភិបាល​ថៃ កំពុង​អនុវត្ត​ប្រឆាំង​ពលរដ្ឋ​កម្ពុជា ដែរ។
ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ សង្កាត់​ចាក់អង្រែលើ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា លោក សម រង្ស៊ី បាន​ពេបជ្រាយ និង​ដៀមដាម​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​រដ្ឋាភិបាល​ក្រោម​គោល​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស លោក ហ៊ុន សែន មិន​ដែល​ហ៊ាន​លើក​បញ្ហា​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​កម្ពុជា ម្ដង​ណា​ឡើយ។ លើស​ពី​នេះ​ទៅ​ទៀត​នោះ រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រឹត​តែ​ស្ងៀមស្ងាត់​ថែម​ទៀត គឺ​រាល់​ពេល​មាន​ប្រតិកម្ម​ពី​រដ្ឋាភិបាល​វៀតណាម ចំពោះ​អ្នក​ណា​ដែល​ហ៊ាន​កកូរកកាយ​ធ្វើ​ឲ្យ​ខូចខាត​ផល​ប្រយោជន៍​របស់​វៀតណាម នៅ​កម្ពុជា ជាពិសេស វត្តមាន​ជនជាតិ​វៀតណាម តែ​ម្ដង។
លោក សម រង្ស៊ី៖ «ជន​បរទេស​មក​ដណ្ដើម​ការងារ​ពី​ខ្មែរ ខ្មែរ​កំពុង​តែ​ខ្វះ​ការងារ។ យួន ចូល​មក​យ៉ាង​ខុស​ច្បាប់​មក​នៅ​ពេញ​ស្រុក។ ដល់​ពេល​ខ្មែរ​យើង​ទៅ​ធ្វើ​នៅ​ថៃ គេ​ថា​រស់​ខុស​ច្បាប់ គេ​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ ម៉េច​ក៏​មិន​បញ្ជូន​យួន ខុស​ច្បាប់​ទៅ​យួន វិញ​ផង​ដែរ​ទៅ។ បើ​បញ្ជូន​យួន ខុស​ច្បាប់​ទៅ យើង​ដែល​សៀម បញ្ជូន​មក​មាន​កន្លែង​ណា​ខ្លះ​ដែល​យើង​អាច​រស់​បាន។ ដី​ដែល​ក្រុមហ៊ុន​យួន ដែល​ក្រុមហ៊ុន​យួន ទទួល​បាន​រាប់​សែន​ចូល​លាន​ហិកតារ ប្រគល់​ដី​ហ្នឹង​ឲ្យ​ជនជាតិ​ខ្មែរ​ទៅ។ ខ្មែរ​ក្រែង​ថា​ម្ចាស់​ទឹក​ម្ចាស់​ដី ម៉េច​ឲ្យ​មាន​ក្រុមហ៊ុន​យួន»
ពាក់ព័ន្ធ​ករណី​នេះ ពុំ​មាន​ប្រតិកម្ម​ណា​មួយ​ពី​មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​តំណាង​អោយ​រដ្ឋាភិបាល​ទេ ដោយ លោក ទិត្យ សុធា ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​បញ្ហា​នេះ​ទៅ​ក្រសួង​មហាផ្ទៃ ទទួល​បន្ទុក​ជន​អន្តោប្រវេសន៍​វិញ។
ចំណែក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក សុខ ផល វិញ​ឆ្លើយ​តប​យ៉ាង​ខ្លី មុន​ដាក់​ទូរស័ព្ទ​ចុះ​ថា នេះ​ជា​ទម្លាប់​របស់ លោក សម រង្ស៊ី ទៅ​ហើយ​ដែល​និយាយ​ច្រំ​ដែលៗ​អំពី​បញ្ហា​នេះ ហើយ​មិន​បាន​ការ​អ្វី​នោះ៖ «គាត់​ហ្នឹង​គាត់​និយាយ​តែ​អ៊ីចឹង ខ្ញុំ​ឥត​ឆ្លើយ​ទេ​រឿង​ហ្នឹង បាន​ហើយ​អ៊ីចឹង»
បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ សង្កេត​ឃើញ​ថា បច្ចុប្បន្ន​នៅ​តាម​ទី​សាធារណៈ ដូចជា ផ្សារ ភ្លើងស្តុប លើ​រថយន្ត និង​ទាម​កាហ្វេ ជាដើម មាន​ជនជាតិ​វៀតណាម ធ្វើ​អាជីវកម្ម​ដោយ​សេរី។
ភ្ជាប់​នឹង​បញ្ហា​នេះ លោក កែវ ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម មើល​ឃើញ​ថា ផ្អែក​តាម​ការ​អង្កេត​នៅ​ទីផ្សារ ក្នុង​ចំណោម​មនុស្ស​សរុប ៧​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម ម្នាក់​ទៅ​ហើយ។ ជាង​នេះ​ទៅ​ទៀត លោក កែម ឡី ពន្យល់​ថា ដើម្បី​គ្រប់គ្រង​ស្ថានភាព​នេះ​គេច​ចេញ​ពី​ការ​ចោទ​ប្រកាន់ រដ្ឋាភិបាល​គប្បី​ពង្រឹង​រដ្ឋបាល​ឲ្យ​បាន​ម៉ឺងម៉ាត់ ជាពិសេស​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ។ លោក​ចាត់​ទុក​ថា កាល​ណា​ច្បាប់​អនុវត្ត​អន្តោប្រវេសន៍​ត្រូវ​បាន​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ ជា​ផ្នែក​មួយ​នៃ​ការ​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង​ទៅ​វិញ​ទេ។
លោក កែម ឡី៖ «រដ្ឋាភិបាល​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​យ៉ាង​ហោច​ណាស់​បី។ យុទ្ធសាស្ត្រ​ទី​មួយ គឺ​គាំទ្រ​រៀបចំ​សម្រួល​ដោយ​សហការ​ជាមួយ​នឹង​អង្គការ យូ.អ៊ិន.អេច្ឆ.ស៊ី.អ (UNHCR) ដើម្បី​ឲ្យ​គេ​ស្វែងរក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​ទី​បី ប្រសិន​បើ​គេ​មាន​បំណង។ ទី​ពីរ រដ្ឋាភិបាល​ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ អ្នក​ដែល​មក​រស់នៅ​ខុស​ច្បាប់ ត្រូវ​តែ​បញ្ជូន​ទៅ​វិញ ឬ​ក៏​ជាប់​ពន្ធនាគារ។ ទី​បី រដ្ឋាភិបាល​ត្រូវ​តែ​ហ៊ាន​ទទួល​ស្គាល់​ថា ប្រសិន​បើ​អ្នក​ហ្នឹង​រស់នៅ​យូរ​មែន និយាយ​ខ្មែរ​បាន អាច​ប្រឡង​ធ្វើ​នីតិវិធី​ប្រឡង។ ក្នុង​ហ្នឹង​យើង​មាន ៧​ចំណុច​ដែល​យើង​ត្រូវ​ពិនិត្យ​មើល ទាំង​ការ​ចេះ​និយាយ​ភាសា​ខ្មែរ ទាំង​ការ​ស្គាល់​វប្បធម៌​ខ្មែរ​អី​ហ្នឹង យើង​ត្រូវ​ទទួល​ស្គាល់​ព្រះរាជក្រឹត្យ ត្រូវ​តែ​ហ៊ាន​ធ្វើ ហើយ​យើង​មិន​ធ្វើ​អាក្រក់​អា​ក្រី​ដូច​ថៃ ចាប់​បញ្ជូន​ឥត​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ទេ។ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ស្រប​ទៅ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស»

គិត​មក​ដល់​ពេល​នេះ ភាគី​រដ្ឋាភិបាល​ពុំ​ដែល​បាន​បញ្ចេញ​តួលេខ​ពិត​ប្រាកដ​ពី​ជន​អន្តោប្រវេសន៍ ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​កម្ពុជា ម្ដង​ណា​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

5 comments:

Anonymous said...

តើបងប្អូនដឹងទេនៅពេល ហ៊ុន សែន ឮដូច្នេះ គឺខឺងនឺង សំ រង្ស៊ី ឡើង១០០អង្សារ ឯណោះ ធ្វោះឱ្យសសៃខួរក្បាលវាជិតស្ទះម្ដងទៀត ហើយវាថាខ្មែរអស់នោះអាណាឱ្យវាទៅ តែ វៀតណាម /យួន\ អស់នោះគេមកនៅណាកុំភ្លើវ៉ើយ ហើយវាជាបងប្អូនអាញ់ ច្បាស់ជាអាញ់មិនឱ្យទៅវិញទេ កុំដើរបង្កើតរឿង វាអត់បានការ ឡប់មែន ស្តេចក៍មានជាប់ឈាមយួន មេកាញ់ជ្រូកអាញ់ក៍ឈាមយួន អាម៉ាណេតអាញ់ក៍យួន តើសំរង្ស៊ី វាចង់ឱ្យអាញ់បញ្ជូនទាំងអស់ឬ? ឥតផ្លូវទេ

Anonymous said...

Evil Rainsy wants to create more trouble in the world. Should he focus on helping the poor Cambodians who are fleeing Thailand?

I would not miss Rainsy if one day he faces his own demise. The world will be better without Rainsy. For example, if Kem Sokha decides to assassinate Rainsy to take over CNRP as the sole leader, nobody would care to investigate. No matter how much you folks blame Mr. Hun Sen, nobody will care about Rainsy.

-Drgunzet-

Anonymous said...

Stfu drgunzet or whatever u are nigga you worthless a Vietnamese wanna u should eat dick everyday. Pussy ass young boul imma shoot the shit out of u one day if I see u don't make come after u.

Anonymous said...

Right now is the time for unity and providing assistance to the deportees at the Cambodia Thailand boarder crossing. Cambodia don't have enough transport vehicles to transportthe deportees to their home provinces. Sam rainsy, and the cnrp should show more effort in helping to alleviate the deportees issues after they are back on Cambodia soil. It is an opportunity to gain more support from Cambodian that want changes to the cpp! The more the cnrp trying to press the issue of rounding up and sending illegal Vietnamese back while the cpp trying to help the deportees, cpp will pick me more positive impression and cnrp being negative from National and International observers.

Anonymous said...

មិនដឹងជាបណ្ឌិត ដាន់ស្រែល ឆ្កួតអីទេ បើរៀនបានដល់ទៅបណ្ឌិតមែន ដូចជាមិនសំទេ និយាយដូចឡប់ៗអញ្ចឹង ខឹងគោមកវ៉ៃរទេសហើយ តើអ្នកណាបង្កើតរឿង? យួនយកស្រុកខ្មែរដូចជាស្រុករបស់គេទៅហើយ ចង់ចេញចូលក៍គ្មានអ្នកហ៊ានថ្វើខីគេទេ នេះឬដែលបណ្ឌិតនេះចង់បានមើលទៅ តាមមើលទៅទាល់តែបណ្ឌិតឯងសម្លាប់ខ្មែរច្រើនទៀតហើយមើលទៅ ។