
៧-មីនា-២០១៤៖ ផ្ទះរបស់ជនជាតិវៀតណាម នៅលើបឹងទន្លេសាប ម្ដុំស្ពានតាម៉ៅ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
RFA/Chin Chetha
ប្រធានគណបក្សសង្គ្រោះជាតិ បានចំអកឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាមិនដែលហ៊ានម្ដងណាសោះឡើយក្នុងការចាត់វិធានការចំពោះជនជាតិវៀតណាម ដែលរស់នៅលើទឹកដីកម្ពុជា ដោយខុសច្បាប់។
លោក សម រង្ស៊ី និយាយថា បើ លោក ហ៊ុន សែន ពិតជាមានចិត្តសឿងពិតមែន ដូចអ្វីដែលលោកតែងបញ្ចេញសារនយោបាយគំរាមអ្នកដទៃម្ដងៗនោះ លោកគួរហ៊ានបញ្ជូនជនអន្តោប្រវេសន៍វៀតណាម ដែល លោក សម រង្ស៊ី អះអាងថា កំពុងរស់នៅដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា ដ៏ច្រើនសន្ធឹកសន្ធាប់ទៅវៀតណាម វិញ ដូចប្រទេសថៃ កំពុងធ្វើដាក់កម្ពុជា ដូច្នេះដែរ។
សារនយោបាយរបស់ លោក សម រង្ស៊ី នៅពេលនេះ គឺចំពេលដែលប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ត្រូវបានរដ្ឋាភិបាលថៃ ដឹកតាមឡានបញ្ជូនមកកាន់ព្រំដែនខ្មែរថៃ ដូចទឹកបាក់ទំនប់ ដែលបញ្ហានេះត្រូវបានប្រធានគណបក្សសង្គ្រោះជាតិ ចាត់ទុកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គប្បីយកគំរូ និងអនុវត្តលើជនអន្តោប្រវេសន៍វៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ដូចអ្វីដែលរដ្ឋាភិបាលថៃ កំពុងអនុវត្តប្រឆាំងពលរដ្ឋកម្ពុជា ដែរ។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ សង្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃទី១៣ មិថុនា លោក សម រង្ស៊ី បានពេបជ្រាយ និងដៀមដាមឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថារដ្ឋាភិបាលក្រោមគោលនយោបាយគណបក្សប្រជាជនកម្ពុជា ជាពិសេស លោក ហ៊ុន សែន មិនដែលហ៊ានលើកបញ្ហាជនជាតិវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ម្ដងណាឡើយ។ លើសពីនេះទៅទៀតនោះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រឹតតែស្ងៀមស្ងាត់ថែមទៀត គឺរាល់ពេលមានប្រតិកម្មពីរដ្ឋាភិបាលវៀតណាម ចំពោះអ្នកណាដែលហ៊ានកកូរកកាយធ្វើឲ្យខូចខាតផលប្រយោជន៍របស់វៀតណាម នៅកម្ពុជា ជាពិសេស វត្តមានជនជាតិវៀតណាម តែម្ដង។
លោក សម រង្ស៊ី៖ «ជនបរទេសមកដណ្ដើមការងារពីខ្មែរ ខ្មែរកំពុងតែខ្វះការងារ។ យួន ចូលមកយ៉ាងខុសច្បាប់មកនៅពេញស្រុក។ ដល់ពេលខ្មែរយើងទៅធ្វើនៅថៃ គេថារស់ខុសច្បាប់ គេបញ្ជូនមកស្រុកខ្មែរវិញ ម៉េចក៏មិនបញ្ជូនយួន ខុសច្បាប់ទៅយួន វិញផងដែរទៅ។ បើបញ្ជូនយួន ខុសច្បាប់ទៅ យើងដែលសៀម បញ្ជូនមកមានកន្លែងណាខ្លះដែលយើងអាចរស់បាន។ ដីដែលក្រុមហ៊ុនយួន ដែលក្រុមហ៊ុនយួន ទទួលបានរាប់សែនចូលលានហិកតារ ប្រគល់ដីហ្នឹងឲ្យជនជាតិខ្មែរទៅ។ ខ្មែរក្រែងថាម្ចាស់ទឹកម្ចាស់ដី ម៉េចឲ្យមានក្រុមហ៊ុនយួន»។
ពាក់ព័ន្ធករណីនេះ ពុំមានប្រតិកម្មណាមួយពីមន្ត្រីនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលតំណាងអោយរដ្ឋាភិបាលទេ ដោយ លោក ទិត្យ សុធា ទម្លាក់ការទទួលខុសត្រូវបញ្ហានេះទៅក្រសួងមហាផ្ទៃ ទទួលបន្ទុកជនអន្តោប្រវេសន៍វិញ។
ចំណែកអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក សុខ ផល វិញឆ្លើយតបយ៉ាងខ្លី មុនដាក់ទូរស័ព្ទចុះថា នេះជាទម្លាប់របស់ លោក សម រង្ស៊ី ទៅហើយដែលនិយាយច្រំដែលៗអំពីបញ្ហានេះ ហើយមិនបានការអ្វីនោះ៖ «គាត់ហ្នឹងគាត់និយាយតែអ៊ីចឹង ខ្ញុំឥតឆ្លើយទេរឿងហ្នឹង បានហើយអ៊ីចឹង»។
បើទោះជាបែបនេះក៏ដោយចុះ សង្កេតឃើញថា បច្ចុប្បន្ននៅតាមទីសាធារណៈ ដូចជា ផ្សារ ភ្លើងស្តុប លើរថយន្ត និងទាមកាហ្វេ ជាដើម មានជនជាតិវៀតណាម ធ្វើអាជីវកម្មដោយសេរី។
ភ្ជាប់នឹងបញ្ហានេះ លោក កែវ ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម មើលឃើញថា ផ្អែកតាមការអង្កេតនៅទីផ្សារ ក្នុងចំណោមមនុស្សសរុប ៧នាក់ ក្នុងនោះមានជនជាតិវៀតណាម ម្នាក់ទៅហើយ។ ជាងនេះទៅទៀត លោក កែម ឡី ពន្យល់ថា ដើម្បីគ្រប់គ្រងស្ថានភាពនេះគេចចេញពីការចោទប្រកាន់ រដ្ឋាភិបាលគប្បីពង្រឹងរដ្ឋបាលឲ្យបានម៉ឺងម៉ាត់ ជាពិសេសអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យមានលក្ខណៈល្អប្រសើរ។ លោកចាត់ទុកថា កាលណាច្បាប់អនុវត្តអន្តោប្រវេសន៍ត្រូវបានពង្រឹងឲ្យមានប្រសិទ្ធភាពនោះ ជាផ្នែកមួយនៃការទំនាក់ទំនងល្អជាមួយប្រទេសជិតខាងទៅវិញទេ។
លោក កែម ឡី៖ «រដ្ឋាភិបាលត្រូវរៀបចំយុទ្ធសាស្ត្រយ៉ាងហោចណាស់បី។ យុទ្ធសាស្ត្រទីមួយ គឺគាំទ្ររៀបចំសម្រួលដោយសហការជាមួយនឹងអង្គការ យូ.អ៊ិន.អេច្ឆ.ស៊ី.អ (UNHCR) ដើម្បីឲ្យគេស្វែងរកសិទ្ធិជ្រកកោននៅប្រទេសទីបី ប្រសិនបើគេមានបំណង។ ទីពីរ រដ្ឋាភិបាលត្រូវអនុវត្តច្បាប់អន្តោប្រវេសន៍ អ្នកដែលមករស់នៅខុសច្បាប់ ត្រូវតែបញ្ជូនទៅវិញ ឬក៏ជាប់ពន្ធនាគារ។ ទីបី រដ្ឋាភិបាលត្រូវតែហ៊ានទទួលស្គាល់ថា ប្រសិនបើអ្នកហ្នឹងរស់នៅយូរមែន និយាយខ្មែរបាន អាចប្រឡងធ្វើនីតិវិធីប្រឡង។ ក្នុងហ្នឹងយើងមាន ៧ចំណុចដែលយើងត្រូវពិនិត្យមើល ទាំងការចេះនិយាយភាសាខ្មែរ ទាំងការស្គាល់វប្បធម៌ខ្មែរអីហ្នឹង យើងត្រូវទទួលស្គាល់ព្រះរាជក្រឹត្យ ត្រូវតែហ៊ានធ្វើ ហើយយើងមិនធ្វើអាក្រក់អាក្រីដូចថៃ ចាប់បញ្ជូនឥតមានការគោរពសិទ្ធិមនុស្សទេ។ យើងត្រូវតែធ្វើឲ្យស្របទៅនឹងការគោរពសិទ្ធិមនុស្ស»។
គិតមកដល់ពេលនេះ ភាគីរដ្ឋាភិបាលពុំដែលបានបញ្ចេញតួលេខពិតប្រាកដពីជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ម្ដងណាទេ៕
5 comments:
តើបងប្អូនដឹងទេនៅពេល ហ៊ុន សែន ឮដូច្នេះ គឺខឺងនឺង សំ រង្ស៊ី ឡើង១០០អង្សារ ឯណោះ ធ្វោះឱ្យសសៃខួរក្បាលវាជិតស្ទះម្ដងទៀត ហើយវាថាខ្មែរអស់នោះអាណាឱ្យវាទៅ តែ វៀតណាម /យួន\ អស់នោះគេមកនៅណាកុំភ្លើវ៉ើយ ហើយវាជាបងប្អូនអាញ់ ច្បាស់ជាអាញ់មិនឱ្យទៅវិញទេ កុំដើរបង្កើតរឿង វាអត់បានការ ឡប់មែន ស្តេចក៍មានជាប់ឈាមយួន មេកាញ់ជ្រូកអាញ់ក៍ឈាមយួន អាម៉ាណេតអាញ់ក៍យួន តើសំរង្ស៊ី វាចង់ឱ្យអាញ់បញ្ជូនទាំងអស់ឬ? ឥតផ្លូវទេ
Evil Rainsy wants to create more trouble in the world. Should he focus on helping the poor Cambodians who are fleeing Thailand?
I would not miss Rainsy if one day he faces his own demise. The world will be better without Rainsy. For example, if Kem Sokha decides to assassinate Rainsy to take over CNRP as the sole leader, nobody would care to investigate. No matter how much you folks blame Mr. Hun Sen, nobody will care about Rainsy.
-Drgunzet-
Stfu drgunzet or whatever u are nigga you worthless a Vietnamese wanna u should eat dick everyday. Pussy ass young boul imma shoot the shit out of u one day if I see u don't make come after u.
Right now is the time for unity and providing assistance to the deportees at the Cambodia Thailand boarder crossing. Cambodia don't have enough transport vehicles to transportthe deportees to their home provinces. Sam rainsy, and the cnrp should show more effort in helping to alleviate the deportees issues after they are back on Cambodia soil. It is an opportunity to gain more support from Cambodian that want changes to the cpp! The more the cnrp trying to press the issue of rounding up and sending illegal Vietnamese back while the cpp trying to help the deportees, cpp will pick me more positive impression and cnrp being negative from National and International observers.
មិនដឹងជាបណ្ឌិត ដាន់ស្រែល ឆ្កួតអីទេ បើរៀនបានដល់ទៅបណ្ឌិតមែន ដូចជាមិនសំទេ និយាយដូចឡប់ៗអញ្ចឹង ខឹងគោមកវ៉ៃរទេសហើយ តើអ្នកណាបង្កើតរឿង? យួនយកស្រុកខ្មែរដូចជាស្រុករបស់គេទៅហើយ ចង់ចេញចូលក៍គ្មានអ្នកហ៊ានថ្វើខីគេទេ នេះឬដែលបណ្ឌិតនេះចង់បានមើលទៅ តាមមើលទៅទាល់តែបណ្ឌិតឯងសម្លាប់ខ្មែរច្រើនទៀតហើយមើលទៅ ។
Post a Comment