A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 12 June 2014

Police arrested 4 Vietnamese for illegally logging in O'Raing Ov district, Mondulkiri province ប៉ូលិស​ចាប់​ខ្លួន​ជន​វៀតណាម ៤ នាក់​លួច​មក​កាប់​ឈើ​នៅ​អូររាំង

ជន​វៀត​ណាម​លួច​ឆ្លង​ដែន​​មកកាប់​ឈើ​ក្នុងទឹក​ដីកម្ពុ​ជា​ ត្រូវ​សហគមន៍​ឃាត់​ខ្លួន​កន្លង​មក​​។
ជន​វៀត​ណាម​លួច​ឆ្លង​ដែន​​មកកាប់​ឈើ​ក្នុងទឹក​ដីកម្ពុ​ជា​ ត្រូវ​សហគមន៍​ឃាត់​ខ្លួន​កន្លង​មក​​។ រូបថត សហ​ការី
មណ្ឌលគិរីៈ បុរស​ជនជាតិ​វៀតណាម​បួន​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ចាប់​ឃាត់​ខ្លួន​កាល​ពី​ម្សិលមិញ ពី​បទ​លួច​ឆ្លង​ដែន​មក​កាប់​ឈើ​នៅ​ក្នុង​ទឹក​ដី កម្ពុជា ខុស​ច្បាប់ នៅ​ក្នុង​តំបន់​ជើង ភ្នំ​ស្រឡៅ ភូមិ​ពូហ្យាម ឃុំ​សែន​មនោរម្យ ស្រុក​អូររាំង។
ជន​សង្ស័យ​មាន​ឈ្មោះ អង មិញចុង អាយុ ៣០​ឆ្នាំ និង ឡេ វ៉ាន់ទៀន អាយុ ៣៨​ឆ្នាំ រស់​នៅ ខេត្ត​ដាក់ណុង ប្រទេស​វៀតណាម និង​គូកន​ពីរ​នាក់​ទៀត​ម្នាក់​ឈ្មោះ ត្វាច់ ដាក់ទិច អាយុ ៣៣​ឆ្នាំ និង​ឈ្មោះ ថ្វាម វ៉ាន់ថៃ អាយុ ៣៦​ឆ្នាំ មក​ពី ខេត្ត​ដាក់ឡាក់ ប្រទេស​វៀតណាម ត្រូវ​កម្លាំង​នគរបាល ស្រុក​អូររាំង ចាប់​ខ្លួន ពេល​កំពុង​ជញ្ជូន​កំណាត់​ឈើ​បេង កាត់​ជា​កង់ៗ​ថ្មីៗ​ដាក់​លើ​គោយន្ត​ពីរ​គ្រឿង​បម្រុង​នឹង​ដឹក​ឆ្ពោះ​ទៅ ប្រទេស​វៀតណាម។ នេះ​បើ​តាម លោក ប៊ូ ប៊ុនឈាត អធិការ​នគរបាល ស្រុក​អូររាំង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ព្រឹក​ម្សិលមិញ។
លោក ប៊ុនឈាត បាន​បញ្ជាក់​ថា៖ «ពួក​គេ​ត្រូវ​ចាប់​ខ្លួន​ខណៈ​កំពុង​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ទឹក​ដី​កម្ពុជា​ខុស​ច្បាប់»។
លោក​អធិការ​បន្ត​ថា ក្រោយ​ការ​ចាប់​ខ្លួន ពួក​គេ​ទាំង​បួន​នាក់​នោះ ត្រូវ​បន្ត​បញ្ជូន​ទៅ​កាន់​ការិយាល័យ​អន្តោ​ប្រវេសន៍ ខេត្ត​មណ្ឌលគិរី ដើម្បី​សាកសួរ។​ចំណែក​គោយន្ត​ទាំង​ពីរ​គ្រឿង និង​ឈើ​ប្រណីត ១៤ ដុំ (១ ដុំៗ ជាង ២ ម៉ែត្រ) ត្រូវ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​អូររាំង ជា​បណ្ដោះ​អាសន្ន។
លោក សុខ រដ្ឋា មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ ខេត្ត​មណ្ឌលគិរី បាន​ប្រាប់​ថា ការ​បញ្ជូន​ជនជាតិ វៀតណាម ទាំង​បួន​នាក់​ទៅ​កាន់​ការិយាល័យ​អន្តោ​ប្រវេសន៍ គឺជា​ការ​អនុវត្ត​ខុស​នីតិវិធី នៃ​ច្បាប់​ស្តី​ពី​ព្រៃឈើ​នៅ​កម្ពុជា។
លោក​ថា៖ «ជន​សង្ស័យ​បាន​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ទឹក​ដី កម្ពុជា ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​នឹង​កន្លែង​កើត​ហេតុ វា​ជា​បទ​ល្មើស​ជាក់​ស្ដែង។ តាម​ច្បាប់​សមត្ថកិច្ច​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់ មិន​ត្រូវ​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​នោះ​ទេ»។
បើ​តាម​ប្រជា​សហគមន៍​ព្រៃឈើ​នៅ ភូមិ​ពូហ្យាម ថា ការ​លួច​ឆ្លង​ដែន​របស់​ជន វៀតណាម មក​កាប់​ឈើ​នៅ​ក្នុង​ទឹក​ដី កម្ពុជា គឺ​មាន​ក្រុម​ឈ្មួញ​នៅ​ក្នុង​ស្រុក​ខ្លះ​ឃុប​ឃិត​គ្នា ជាមួយ​អាជ្ញាធរ​នគរបាល​ការពារ​ព្រំដែន​យក​លុយ​ពី​ពួក​គេ បើ​ពុំ​នោះ​ពួក​គេ​មិន​ហ៊ាន​លួច​ឆ្លង​ចូល​មក​កាប់​ឈើ​លើ​ទឹក​ដី កម្ពុជា ទេ។

លោក ជឹម យាន តំណាង​សហគមន៍​ព្រៃឈើ អូរ​ខ្លា បាន​ប្រាប់​ថា មាន​ឈ្មួញ​រក​ស៊ី​ឈើ​ម្នាក់​ក្នុង​ភូមិ​របស់​គាត់ [ភូមិ​ពូហ្យាម] ឈ្មោះ ជា និង​ប្រពន្ធ​ឈ្មោះ បូក ជា​ញឹក​ញាប់​បាន​នាំ​ជនជាតិ វៀតណាម បី​បួន​នាក់​ចូល​មក​កាប់​ឈើ​ធ្នង់ និង​បេង នៅ​ក្នុង​ព្រៃ​សហគមន៍​គាត់ ប៉ុន្តែ​អាជ្ញាធរ​មិន​ចាត់​វិធានការ​ចាប់​ឃាត់​ខ្លួន​គ្រួសារ​នេះ​ទៅ​សាក​សួរ ឬ​អប់រំ​អ្វី​ឡើយ។
លោក​បន្ត​ថា៖ «កន្លង​មក​ប្រជា​ពលរដ្ឋ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ឲ្យ​ជួយ​អន្តរាគមន៍ បង្ក្រាប​ក្រុម​គ្រួសារ​នេះ​ដែរ តែ​ហាក់​ដូច​ជា​មិន​មាន​ចំណាត់ការ​អ្វី​សោះ ទំនង​អាជ្ញាធរ​មាន​ការ​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​នឹង​ពួក​គេ»។
ទាក់​ទង​នឹង​បញ្ហា​នេះ លោក ញ៉ែម វ៉ាន់នី ស្នងការ​នគរបាល ខេត្ត​មណ្ឌលគិរី បាន​អះអាង​ថា កម្លាំង​លោក​បាន​ទទួល​សេចក្ដី​រាយការណ៍​ថា គ្រួសារ​លោក ជា និង​យាយ បូក នោះ​ធ្លាប់​ឃុប​ឃិត​នឹង​ជនជាតិ វៀតណាម ចូល​មក​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​មែន ប៉ុន្តែ​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​មិន​ឃើញ​មាន​ពួក វៀតណាម នោះ​ទេ។
លោក វ៉ាន់នី បញ្ជាក់​ថា ទោះ​យ៉ាង​ណា​ករណី​នេះ សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​តាម​នីតិវិធី ដើម្បី​ចៀស​វាង​ការ​ចាប់​ឃាត់​ខ្លួន​ដោយ​គ្មាន​ភ័ស្ដុតាង។ ចំណែក​ជនជាតិ វៀតណាម ទាំង​បួន​នាក់ ខាង​ជំនាញ​កំពុង​សាក​សួរ និង​កសាង​សំណុំ​រឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ផ្តន្ទាទោស​ទៅ​តាម​នីតិវិធី​ច្បាប់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ លោក​ប្រាប់​ថា៖ «ពួក​គេ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​លួច​ឆ្លង​ដែន​មក​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី កម្ពុជា»៕

3 comments:

Anonymous said...

if they were to cross into thailand they would be dead by now....

Anonymous said...

Those policemen will be punished for arresting our heros. Cambodia belongs to Vietnam and they should know better not to arrest the master family.

RealKhmer said...

Military suppose shoot to kill the foreing invaders and sabatagers of ours. Not the police, the police's duty is to keep peace and order domestically. Military is to protect all borders of all areas. Where are the military at the border with the Yuon. The Yuon and Siam military would shoot to kill all intruders. They deploy MILITARY at the border, NOT police.