Post by Sam Rainsy.
ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីស្រុកស្នួលខេត្តក្រចេះសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី
ដោយ៖ ពៅ មេត្តា | ថ្ងៃព្រហស្បតិ៍ ទី5 មិថុនា 2014, VOD
ប្រជាពលរដ្ឋមកពីខេត្តក្រចេះប្រមូលផ្តុំនៅមុខវត្តបុទុមវតី(រូបថត ពៅ មេត្តា)
ប្រជាពលរដ្ឋនៅស្រុកស្នួលខេត្តក្រចេះជាង១០០គ្រួសារ ដែលអាជ្ញាធរឈូស ឆាយមកកាន់ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ដើម្បីសុំឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជួយអន្តរាគមន៍ ឲ្យពួកគាត់ឲ្យអាចរស់នៅកន្លែងដើមវិញ។
នៅម៉ោងប្រមាណ៥ល្ងាចថ្ងៃព្រហស្បតិ៍នេះ ប្រជាពលរដ្ឋជាង១០០នាក់ ដែលអះអាងថា ជាង១០០គ្រួសារ មានទាំងក្មេងតូចៗ និង បង្វិចសម្លៀកបំពាក់ផងនោះ បានប្រមូលផ្តុំនៅមុខវត្តបុទុមវតី ក្នុងគោលបំណងសុំឲ្យលោកនាយករដ្ឋមន្ត្រីជួយពួកគាត់ឲ្យរស់នៅ កន្លែងដើមវិញ។ ប្រជាពលរដ្ឋអះអាងថា ផ្ទះរបស់ពួកគាត់ត្រូវអាជ្ញាធរខេត្តក្រចេះដឹកនាំ កម្លាំងសមត្ថកិច្ចរុះរើចេញដោយ ចោទថា ដីនោះជាដីរបស់រដ្ឋ។
មន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី លោក គង់ ចំរើន បានទៅជួបប្រជាពលរដ្ឋ ហើយ ណែនាំឲ្យរៀបចំលិខិតជាផ្លូវការ ព្រឹកថ្ងៃសុក្រស្អែក លោកនឹងទទួលយក។
ផ្ទះប្រជាពលរដ្ឋដែលអាជ្ញាធររុះរើកាលពីថ្ងៃទី១២ ខែកុម្ភះឆ្នាំ២០១៤ នោះស្ថិតនៅភូមិប៉ោដើម ស្វាយ ឃុំខ្សឹម ស្រុកស្នួល។ ប្រជាពលរដ្ឋរស់នៅលើដីនោះអំឡុងឆ្នាំ២០១០ និង២០១១ ដើម្បីស៊ីឈ្នូលក្រុមហ៊ុនចំការកៅស៊ូ លុះដល់ខែកុម្ភៈកន្លងទៅនេះ ទើបអាជ្ញាធររុះរើដោយ ចោទថា រស់នៅលើដីរដ្ឋ។

សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

No comments:
Post a Comment