A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 22 June 2014

Kem Sokha: The ruling party afraid of independent electoral body because it wants to continue to rule Cambodia ​លោក កឹម សុខា​៖ បក្ស​កាន់​អំណាច ខ្លាច​ស្ថាប័ន គជប ឯករាជ្យ​​



លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ

មេដឹកនាំ​បក្ស​ជំទាស់ អះអាង​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា បក្ស​កាន់​អំណាច ប្រើ​គ្រប់​មធ្យោបាយ ធ្វើយ៉ាងណា មិន​ឲ្យ​ស្ថាប័ន​ជាតិ​ទទួលបន្ទុក​កិច្ចការ​បោះឆ្នោត​ឯករាជ្យ​ទេ ដោយ​បារម្ភ​ពី​ការបាត់បង់​អំណាច​។​
​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រាប់​អ្នកសារព័ត៌មាន នៅ​មុខ​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នា​ថ្ងៃ​ទី​២០​ខែ​មិថុនា​ឆ្នាំ​២០១៤ ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​ចូល​ប្រជុំ​សភា​បាន លុះណាតែ មាន​កិច្ចព្រមព្រៀង ដើម្បី​ធានា​ថា គជប ជា​ស្ថាប័ន​ឯករាជ្យ​ពិតប្រាកដ​។​
​ការអះអាង​របស់​មេដឹកនាំ​បក្ស​ជំទាស់​រូបនោះ បាន​ធ្វើឡើង​បន្ទាប់​ពី​ក្រុមការងារ ជួប​ជាមួយ​តំណាង​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី រយៈពេល​ពីរ​ម៉ោង ដែល​មន្ត្រី​អង្គការសហប្រជាជាតិ ស្វែងយល់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ពី​មូលហេតុ​បន្ត​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​។​
​លោក កឹម សុខា បន្តថា លោក​បាន​ប្រាប់​ទៅ​តំណាង​អង្គការសហប្រជាជាតិ​ថា បើ​ស្ថាប័ន គជប នេះ មិន​ឯករាជ្យ​ទេ នោះ​បក្ស​កាន់​អំណាច​នឹង​មិន​ខ្វល់​ពី​ការធ្វើ​កំណែទម្រង់​លើ​ស្ថាប័ន​ផ្សេង​ទៀត ឲ្យបាន​ប្រសើរ ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ទេ ពោល​គឺ​ដល់​ពេល​បោះឆ្នោត ឲ្យតែ​ស្ថាប័ន​ជាតិ​ទទួលបន្ទុ​ក​កិច្ច​ការបោះឆ្នោត​មួយ​នេះ ប្រកាសថា​ខ្លួន​ជា​អ្នកឈ្នះ​ការ​បោះឆ្នោត​ទៅ នោះ​វា​ជាកា​ស្រេច​។​
​មេដឹកនាំ​បក្ស​ជំទាស់​មួយ​នេះ ឲ្យដឹងទៀតថា ចំណែក​ការចូលទៅ​សភា ដើម្បី​ធ្វើ​កំណែទម្រង់​ច្បាប់​ផ្សេងៗ ជា​បទពិសោធន៍​បក្ស​កាន់អំណាច មិន​ដែល​យក​មតិ​ភាគតិច​នៅក្នុង​សភា​មក​ពិចារណា​ទេ ពេលខ្លះ​អ្នក​មានសំឡេង​ភាគតិច ក្នុង​សភា មិន​ទាំង​បាន​ឡើង​បញ្ចេញមតិ​យោបល់​ផង កុំ​ថា​ឡើយ​ដល់​ចង់​កែ​ច្បាប់​។​
​លោក កឹម សុខា យល់ថា ហេតុផល​តែមួយគត់ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បារម្ភ​ខ្លាច​បាត់បង់​អំណាច​នោះ គឺ​ការធ្វើ​ឲ្យ​ស្ថាប័ន គជប នេះ ឯករាជ្យ​។
សូមសរសេរមកកាន់លោក ញឹម សុខន តារមយៈ sokhorn@vodhotnews.com

5 comments:

Anonymous said...

Short lille kem sokha are you drunk.? No one ever have good luck with little short guy like you. You kem is a big cheater. Aren't you.?

Anonymous said...

Yes kem sokha litle short and stingy mouth

Kim Ea said...

The posting above is a real dog smell like dog bark like dog winning like dog soon Yuon will kill and eat you like dog .

Anonymous said...

''Yes kem sokha litle short and stingy mouth '' [ from poster above ]


napoleon bonaparte was short too... so was alexander the great... people were short in the past , now they grow taller especially american and european because their food is laced with growth hormone in animal and vegetables... if khmer start doing same thing to their food supply the next generation of khmer will be as tall as the european/american but there is a price to pay for that -- their health.

Anonymous said...

I thought Dr. Kem is the great and I heard he knows voodoo magic can make people who put him down and call him name has a stomach ache or loosing sex drive every time you thinking bad about hime.