A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 26 June 2014

Hun Sen supports the deportation of Cambodian workers by the Thai military junta (Will Hun Sen also support the deportation of illegal Vietnamese migrants from Cambodia?) លោក ហ៊ុន សែន គាំទ្រ​មេដឹកនាំ​យោធា​ថៃ​បញ្ជូន​ពលករ​ខ្មែរ​មក​វិញ (តើលោក ហ៊ុន សែន គាំទ្រនូវការបញ្ជូនជនអន្តោរប្រវេស្តន៍យួនខុសច្បាប់ត្រឡប់ទៅស្រុកយួនវិញទេ?)




លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​គាំទ្រ​មេដឹកនាំ​យោធា​ថៃ ក្នុង​ការ​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា​វិញ ដើម្បី​ឲ្យ​ពលករ​មក​ធ្វើ​ឯកសារ​ស្រប​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ឬ​នៅ​ប្រទេស​ដទៃ​ទៀត។
អ្នក​ធ្វើ​ការងារ​ទាក់ទង​នឹង​ការ​ការពារ​សិទ្ធិ​ពលករ​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គ្រាន់តែ​ជា​រឿង​នយោបាយ​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ថា ពលករ​កម្ពុជា នឹង​ប្រឈម​នឹង​បញ្ហា​លំបាក​ដោយសារ​វិបត្តិ​គ្មាន​ការងារ​ធ្វើ​នេះ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា មេដឹកនាំ​យោធា​ថៃ បាន​ផ្ញើ​លិខិត​ជូន​លោក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ដើម្បី​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​ក្លាយ​ទៅ​ជា​ពលករ​ស្រប​ច្បាប់។
លោក ហ៊ុន សែន បញ្ជាក់​នៅ​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៅ​ថ្ងៃ​ទី​២៦ មិថុនា ថា លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-Ocha) មេដឹកនាំ​យោធា​ថៃ បាន​ផ្ញើ​លិខិត​មក​លោក​ដែល​មាន​ខ្លឹមសារ​ថា ថៃ​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា​វិញ​នេះ ថៃ​ពុំ​មាន​បំណង​បណ្ដេញ​ពលករ​អន្តោប្រវេសន៍​ចេញ​ពី​ប្រទេស​ថៃ នោះ​ទេ គឺ​គោលបំណង​ពង្រឹង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ដើម្បី​ឲ្យ​ពលករ​ខ្មែរ​ទទួល​បាន​ការពារ​គាំពារ​ពី​ប្រទេស​ថៃ និង​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ​ដោយ​ស្រប​ច្បាប់។
លោក ហ៊ុន សែន លើក​ឡើង​ថា លោក​បាន​ផ្ញើ​លិខិត​ឆ្លើយ​តប​ទៅ​វិញ គាំទ្រ​ចំពោះ​សកម្មភាព​របស់​មេដឹកនាំ​យោធា​ថៃ​នេះ៖ «សំឡេង»
ទាក់ទង​នឹង​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​របស់​ពលករ​វិញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា បើ​សិន​ជា​ពលករ​បាន​ទៅ​ចុះ​ឈ្មោះ​តាម​រយៈ​ក្រុមហ៊ុន​ច្បាស់លាស់ គឺ​អាច​ទៅ​ធ្វើ​លិខិត​ឆ្លង​ដែន​ដោយ​ឥត​គិត​ថ្លៃ គ្រាន់តែ​ចេញ​ថ្លៃ​ថត​រួប ៤​ដុល្លារ​ទេ។ លោក​បន្ថែម​ថា ចំពោះ​សិស្ស​និស្សិត​ដែល​មាន​ឯកសារ​បញ្ជាក់​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ថា បាន​ជាប់​អាហារូបករណ៍​ទៅ​ក្រៅ​ប្រទេស​នោះ គឺ​ទទួល​បាន​ធ្វើ​លិខិត​ឆ្លង​ដែន​ដោយ​ឥត​គិត​ថ្លៃ​ដែរ។
«សំឡេង»

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា បញ្ជាក់​ថា ពលករ​ដែល​បាន​ចុះ​ឈ្មោះ​ទៅ​ធ្វើ​ការ​នៅ​បរទេស​នោះ ក្នុង​មនុស្ស​ម្នាក់​ត្រូវ​ចំណាយ​លុយ​ចំនួន ៤៩​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​នោះ​រួម​មាន ប័ណ្ណ​ពលករ​កម្ពុជា ទៅ​ធ្វើ​ការ​នៅ​បរទេស​ចំនួន ១០​ដុល្លារ លិខិត​ឆ្លង​ដែន​ពលករ​ចំនួន ៤​ដុល្លារ ទិដ្ឋភាព​ការងារ​នៅ​ស្ថានទូត​ថៃ ប្រចាំ​នៅ​កម្ពុជា ចំនួន ២០​ដុល្លារ ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉ោយប៉ែត ១០​ដុល្លារ ប្រាក់​អាហារ​តាម​ផ្លូវ​ធ្វើដំណើរ ៥​ដុល្លារ​សហរដ្ឋអាមេរិក។ ការ​បង់​ប្រាក់​ត្រូវ​ធ្វើ​តាម​ដំណាក់កាល​នីមួយៗ​ តាម​ការ​ជាក់ស្ដែង។
ប្រធាន​អង្គការ​ខារ៉ាម កម្ពុជា លោក យ៉ា ណាវុធ បាន​លើក​ឡើង​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ អាច​ថា ជា​ការ​ត្រូវរ៉ូវ​ផ្នែក​នយោបាយ​ណា​មួយ​ជាមួយ​ភាគី​ថៃ។ លោក យ៉ា ណាវុធ សង្កត់​ធ្ងន់​ថា សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ​នេះ​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់លាស់​នៅ​ឡើយ​អំពី​នីតិវិធី​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ប្រទេស​ថៃ​នោះ។
«សំឡេង»
លោក ហ៊ុន សែន បាន​បង្ហាញ​របាយការណ៍​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ថា ក្រុមហ៊ុន​បញ្ជូន​ពលករ​ទៅ​បរទេស​មាន ៤៩​ក្រុមហ៊ុន។ លោក​បញ្ជាក់​ថា ចំពោះ​ពលករ​ដែល​អាច​ឆ្លង​កាត់​ទៅ​ប្រទេស​ថៃ ឬ​ប្រទេស​ផ្សេងៗ លុះ​ត្រា​ណា​មាន​ឯកសារ​ស្របច្បាប់ មិន​អាច​គ្រាន់​តែ​មាន​លិខិត​ឆ្លងដែន​ហើយ​អាច​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​តាម​ចិត្ត​ទេ។
របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ឲ្យ​ដឹង ថា ថៃ​បញ្ជូន​ពលករ​ខ្មែរ​មក​វិញ​មាន​ជាង ២​សែន​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ជាង ៧​ម៉ឺន​នាក់ កុមារ​ជាង ១​ម៉ឺន​នាក់។
លោក ស៊ូប៊ែឌី សំដែង​ពី​ក្ដី​កង្វល់​ចំពោះ​ការ​ស្លាប់​ពលករ​ក្នុង​ការ​បញ្ជូន​មក​វិញ​នេះ ដោយ​លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ គួរ​ស៊ើប​អង្កេត​ចំពោះ​ការ​ស្លាប់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ និង​បង្ហាញ​ពី​មូលហេតុ​ស្ថិត​នៅ​ក្រោយ​ការ​បញ្ជូន​មក​វិញ​ភ្លាមៗ និង​ច្រើន​សន្ធឹក​សន្ធាប់​របស់​ពលករ​កម្ពុជា។ លោក​បន្ថែម​ថា ការ​ធ្វើ​លិខិត​ឆ្លងដែន​គឺ​ពង្រីក​ធ្វើ​នៅ​ខែត្រ​កំពង់ចាម ព្រៃវែង ស្វាយរៀង កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពត តាកែវ និង​អាច​ពង្រីក​ធ្វើ​នៅ​ទូទាំង ២៥​ខែត្រ​ក្រុង​នៅ​ពេល​ខាង​មុខ។
ក្រៅ​ពី​បញ្ហា​ពលករ​នេះ លោក សុរិយា ស៊ូប៊ែឌី ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ ស៊ើប​អង្កេត​ការ​ស្លាប់​របស់​អ្នក​កាប់​ឈើ​ជា​ជនជាតិ​ខ្មែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​មក​ដែរ ដែល​នេះ​ជា​ការ​ព្រួយ​បារម្ភ​របស់​លោក។
លោក​បញ្ជាក់​ថា ដោយសារ​តែ​ពលករ​នៅ​ទី​ជនបទ​ពឹង​លើ​ប្រាក់​ចំណូល​ពី​ការ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​លោក​មាន​ការ​រីករាយ​ចំពោះ​រដ្ឋាភិបាល​ទាំង​ពីរ​មាន​ឆន្ទៈ​សម្របសម្រួល​តាម​ផ្លូវ​ច្បាប់​ចំពោះ ការ​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ចំពោះ​ពលករ​ទេសន្តរប្រវេសក៍​ណា​ដែល​ចង់​ទៅ​វិញ ក្នុង​របៀប​មួយ​ដែល​បង្កើន​ការ​ការពារ​ប្រឆាំង​និង​ការ​ជួញដូរ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ផ្សេងៗ​ទៀត៕

3 comments:

Kmenhwatt said...

Yeah,what did Hun sen knows? He says one thing and does another...! He said; he'll cut off his useless head if he can not controlled deforestation and now what?!? His head still on his shoulder the FOREST were gone!...

Ah Pnorng Vun says; good job decjo Sen, Sir kmenhwatt says; ah Kwaq was promising like an " Infantile" irresponsible loser of the century.

Anonymous said...

HEY AH HUN SHIT, YOU BROKE SO MANY PROMISES I LOST COUNT. BUT, IF YOU AFRAID TO CUT YOUR HEAD OFF, JUST CUT YOUR DICK OFF IN PUBLIC, THEN WE BELIEVE YOU AGAIN. OTHERWISE, JUST SHUT THE FUCK UP AND GET OUT OF THE COUNTRY.

Anonymous said...

You are a traitor Hun Sen! You support the deportations of Khmers, but you don't support the deportations of illegal Vietnamese from Cambodia.