Post by Nokor Koktlork.
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសគាំទ្រមេដឹកនាំយោធាថៃ ក្នុងការបញ្ជូនពលករខ្មែរមកកម្ពុជាវិញ ដើម្បីឲ្យពលករមកធ្វើឯកសារស្របច្បាប់ទៅធ្វើការនៅប្រទេសថៃ ឬនៅប្រទេសដទៃទៀត។
អ្នកធ្វើការងារទាក់ទងនឹងការការពារសិទ្ធិពលករបញ្ជាក់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គ្រាន់តែជារឿងនយោបាយរបស់មេដឹកនាំនៃប្រទេសទាំងពីរ ហើយថា ពលករកម្ពុជា នឹងប្រឈមនឹងបញ្ហាលំបាកដោយសារវិបត្តិគ្មានការងារធ្វើនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា មេដឹកនាំយោធាថៃ បានផ្ញើលិខិតជូនលោកក្នុងការដោះស្រាយបញ្ហាពលករខ្មែរនៅប្រទេសថៃ ដើម្បីធ្វើឲ្យពលករខ្មែរក្លាយទៅជាពលករស្របច្បាប់។
លោក ហ៊ុន សែន បញ្ជាក់នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី២៦ មិថុនា ថា លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-Ocha) មេដឹកនាំយោធាថៃ បានផ្ញើលិខិតមកលោកដែលមានខ្លឹមសារថា ថៃបញ្ជូនពលករខ្មែរមកកម្ពុជាវិញនេះ ថៃពុំមានបំណងបណ្ដេញពលករអន្តោប្រវេសន៍ចេញពីប្រទេសថៃ នោះទេ គឺគោលបំណងពង្រឹងអនុវត្តច្បាប់អន្តោប្រវេសន៍ ដើម្បីឲ្យពលករខ្មែរទទួលបានការពារគាំពារពីប្រទេសថៃ និងឲ្យវិលត្រឡប់ទៅវិញដោយស្របច្បាប់។
លោក ហ៊ុន សែន លើកឡើងថា លោកបានផ្ញើលិខិតឆ្លើយតបទៅវិញ គាំទ្រចំពោះសកម្មភាពរបស់មេដឹកនាំយោធាថៃនេះ៖ «សំឡេង»
ទាក់ទងនឹងការធ្វើលិខិតឆ្លងដែនត្រឡប់ទៅធ្វើការនៅក្រៅប្រទេសរបស់ពលករវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា បើសិនជាពលករបានទៅចុះឈ្មោះតាមរយៈក្រុមហ៊ុនច្បាស់លាស់ គឺអាចទៅធ្វើលិខិតឆ្លងដែនដោយឥតគិតថ្លៃ គ្រាន់តែចេញថ្លៃថតរួប ៤ដុល្លារទេ។ លោកបន្ថែមថា ចំពោះសិស្សនិស្សិតដែលមានឯកសារបញ្ជាក់ពីក្រសួងអប់រំយុវជននិងកីឡាថា បានជាប់អាហារូបករណ៍ទៅក្រៅប្រទេសនោះ គឺទទួលបានធ្វើលិខិតឆ្លងដែនដោយឥតគិតថ្លៃដែរ។
«សំឡេង»
សេចក្ដីជូនដំណឹងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៤ មិថុនា បញ្ជាក់ថា ពលករដែលបានចុះឈ្មោះទៅធ្វើការនៅបរទេសនោះ ក្នុងមនុស្សម្នាក់ត្រូវចំណាយលុយចំនួន ៤៩ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះរួមមាន ប័ណ្ណពលករកម្ពុជា ទៅធ្វើការនៅបរទេសចំនួន ១០ដុល្លារ លិខិតឆ្លងដែនពលករចំនួន ៤ដុល្លារ ទិដ្ឋភាពការងារនៅស្ថានទូតថៃ ប្រចាំនៅកម្ពុជា ចំនួន ២០ដុល្លារ ប្រាក់សោហ៊ុយធ្វើដំណើរទៅកាន់ទីក្រុងប៉ោយប៉ែត ១០ដុល្លារ ប្រាក់អាហារតាមផ្លូវធ្វើដំណើរ ៥ដុល្លារសហរដ្ឋអាមេរិក។ ការបង់ប្រាក់ត្រូវធ្វើតាមដំណាក់កាលនីមួយៗ តាមការជាក់ស្ដែង។
ប្រធានអង្គការខារ៉ាម កម្ពុជា លោក យ៉ា ណាវុធ បានលើកឡើងថា ការប្រកាសរបស់លោក ហ៊ុន សែន នេះ អាចថា ជាការត្រូវរ៉ូវផ្នែកនយោបាយណាមួយជាមួយភាគីថៃ។ លោក យ៉ា ណាវុធ សង្កត់ធ្ងន់ថា សេចក្ដីប្រកាសរបស់ក្រសួងការងារនេះមិនទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយអំពីនីតិវិធីបញ្ជូនពលករខ្មែរទៅប្រទេសថៃនោះ។
«សំឡេង»
លោក ហ៊ុន សែន បានបង្ហាញរបាយការណ៍ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា ក្រុមហ៊ុនបញ្ជូនពលករទៅបរទេសមាន ៤៩ក្រុមហ៊ុន។ លោកបញ្ជាក់ថា ចំពោះពលករដែលអាចឆ្លងកាត់ទៅប្រទេសថៃ ឬប្រទេសផ្សេងៗ លុះត្រាណាមានឯកសារស្របច្បាប់ មិនអាចគ្រាន់តែមានលិខិតឆ្លងដែនហើយអាចធ្វើដំណើរទៅធ្វើការនៅក្រៅប្រទេសតាមចិត្តទេ។
របាយការណ៍របស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ឲ្យដឹង ថា ថៃបញ្ជូនពលករខ្មែរមកវិញមានជាង ២សែននាក់ ក្នុងនោះមានស្ត្រីជាង ៧ម៉ឺននាក់ កុមារជាង ១ម៉ឺននាក់។
លោក ស៊ូប៊ែឌី សំដែងពីក្ដីកង្វល់ចំពោះការស្លាប់ពលករក្នុងការបញ្ជូនមកវិញនេះ ដោយលោកអំពាវនាវឲ្យរដ្ឋាភិបាលថៃ គួរស៊ើបអង្កេតចំពោះការស្លាប់ពលករខ្មែរនៅប្រទេសថៃ និងបង្ហាញពីមូលហេតុស្ថិតនៅក្រោយការបញ្ជូនមកវិញភ្លាមៗ និងច្រើនសន្ធឹកសន្ធាប់របស់ពលករកម្ពុជា។ លោកបន្ថែមថា ការធ្វើលិខិតឆ្លងដែនគឺពង្រីកធ្វើនៅខែត្រកំពង់ចាម ព្រៃវែង ស្វាយរៀង កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពត តាកែវ និងអាចពង្រីកធ្វើនៅទូទាំង ២៥ខែត្រក្រុងនៅពេលខាងមុខ។
ក្រៅពីបញ្ហាពលករនេះ លោក សុរិយា ស៊ូប៊ែឌី ក៏អំពាវនាវឲ្យរដ្ឋាភិបាលថៃ ស៊ើបអង្កេតការស្លាប់របស់អ្នកកាប់ឈើជាជនជាតិខ្មែរក្នុងរយៈពេលប៉ុន្មានឆ្នាំនេះមកដែរ ដែលនេះជាការព្រួយបារម្ភរបស់លោក។
លោកបញ្ជាក់ថា ដោយសារតែពលករនៅទីជនបទពឹងលើប្រាក់ចំណូលពីការធ្វើការនៅប្រទេសថៃ ហើយលោកមានការរីករាយចំពោះរដ្ឋាភិបាលទាំងពីរមានឆន្ទៈសម្របសម្រួលតាមផ្លូវច្បាប់ចំពោះ ការវិលត្រឡប់ទៅប្រទេសថៃវិញ ចំពោះពលករទេសន្តរប្រវេសក៍ណាដែលចង់ទៅវិញ ក្នុងរបៀបមួយដែលបង្កើនការការពារប្រឆាំងនិងការជួញដូរ និងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀត៕
3 comments:
Yeah,what did Hun sen knows? He says one thing and does another...! He said; he'll cut off his useless head if he can not controlled deforestation and now what?!? His head still on his shoulder the FOREST were gone!...
Ah Pnorng Vun says; good job decjo Sen, Sir kmenhwatt says; ah Kwaq was promising like an " Infantile" irresponsible loser of the century.
HEY AH HUN SHIT, YOU BROKE SO MANY PROMISES I LOST COUNT. BUT, IF YOU AFRAID TO CUT YOUR HEAD OFF, JUST CUT YOUR DICK OFF IN PUBLIC, THEN WE BELIEVE YOU AGAIN. OTHERWISE, JUST SHUT THE FUCK UP AND GET OUT OF THE COUNTRY.
You are a traitor Hun Sen! You support the deportations of Khmers, but you don't support the deportations of illegal Vietnamese from Cambodia.
Post a Comment