A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 15 June 2014

Bun Ratha, the man accused by Hun Sen of plotting a secessionist state in Kratie in 2012, has escaped to The Netherlands after 2 years in hiding ជន​ជាប់​ចោទ​ពី​បទ​ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍​នៅ​ក្រចេះ​ភៀស​ខ្លួន​ទៅ​ប្រទេស​ហូល្លង់ដ៍

ជម្លោះ​ដី ក្រចេះ ៣០៥
ពលរដ្ឋ ២​នាក់​ដែល​ត្រូវ​កម្លាំង​ប្រដាប់​អាវុធ​ចាប់​បាន​ក្នុង​យុទ្ធនាការ​ការ​បង្ក្រាប​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២។
Provided photo
លោក ប៊ុន រដ្ឋា ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​អោយ​ជាប់​ពន្ធនាគារ​ចំនួន ៣០​ឆ្នាំ ពី​បទ​ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ ឥឡូវ​បាន​មក​ដល់​ប្រទេស​ហូល្លង់ដ៍ ហើយ។
ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៤ លោក ប៊ុន រដ្ឋា អោយ​ដឹង​ថា លោក​បាន​មក​ដល់​ប្រទេស​ហូល្លង់ដ៍ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៤។ បើ​ទោះ​ជា​ពេល​នេះ​មាន​សុវត្ថិភាព​ពេញ​លេញ​ហើយ​ក្តី លោក ប៊ុន រដ្ឋា អោយ​ដឹង​ថា លោក​មាន​ក្តី​នឹក​រលឹក​ដល់​មាតុភូមិ​កម្ពុជា ខ្លាំង​ណាស់៖ «បើ​អោយ​ប្រៀបធៀប​ការ​ចូល​ចិត្ត ខ្ញុំ​ចូល​ចិត្ត​ស្រុក​ខ្មែរ​ច្រើន​ជាង។ ខ្ញុំ​នៅ​នឹក​ស្រុក​យើង​ច្រើន​ជាង»
តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១២ បាន​កាត់​ទោស លោក ប៊ុន រដ្ឋា កំបាំង​មុខ​អោយ​ជាប់​ពន្ធនាគារ ៣០​ឆ្នាំ ពី​បទ​ដឹក​នាំ​បង្កើត​ចលនា​ប្រដាប់​អាវុធ បះបោរ​ប្រឆាំង​រដ្ឋាភិបាល និង​បំបែក​រដ្ឋ​នៅ​ខេត្ត​ក្រចេះ។ ប៉ុន្តែ លោក ប៊ុន រដ្ឋា តែង​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នោះ ហើយ​ថា សកម្មភាព​របស់​លោក​នា​ពេល​នោះ គឺ​គ្រាន់​តែ​ដឹក​នាំ​ប្រជាជន​ដែល​រងគ្រោះ​ពី​បញ្ហា​ដីធ្លី តវ៉ា និង​យក​ដី​របស់​ខ្លួន​ពី​ក្រុមហ៊ុន​សម្បទាន​មក​វិញ​តែ​ប៉ុណ្ណោះ។
លោក ប៊ុន រដ្ឋា ត្រូវ​បាន​ប្រទេស​ហូល្លង់ដ៍ ផ្តល់​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោបាយ បន្ទាប់​ពី​បាន​ភៀស​ខ្លួន​មក​កាន់​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​២០១២ បន្ទាប់​អាជ្ញាធរ​កម្ពុជា ប្រកាស​តាម​ចាប់​ខ្លួន។ ក្រៅ​ពី​នឹក​រលឹក​ដល់​ស្រុក​កំណើត លោក​ថា លោក​ក៏​មាន​គម្រោង​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ពី​បញ្ហា​ដីធ្លី​បន្ត​ទៀត​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: