A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 23 June 2014

Analysis: Can Cambodia implement immigration law like Thailand? បទ​វិភាគ៖ តើ​កម្ពុជា​អាច​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ដូច​ថៃ​បាន​ដែរ​ឬ​ទេ?

ពលករ​ខ្មែរ ប៉ោយប៉ែត ៦១០
ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​ដល់​ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​២២ មិថុនា ២០១៤។
RFA/Soun Sophalmony
២០​ឆ្នាំ​ហើយ​ដែល​កម្ពុជា មាន​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍។ ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​នេះ​មាន​កម្រិត​នៅ​ឡើយ។ ជនអន្តោប្រវេសន៍​ជា​ច្រើន ពិសេស​ជនជាតិ​វៀតណាម បាន​មក​រស់​នៅ​កម្ពុជា ទាំង​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​តាំង​ពី​ឆ្នាំ​១៩៧៩ ក្រោយ​ការ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម។ តាំង​ពី​ពេល​នោះ​មក ពលរដ្ឋ​ខ្មែរ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង បាន​ស្តី​បន្ទោស​និង​រិះគន់​ចំៗ​ចំពោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ថា​បាន​បណ្ដោយ និង​មិន​អើពើ​ចំពោះ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ទាំង​នោះ។
​ថ្មីៗ​នេះ​រដ្ឋាភិបាល​ថៃ គ្រប់គ្រង​ដោយ​របប​យោធា​បាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ដោយ​បោស​សំអាត​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ទាំង​អស់​ចេញ​ពី​ប្រទេស​ថៃ ក្នុង​នោះ​ទាហាន​ថៃ ក៏​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​រាប់​ម៉ឺន​នាក់​ត្រឡប់​មក​កម្ពុជា វិញ​ដែរ។
​តើ​កម្ពុជា​អាច​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ដូច​ប្រទេស​ថៃ​បាន​ដែរ​ឬ​ទេ?
ការ​បោសសំអាត​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ កំពុង​បង្រៀន​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដឹង​ថា​គ្មាន​ជនបរទេស​ណា​ម្នាក់​អាច​រស់​នៅ​ខុស​ច្បាប់​នៅ​កម្ពុជា បាន​ទេ។ រដ្ឋាភិបាល​កម្ពុជា ដែល​មាន​កាតព្វកិច្ច​អនុវត្ត​ច្បាប់ ត្រូវ​ធ្វើ​យ៉ាងណា​គ្រប់គ្រង​ជនបរទេស​ដែល​កំពុង​រស់​នៅ​កម្ពុជា ឲ្យ​បាន​តាម​រយៈ​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ។
ផ្ទះ​បណ្ដែត​ទឹក​វៀតណាម កំពង់ឆ្នាំង ៦១០
ផ្ទះ​បណ្ដែត​ទឹក និង​បែរ​ត្រី​ជនជាតិ​វៀតណាម ចល័ត​ចូល​កណ្ដាល​ទន្លេ​នៅ​សង្កាត់​ផ្សារឆ្នាំង នៃ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៤។ RFA/Chin Chetha

ស្ថិតិ​របស់​ក្រសួង​មហាផ្ទៃ ក្រោម​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ថ្នាក់​ក្រោម​ជាតិ​ឆ្នាំ​២០១០ រក​ឃើញ​ថា អន្តោប្រវេសន៍​វៀតណាម មាន​ប្រហែល​ជិត ១០​ម៉ឺន​នាក់ (១០០.០០០) នៅ​ទូទាំង​ប្រទេស។ នេះ​មិន​រាប់​ជនអន្តោប្រវេសន៍​ដទៃ​ទៀត​ផង។ ប៉ុន្តែ​ការ​ស្រាវជ្រាវ​ជាក់​ស្តែង​របស់​អ្នក​វិភាគ​ខ្លះ​ទៀត​រក​ឃើញ​ថា ចំនួន​ជនអន្តោប្រវេសន៍​វៀតណាម មាន​ចំនួន​ច្រើន​ជាង​នេះ​ដោយសារ​រយៈពេល​ជិត ១០​ឆ្នាំ​ចុង​ក្រោយ រដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​គោលនយោបាយ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​នៅ​ជាប់​ព្រំដែន​វៀតណាម នៅ​ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ហើយ​ជនអន្តោប្រវេសន៍​វៀតណាម បាន​សម្រុក​ចូល​មក​កម្ពុជា កើន​ឡើង​ទ្វេ​ដង។
​អ្នក​ច្បាប់​និង​អ្នក​វិភាគ​ខ្លះ​លើក​ឡើង​ថា កម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​សញ្ជាតិ ដោយ​ប្រមូល​ជនអន្តោប្រវេសន៍​ទាំង​អស់ ពិសេស​ជនអន្តោប្រវេសន៍​វៀតណាម ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ ប្រកប​ដោយ​សន្តិវិធី និង​ការ​គោរព​សិទ្ធិមនុស្ស​ពេញលេញ តាមច្បាប់​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​មនុស្ស។ រដ្ឋាភិបាល​កម្ពុជា អាច​មាន​ជម្រើស​ល្អ និង​អាច​ធ្វើ​តាម​ជំហានៗ ក្នុង​ការ​សំអាត​ជនអន្តោប្រវេសន៍​បាន​ល្អ​ជាង​ប្រទេស​ថៃ ដែល​កំពុង​បោសសំអាត​ជនអន្តោប្រវេសន៍​យ៉ាង​គំហុក ដោយ​មិន​គិតគូរ​អនុវត្ត​ពី​ការ​គោរព​សិទ្ធិ​មនុស្ស។
​អ្នកវិភាគ​សង្គម​គិត​ថា រដ្ឋាភិបាល​អាច​បោសសំអាត​ជនអន្តោប្រវេសន៍​បាន។ ទី​១ តាម​រយៈ​ការ​អញ្ជើញ​រដ្ឋាភិបាល​វៀតណាម មក​ទទួល​ជនអន្តោប្រវេសន៍​របស់​ខ្លួន​ទៅ​វិញ។ ទី​២ ប្រសិនបើ​ជន​អន្តោប្រវេសន៍​វៀតណាម មក​រស់នៅ​កម្ពុជា ដើម្បី​គេចវេះ​ពី​បញ្ហា​នយោបាយ​នៅ​ប្រទេស​វៀតណាម នោះ រដ្ឋាភិបាល​កម្ពុជា ត្រូវ​មាន​ជំរំ​ឲ្យ​ពួកគេ​រស់នៅ​បណ្ដោះអាសន្ន ដើម្បី​អាច​ស្វែងរក​សិទ្ធិ​ជ្រកកោន​ទៅ​រស់​ប្រទេស​ទី​៣។ ទី​៣ កម្ពុជា​ត្រូវ​ដាក់​ទោសទណ្ឌ​ចំពោះ​ជនអន្តោប្រវេសន៍​ណា​ដែល​រស់​នៅ​កម្ពុជា ខុស​ច្បាប់​តាម​ច្បាប់​អន្តោប្រវេសន៍ និង​ទី​៤ ចំពោះ​ជនអន្តោប្រវេសន៍​ដែល​រស់​នៅ​កម្ពុជា យូរយារ​មក​ហើយ​នោះ អាច​ឲ្យ​ពួកគេ​ស្នើ​សុំ​ចូល​សញ្ជាតិ​ដោយ​ត្រូវ​អនុវត្ត​ច្បាប់​សញ្ជាតិ​គ្រប់​ចំណុច​ដែល​មាន​ចែង។ ​ប៉ុន្តែ​អ្វី​ជា​ចំណោទ​នោះ ថា​តើ​រដ្ឋាភិបាល​កម្ពុជា មាន​ឆន្ទៈ​បោសសំអាត​ជនអន្តោប្រវេសន៍​ទាំង​នោះ​ដែរ​ឬ​ទេ?

​តាម​មើល​ទៅ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ ទំនង​ចិត្ត​មិន​សឿង ក្នុង​ការ​បោស​សំអាត​ជនអន្តោប្រវេសន៍​នោះ​ទេ។ នរណា​ក៏​ដឹង​ដែរ​ថា មុន​នឹង​បាន​ថ្ងៃ​រំដោះ​៧ មករា ឆ្នាំ​១៩៧៩ មាន​ការ​ជ្រួយ​ជ្រោមជ្រែង​សម្បើម​ណាស់​ពី​ប្រទេស​វៀតណាម។ ទំនង​ជា​គុណបំណាច់​នេះ​ហើយ​មើល​ទៅ ដែល​មិន​អាច​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ចង់​លេច​ឈ្មោះ​ជា​មនុស្ស​រមិលគុណ និង​មិន​ហ៊ាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​ពេញលេញ។
មួយទៀត​ជនអន្តោប្រវេសន៍​វៀតណាម​ខ្លះ មិន​ទាំង​ចេះ​និយាយ​ខ្មែរ​ច្បាស់​ស្រួលបួល​ផង តែ​មាន​កាន់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ មាន​សៀវភៅ​គ្រួសារ និង​ប័ណ្ណ​បោះ​ឆ្នោត​យក​ទៅ​បោះ​ឆ្នោត។ រួមផ្សំ​នឹង​ជំងឺ​ពុករលួយ​រ៉ាំរ៉ៃ​ក្នុង​ការ​ផ្ដល់​អត្តសញ្ញាណ​ប័ណ្ណ ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ធូរ​រលុង កង្វះ​ការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់ កង្វះ​បច្ចេកទេស​ត្រួត​ពិនិត្យ និង​កង្វះ​ធនធាន​មនុស្ស ទំនង​ជា​លំហូរ​នៃ​ជនអន្តោប្រវេសន៍​អាច​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត។
តាម​មើល​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទំនងជា​គ្មាន​ឆន្ទៈ​បោស​សំអាត​ជនអន្តោប្រវេសន៍​ចេញ​ពី​ប្រទេស​បាន​ទេ​នៅ​បរិបទ​នេះ ហើយ​ពេល​នោះ ដូច​គេ​ដំណាល​តៗ​គ្នា​តែម្ដង​ថា ទល់​ដែន​ដាច់​ខ្សែ​ខ្មែរ​ស្ទើរ​ដាច់​ពូជ

8 comments:

Anonymous said...

YES WE CAN. WE MUST USE THE SAME PROCESS AS THE THAI. THROUGH MILITARY PROCESS AND WITHOUT ADVANCE NOTICE.
CNRP MUST ORGANIZED A SPECIAL NATIONAL FORCES (W/O EMBEDDED ENEMY) TO EXODUS THESE ILLEGAL IMMIGRANTS FROM CAMBODIA. IF THEY REFUSED, MARSHALL LAW MUST BE IMPLEMENTED.

Anonymous said...

Easy said than done! do you think in the split second the CPP will allow this scenario to be happen?

Anonymous said...

It's not impossible. The question is, does the cpp have the will to do it. The answer is " NO". The leadership or lack thereof is apparent. Change is needed.

Anonymous said...

CCP not cpp

Anonymous said...

Hun Sen will not deport illegal Viet because:
1. He is a Viet puppet.
2. He need the Viet to vote for him and protect his power.

I believe that if more Viet come illegal to Cambodia and take Khmer land, Khmer jobs and Khmer businesses, there will be resentment from the Khmer people and there might be an explosion of violence like during the Lon Nol regime in the 1970s which saw thousands of Viet massacred.

Cambodia should integrate and assimilate - gave them Khmer citizenship like they have to use Khmer name and learn Khmer language and culture - and then close the border to new illegal immigration. Any future immigration has to be done orderly - the Viet has to apply to Immigration Ministry or Foreign MInistry - to come and live in Cambodia, not through the border illegally.

Anonymous said...

Let calm down folks the strong man never kick people out of the country, but to bring more Viet in and brain wash them and send them back to kill Viet.

Anonymous said...

Ah kha will sent viet back and create another killing field.

Anonymous said...

24 June 2014 8:26 am

What planet do you live in? Do you know that even Hun Sen is a nationalist, he will not give citizenship to Vietnamese Cambodians? The reason they are illegal because they couldn't get citizenship because of racism. Khmers borned in Vietnam are automatically Vietnamese citizens. See the difference. Cambodia has a long way to go before true democracy. Racism gets in the way, Cambodia will never be democratic. That's the reason for Hun Sen, the strong man who can only unite Cambodia, and preserve peace and prosperity. Yeah, Hun Sen could only help so much, the rest depends on Cambodians' intelligence. You can't help your country if your not smart.