មន្ត្រីចិនម្នាក់ ត្រូវបានបណ្តេញចេញពីមុខតំណែង ក្រោយពីរូបភាពមួយបានលេចឡើង បង្ហាញឲ្យឃើញមន្ត្រីរូបនេះបញ្ជារកូនចៅរបស់ខ្លួន ឲ្យអៀវឆ្លងកាត់ទឹកជំនន់ ព្រោះតែខ្លាចទទឹក… ស្បែកជើង ។
លោក Wang Junhua បានចុះសួរសុខទុក្ខក្នុងតំបន់មួយ -ទីកន្លែងដែលមានក្មេងប្រុស ២ នាក់ ស្លាប់ដោយគ្រោះទឹកទឹកជំនន់ កាលពីពេលថ្មីៗនេះ ។ តែដោយនៅគ្រានោះ គាត់បានបញ្ជារកូនចៅរបស់គាត់ឈ្មោះ Ding Xianbao ឲ្យជួយអៀវគាត់ ក្រោយពីយល់ឃើញថា ដីនៅទីនោះមានសភាពជ្រាយ ដែលនឹងអាចធ្វើឲ្យប្រឡាក់… ស្បែកជើងរបស់គាត់ ។
ពួកអាជ្ញាធរបានបញ្ជាក់ឲ្យដឹងថា លោក Wang ដែលជាអនុប្រធានការិយាល័យរដ្ឋាភិបាលក្រុង Guixi ខេត្ត Jiangxi ឥលូវនេះ ត្រូវបានដកហូតចេញពីមុខតំណែងហើយ សម្រាប់ទង្វើមួយនេះ ។
ពួកអាជ្ញាធរបានបញ្ជាក់ឲ្យដឹងថា លោក Wang ដែលជាអនុប្រធានការិយាល័យរដ្ឋាភិបាលក្រុង Guixi ខេត្ត Jiangxi ឥលូវនេះ ត្រូវបានដកហូតចេញពីមុខតំណែងហើយ សម្រាប់ទង្វើមួយនេះ ។
សូមបញ្ជាក់ផងដែរថា ព្យុះភ្លៀង និងទឹកជំនន់ដ៏ធ្ងន់ធ្ងរ ដែលបានវាយប្រហារមកលើតំបន់ភាគខាងកើត និងខាងត្បូង នៃប្រទេសចិន ចាប់តាំងពីពាក់កណ្តាលខែមុថិនា នេះមក បានបណ្តាលឲ្យមនុស្ស ១៤ នាក់ ស្លាប់បាត់បង់ជីវិត និង ៤ នាក់ បាត់ខ្លួន ហើយពលរដ្ឋឡើងដល់ ៣ លាននាក់ បានកំពុងរងផលប៉ះពាល់ ៕
1 comment:
the shocking part is there is always an '' ass-kisser '' who willingly would carry him across the water.... does he not have any dignity ?
Post a Comment