A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 31 May 2014

The opposition party concerned about the loss of land to Vietnam due to the 99-year land concessions to Vietnamese companies បក្ស​ប្រឆាំង​បារម្ភ​ខ្លាច​​បាត់​ដី​ទៅ​ វៀត​ណាម ​តាម​រយៈ​ដី​សម្ប​ទាន ​៩៩ ឆ្នាំ

លោក​ សម រង្ស៊ី សួរ​សុខ​ទុក្ខ​ជន​ជាតិ​ព្នង​​រង​គ្រោះ​ដោយ​សារ​បញ្ហា​ដី​ធ្លី​នៅ​ក្រុង​សែន​មនោរម្យ​។
លោក​ សម រង្ស៊ី សួរ​សុខ​ទុក្ខ​ជន​ជាតិ​ព្នង​​រង​គ្រោះ​ដោយ​សារ​បញ្ហា​ដី​ធ្លី​នៅ​ក្រុង​សែន​មនោរម្យ​។ រូបថត សហ​ការី
ភ្នំពេញៈ មេ​ដឹក​នាំ​បក្ស​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ភាគ​ឦសាន រួប​រួម​គ្នា​ការពារ​ដី​ធ្លី​របស់​ខ្លួន និង​ព្រៃឈើ ដើម្បី​ទប់​ទល់​កុំ​ឲ្យ​ខេត្ត​ទាំង​នេះ​ក្លាយ​ទៅ​ជា​អា​ណា​ខេត្ត​របស់ វៀតណាម ដូច​កម្ពុជា​ក្រោម តាម​រយៈ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​ម៉ឺន​រាប់​សែន​ហិកតា​ក្នុង​រយៈ​ពេល ៩៩​ឆ្នាំ ទៅ​ឲ្យ​ក្រុមហ៊ុន វៀតណាម ដោយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។
ក្នុង​ដំណើរ​ចុះ​ទៅ ខេត្ត​មណ្ឌលគិរី និង រតនគិរី មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែង​ទៅ​កាន់​មនុស្ស​រាប់​រយ​នាក់​កាល​ពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល របស់​លោក ហ៊ុន សែន បាន​ផ្តល់​ដី​សម្បទាន​រាប់​ម៉ឺន​រាប់​សែន​ហិកតា​ទៅ​ឲ្យ​ក្រុមហ៊ុន​ដែល​ដាក់​ឈ្មោះ​ខ្មែរ តែ​តាម​ពិត​ក្រុមហ៊ុន​ទាំង​នោះ​ជា​របស់ វៀតណាម។ ដោយ​លើក​ពី​ឧទាហរណ៍​ដែល​ជនជាតិ រុស្ស៊ី បាន​ចូល​ទៅ​តាំង​ទីលំនៅ​នៅ​តំបន់ គ្រីមា នៃ ប្រទេស​អ៊ុយក្រែន ហើយ​នៅ​ទី​បំផុត​កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ការ​បោះឆ្នោត​ធ្វើ​ប្រជាមតិ​ដោយ​បាន​ផ្តាច់​តំបន់ គ្រីមា ឲ្យ​ទៅ​ស្ថិត​នៅ​ក្រោម ប្រទេស​រុស្ស៊ី នោះ​លោក សម រង្ស៊ី បាន​ថ្លែង​ថា ខេត្ត​មណ្ឌលគិរី និង ខេត្ត​រតនគិរី ក៏​អាច​មាន​វាសនា​ដូច​គ្នា​នេះ​ដែរ។
លោក​បញ្ជាក់​ថា៖ «ខេត្ត​រតនគិរី និង​មណ្ឌលគិរី កំពុង​ក្លាយ​ទៅ​ជា​អាណានិគម យួន តាម​រយៈ​ក្រុមហ៊ុន​ដី​សម្បទាន...គេ​បង្កើត​ភូមិ គេ​នាំ​គ្នា​ចូល​មក​បង្កើត​កូន​បង្កើត​ចៅ យក​កម្មករ​យក​មេ​ការ ចូល​មក ដណ្តើម​ការងារ​ពី​យើង​យក​ដី​យើង កាប់​ព្រៃ​ឈើ​យើង ...ខ្មែរ​វេទនា ខ្មែរ​ស្លាប់​បន្តិច​ម្តងៗ ហើយ​រត់​ចេញ​ទៅ​ស៊ី​ឈ្នួល​គេ​ទៅ​ប្រទេស​ក្រៅ​ទៅ ថៃ ពេល​នោះ​បរទេស​ចូល​មក​កាន់​តែ​ច្រើន...ពួក​គេ​អាច​ភ្ជាប់ ខេត្ត​រតនគិរី មណ្ឌលគិរី ទៅ ប្រទេស​វៀតណាម នៅ​ថ្ងៃ​ណា​មួយ​ដូច កម្ពុជា​ក្រោម»។
លោក សម រង្ស៊ី បាន​គូស​បញ្ជាក់​ទៀត​ថា ជនជាតិ វៀតណាម ដែល​កំពុង​តែ​បន្ត​ចូល​មក​រស់​នៅ​ក្នុង ខេត្ត​រតនគិរី តាម​រយៈ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ មិន​មែន​ជា​ជន​អន្តោប្រវេសន៍​ទេ ប៉ុន្តែ​ជា​និគម​ជន ដែល​ចូល​មក​មាន​ផែនការ​គ្រោង​ទុក ដើម្បី​ត្រៀម​រៀបចំ​ភ្ជាប់ ខេត្ត​រតនគិរី និង មណ្ឌលគិរី ទៅ ប្រទេស​វៀតណាម នៅ​ថ្ងៃ​ណា​មួយ។
ដោយ​សារ​តែ​ហេតុ​ផល ដូច​អ្វី​ដែល​លោក​បាន​អះអាង​នេះ លោក សម រង្ស៊ី បាន​ថ្លែង​ទៅ​កាន់​ប្រជា​ពលរដ្ឋ​រាប់​រយ​នាក់ ដែល​កំពុង​ស្តាប់​ការ​ថ្លែង​របស់​លោក​នោះ​ថា៖ «អីចឹង​ហើយ​បាន​ជា​បង​ប្អូន ដែល​ការពារ​ដីធ្លី ការពារ​ដី​ស្រែ​ចម្ការ ការពារ​ព្រៃ​ឈើ នៅ ខេត្ត​រតនគិរី និង មណ្ឌលគិរី បង​ប្អូន​មិន​មែន​ការពារ​តែ​អាយុ​ជីវិត​របស់​បង​ប្អូន​នោះ​ទេ គឺ​បង​ប្អូន​ការពារ​អាយុ​ជីវិត​របស់​ប្រទេស​ជាតិ​យើង។ ដូច្នេះ​ខ្មែរ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​មាន​កាតព្វកិច្ច​ជួយ​បង​ប្អូន​នៅ រតនគិរី កុំ​ឲ្យ​បង​ប្អូន​ខ្លាច ឲ្យ​បង​ប្អូន​អាច​រស់ ពីព្រោះ​បង​ប្អូន​រស់​នេះ​គឺ​ការពារ​ទឹក​ដី​កម្ពុជា កុំ​ឲ្យ យួន លេប​ទឹក​ដី ខេត្ត​រតនគិរី បាន​ឲ្យ​សោះ ត្រូវ​ការពារ​ឲ្យ​បាន​គង់​វង្ស​ណា​បង​ប្អូន»។
ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​បាន​ហៅ​ការ​ថ្លែង​របស់​លោក សម រង្ស៊ី ថា «ជា​ការ​យល់​ខុស» ចំពោះ​ការ​វិនិយោគ ហើយ​ថា កម្ពុជា មិន​រើស​អើង​ប្រទេស​ណា​មួយ ដែល​ចង់​វិនិយោគ​ក្នុង ប្រទេស​កម្ពុជា ទេ។
លោក​បញ្ជាក់​ថា៖ «យើង​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​របស់​យើង ក្លាយ​ជា​ខ្ញុំ​កញ្ជះ​របស់​ប្រទេស​ណា​មួយ​ទេ ហើយ​យើង​មិន​បាន​លក់​ដី​នៅ​តាម​បណ្តោយ​ព្រំដែន​ទៅ​ឲ្យ​នរណា​ម្នាក់​ទេ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​ជួល​តែ​ប៉ុណ្ណោះ។ ភាសា​របស់​ឯកឧត្តម សម រង្ស៊ី គឺ​គ្រាន់​តែ​ជា​ការ​ចោទ​ប្រកាន់​ដើម្បី​ប្រជាប្រិយភាព​នយោបាយ​តែ​ប៉ុណ្ណោះ»។

អ្នក​នាំ​ពាក្យ​ស្ថានទូត វៀតណាម ប្រចាំ កម្ពុជា លោក Tran Van Thong ក៏​បាន​ច្រាន​ចោល​ការ​ថ្លែង​របស់​លោក សម រង្ស៊ី ផង​ដែរ​ដោយ​លោក​និយាយ​ថា អ្វី​ដែល​លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់ វា​គ្រាន់​តែ​ជា​ទស្សនៈ​របស់​គាត់ ហើយ​ជា​ការ​ចោទ​ប្រកាន់​មួយ​ដែល​គ្មាន​មូលដ្ឋាន។
លោក Tran Van Thong ថ្លែង​ថា៖ «ក្រុមហ៊ុន​វៀតណាម ដែល​បាន​វិនិយោគ​នៅ កម្ពុជា ពួក​គេ​គោរព​ច្បាប់​កម្ពុជា​ច្បាប់​អន្តរជាតិ និង​ច្បាប់ វៀតណាម។ ដូច្នេះ​ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី ខ្ញុំ​មិន​ដឹង​ពី​គំនិត​របស់​គាត់​ទេ។ វៀតណាម មិន​មាន​គំនិត​បែប​នេះ​ទេ វៀតណាម មាន​គំនិត​ចង​មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ»។
លោក Tran Van Thong បាន​ឲ្យ​ដឹង​ថា នា​ពេល​បច្ចុប្បន្ន​មាន​ពលរដ្ឋ វៀតណាម ជាង ៤ លាន​នាក់​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ចំនួន ១២០ ក្នុង​ពិភពលោក​និង​មាន​ជាង ១០ ម៉ឺន​នាក់​កំពុង​តែ​រស់​នៅ​ក្នុង ប្រទេស​កម្ពុជា។
ប៉ុន្តែ លោក កែម ឡី អ្នក​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម និង​ក៏​សិក្សា​ស្រាវជ្រាវ ពី​បញ្ហា​ដីធ្លី​ផង​ដែរ​នោះ ក៏​មាន​ក្តី​បារម្ភ​ដូច​លោក សម រង្ស៊ី ដែរ ចំពោះ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តាម​បណ្តោយ​ព្រំដែន​ទៅ​ឲ្យ​ក្រុមហ៊ុន វៀតណាម មាន​រយៈ​ពេល​រហូត​ដល់ ៩៩ ឆ្នាំ ខណៈ​ដែល វៀតណាម ធ្លាប់​មាន​ប្រវត្តិ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​ឥត​ឈប់​ឈរ កាល​ពី​អតីតកាល។
លោក កែម ឡី បញ្ជាក់​ថា៖ «សម្បទាន​ដី​នៅ​តាម​បណ្តោយ​ព្រំដែន មាន​ហានិភ័យ​ខ្ពស់​ណាស់។ ដូច្នេះ​ជោគ​វាសនា នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំង​នោះ មិន​យូរ​មិន​ឆាប់ វា​នឹង​ស្ថិត​ក្នុង​ដៃ​របស់​យួន​ហើយ»៕ NR

1 comment:

Anonymous said...

I support and agree with CNRP message .Yuon force and implant this idea of this land concession to this blind , incompetent ,inept , power lover administration to hid their long time colonize plan . Khmer people not stupid like before, we see this bastard friend trick before the same as now . Khmer is not fool like those Khmer but Yuon head traitors in this administration who just drunk of money and power . wake up Khmer it is time to stand up again this colonization Khmer land from our thousand friendship Yuon now .