A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 19 May 2014

The opposition CNRP gained 197 seats, but lost 3 seats to the ruling CPP អាសន​:​បក្ស​សង្គ្រោះ​ជាតិ​កើន​១៩៧​តែ​បាត់​៣​វិញ​ទៅ​បក្ស​ប្រជាជន

ប្រធាន​បក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ប្រកាស​អំពី​លទ្ធផល​បោះ​ឆ្នោត ក្រុមប្រឹក្សា​ ស្រុក ខណ្ឌ ខេត្ត និង​​រាជធានី ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ឧសភា នេះ ថា នៅ​រាជធានី​ភ្នំពេញ បក្ស​សង្គ្រោះ​ជាតិ ​បាន​កើន​អាសនៈ​ចំនួន​១២ និង​នៅ​តាម​ស្រុក​ និង​​ខេត្ត​​​នៅ​ទូទាំង​ប្រទេសកើន​ ១៨៥​អាសនៈ។ ក៏ប៉ុន្តែ​លោកថា សមាជិក​ដែល​គាំ​ទ្រ​ខ្លួន​ចំនួន​បី​នាក់ ​បាន​ចុះចូល​បក្ស​ប្រជាជន​កម្ពុជា​វិញ។
ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​​នៅ​មន្ទីរ​បក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ទី​១៨ ឧសភា លោក សម រង្ស៊ី ប្រកាស​ថា សមាជិក​ដែល​លក់​ខ្លួន ​ទៅ​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា​នោះ មានតម្លៃ​ក្នុង​មួយ​នាក់ ៥​ពាន់​ដុល្លារ និងថែម​​ម៉ូតូ​មួយ​គ្រឿង។ លោក​បន្ត​ថា ចំនួន​សមាជិក​​បក្ស​សង្គ្រោះ​ជាតិ ដែល​បង្រួបបង្រួម​មក​ពី​បក្ស សម រង្ស៊ី និងបក្ស​សិទ្ធិមនុស្ស មាន​សមាជិក​សរុប ២.៩៥០​នាក់។ ចំណែក​សមាជិក​ក្រុម​ប្រឹក្សា ​ស្រុក ខណ្ឌ ខេត្ត ​និង​ រាជធានី ខាង​បក្សប្រជាជន​មាន​ប្រហែល​ ៨ពាន់ ២​​រយ​នាក់។
ទោះយ៉ាង​ណា វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​មន្ត្រី នាំ​ពាក្យ​បក្ស​ប្រជាជន លោក ខៀវ កាញារីទ្ធ  បាន​ភ្លាមៗទេ នៅ​ថ្ងៃទី១៨ ឧសភា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អះអាង​របស់​លោក សម រង្ស៊ី នេះ​។
សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ពិស្ដារ​របស់​លោក ម៉ម មុនីរតន៍៖ Listen to the audio here.

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: