A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 6 May 2014

Russia Requests Debt Meeting With Foreign Minister Hor Namhong About Debt Owed By Cambodia


"How long can Hun Sen's government survive???"

05.05.2014
Russia Requests Debt Meeting With Foreign Minister
by Kong Sothanarith, VOA Khmer
 
Russian military helicopters fly in formation with the Kremlin and the Ivan the Great Bell Tower seen in the foreground, in central Moscow May 3, 2014.
Russian military helicopters fly in formation with the Kremlin and the Ivan the Great Bell Tower seen in the foreground, in central Moscow May 3, 2014.
 
Russia’s new ambassador has called on Foreign Minister Hor Namhong to meet about debt owed by Cambodia.
 
Cambodia has in the past requested relief on $1.5 billion it owes Russia, mainly from the purchase of military and other equipment in the 1980s and 1990s, but in the past Russia has refused.
 
Cheam Yiep, who is head of the National Assembly’s finance committee, told VOA Khmer he hopes the new meeting, requested by Ambassador Dmitry Tsvetkov, will allow some relief in exchange for agricultural and industrial products from Cambodia.
 
China recently reduced Cambodia’s debt by $300 million, and the International Monetary Fund recently canceled about $82 million in debt.
 
Cambodia is highly dependent on foreign aid, much of it in loans, and owes up to $4.8 billion to the international community.
 
MONDAY, 05 MAY 2014
ភ្នំពេញប៉ុស្តិ៍
 
ភ្នំពេញៈ ឯកអគ្គរដ្ឋ​ទូតថ្មី​រុស្ស៊ី​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​នូវ​បញ្ហា​បំណុល​ដែល​កម្ពុជា បាន​ជំពាក់​អតីត​សហភាព​សូវៀត កាល​ពី​សម័យ​លន់ នល់ ក្នុង​ជំនួប​សម្តែង​ការ​គួរ​សម​ជាមួយ​លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ នេះ​បើ​តាម​មន្ត្រី​អ្នក​នាំ​ពាក្យ ក្រសួង​ការ​បរទេស​កម្ពុជា។
លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បាន​បញ្ជាក់​ថា កម្ពុជា​និង​សហព័ន្ធ​រុស្ស៊ី​នឹង​ពិភាក្សា​គ្នា​ឡើង​វិញ នូវ​បំណុល​ដែល​កម្ពុជា ជំពាក់​អតីត​សហភាព​សូវៀត កាល​ពី​៣០ ឆ្នាំ​មុន ហើយ​ការ​ពិភាក្សា​នេះ គឺ​នឹង​ធ្វើ​យ៉ាង​ណា​ប្រកប​ដោយ​មិត្ត​ភាព​រវាង​ប្រទេស​ទាំងពីរ។
យ៉ាងណាក៏ដោយ អ្នក​នាំ​ពាក្យ​រូប​នេះ មិន​ទាន់​អាច​បញ្ជាក់​ពី​ចំនួន​ទឹក​ប្រាក់​បំណុល​ដែល​កម្ពុជា​ជំពាក់​នោះ​ទេ ដោយ​ឲ្យ​បង្វែរ​សំនួរ​នេះ​ទៅ​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា និង​គ្រាន់​តែ​បាន​បញ្ជាក់​ថា បញ្ហា​បំណុល​នេះ ភាគី​ទាំង​ពីរ​សន្យា​ដោះ​ស្រាយ​គ្នា​ដោយ​មិត្តភាព ដោយ​មិន​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​និង​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​ទេ។
លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះទៀត​​ថា នៅក្នុង​ជំនួប​នោះ លោក Dmitry Tsvetkov ឯក​អគ្គរដ្ឋ​ទូត​រុស្ស៊ី​ថ្មី ប្រចាំ​នៅ​កម្ពុជា នៅក្នុង​បេសកកម្ម​ការទូត​នៅ​កម្ពុជា នឹង​ខិតខំ​ធ្វើ​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំង​ពីរ។
ក្នុង​ជំនួប​ថ្ងៃ​នេះ​ផង​ដែរ លោក Dmitry Tsvetkov ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​ថ្មី​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​អញ្ជើញ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន លោក​ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស និង​លោក​អូន ព័ន្ធ​មុន្នីរ័ត្ន រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​រុស្ស៊ី នា​ពេល​ខាង​មុខ​ដើម្បី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ ស្តីពី​ការ​ពិគ្រោះ​យោបល់​ទ្វេ​ភាគី​រវាង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំងពីរ​។
ជា​ការ​ឆ្លើយ​តប កម្ពុជា​មិន​ទាន់​កំណត់​ពេល​វេលា​ច្បាស់​លាស់​នៅ​ឡើយ​ទេ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ និង​បាន​អំពាវនាវ​ឲ្យ​សហព័ន្ធ​រុស្ស៊ី​ធ្វើ​ការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ដើម្បី​ពង្រីក​ទំហំ​ជញ្ជីង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ។​

1 comment:

Anonymous said...

Russia needs allies to support its illegal act in Ukraine.