A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 17 May 2014

Kim Kunawath, Director General of state-owned TVK resigned without giving any specific reasons

ដោយ៖​ ជន ស្រី​ណុ​ច​​ | ថ្ងៃសៅរ៍ ទី17 ឧសភា 2014 | 

អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​លោក​កឹម គុណ​វ​ឌ្ឍ(រូបថតពីបណ្តាញសង្គមហ្វេសប៊ុក)
​សេចក្តីរាយការណ៍​នៅតាម​បណ្តាញ​សង្គម ឲ្យដឹងថា អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​លោក​កឹម គុណ​វ​ឌ្ឍ បាន​លាលែង​ពី​តំណែង ស្របពេល​ដែល​ពិធី​ច្រត់ព្រះនង្គ័ល​នៅ​ក្រុង​តាខ្មៅ ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ខកខាន​មិន​បាន​ផ្សព្វផ្សាយ​ផ្ទាល់​តាមរយៈ​ទូរទស្សន៍​ជាតិ​។​
​ព័ត៌មាន​ពី​ការលាលែង​ពី​តំណែង​របស់​លោក​កឹម គុណ​វ​ឌ្ឍ ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក និង​គេហទំព័រ​ក្នុងស្រុក​មួយ​ចំនួន​។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​អះអាង​ប្រាប់​គេហទំព័រ​ក្នុង​ស្រុក​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​ថា អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា លោក​កឹម គុណ​វ​ឌ្ឍ​ បាន​លាលែង​ចេញពី​តំណែង​ហើយ ។ 
​បើទោះជា​យ៉ាងណា VOD មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​លោក លោក​កឹម គុណ​វ​ឌ្ឍ បានទេ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ ប៉ុន្តែ​លោក​បាន​បញ្ជាក់​នៅ​លើ​ហេ្វស​ប៊ុក​របស់​លោកថា លោក​សុំ​ទោស​អ្នកសារព័ត៌មាន ដែល​លោក​មិន​បាន​ទទួល​ទូរស័ព្ទ ។​

​ទោះយ៉ាងណា នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ពិធី​ច្រត់ព្រះនង្គ័ល ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​តាខ្មៅ មិន​ត្រូវ​បាន​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ទេ ហើយ​មាន​ការផ្សាយ​លិខិត​សុំ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ ព្រះសង្ឃ មន្ត្រីរាជការ និង​ជនរួមជាតិ​ចំពោះ​ការខកខាន​នេះ​។ ស្របពេល​ដែល​លោក​កឹម គុណ​វ​ឌ្ឍ​លាលែង​ពី​តំណែង​នៅ​ថ្ងៃ​សៅរ៍​នេះដែរ មាន​ការពិភាក្សា​លើ​បណ្ដាញ​សង្គម​ថា ការលាលែង​របស់​លោក អាចពាក់ព័ន្ធ​នឹង​ការ​ខកខាន​មិន​បាន​ផ្សាយ​ផ្ទាល់​ពី​ពិធី​ច្រត់ព្រះនង្គ័ល​នោះ​៕

2 comments:

Anonymous said...

You know when you serve communist than you quit than i think you can't get away at all .

Anonymous said...

Did he jump or was he pushed? I think he was sacked.