A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 12 May 2014

American University of Phnom Penh offers 5 scholarships to top students សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ផ្តល់​អា​ហារូបករណ៍​៥​កន្លែង​ដល់​សិស្ស​ឆ្នើម​​

ដោយ៖​ ជន ស្រី​ណុ​ច​ | ថ្ងៃអាទិត្យ ទី11 ឧសភា 2014, VOD

​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) ប្រកាស​ផ្តល់​អា​ហារូបករណ៍​ចំនួន​៥​កន្លែង ដល់​យុវ​សិស្ស​ឆ្នើម ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំនេះ ដើម្បី​បន្ត​ការ​សិក្សា​រយៈពេល​បួន​ឆ្នាំ នៅ​សាកលវិទ្យាល័យ​មួយ​នេះ។​
​សេចក្តីជូនដំណឹង​របស់​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ ឲ្យដឹងថា ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា សាលា​មួយ​នេះ សន្យា​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ឆ្នើម ដែល​ទើបតែ​ប្រឡង​ជាប់​ថ្នាក់​ទី​១២​ នៅ​ឆ្នាំ​២០១៤ ​ដែល​សម័យ​ប្រឡង​ នឹង​ប្រព្រឹត្តទៅ​នៅ​ខែ​សីហា​ប៉ុន្មាន​ខែ​ទៀត​នេះ ។
តាមសេចក្តីជូនដំណឹងនេះ យុវ​សិស្ស ត្រូវបំពេញ​លក្ខខណ្ឌ​ដូចតទៅ ទី​មួយ៖ ​ទទួល​បាន​ពិន្ទុ​ខ្ពស់ ​(​កម្រិតA) ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៤។ ទី​ពី​៖ មាន​កង្វះខាត​ផ្នែក​ហិរញ្ញវត្ថុ​ពិតប្រាកដ ​សម្រាប់​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ និង​ទី​បី៖ ប្រលង​ជាប់​ការ​ធ្វើ​តេស្ត​របស់​សាកលវិទ្យាល័យ​ដែល​រួមមាន តេស្ត Accuplacer និង​ការសម្ភាសន៍​ផ្ទាល់មាត់ជាដើម។​

​ប្រសិនបើ​យុវ​សិស្ស មាន​ចំណាប់អារម្មណ៍ ត្រូវ​ទាក់ទង​ទៅ​សាកលវិទ្យាល័យ សម្រាប់​ព័ត៌មាន​អាហារូបករណ៍​នេះ នៅ​អគារ​លេខ​៥០ ផ្លូវ​លេខ​៣១៥ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក ភ្នំពេញ ឬ​ទូរស័ព្ទ​លេខ​០១២ ៩៩០ ០២៣ / ០៩៧ ៣២៥៨ ២៥៤ ឬ អ៊ី​ម៉ែ​ល info@aupp.edu.kh ។ យុវ​សិស្ស​ត្រូវ​មក​ដាក់​ពាក្យសុំ​អាហារូបករណ៍ នៅ​សាកលវិទ្យាល័យ​ឲ្យបាន​មុន​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៤៕
សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chronsreynoch@vodhotnews.com

No comments: