P.M Hun Sen
PHNOM PENH (The Cambodia Herald)- Prime Minister Hun Sen said today that he is ready to have a summit with Sam Rainsy, the president of the opposition Cambodia National Rescue Party, to break the current political deadlock.
“The Cambodian People’s Party is ready to negotiate in a summit with CNRP. CPP has its clear position to move forward,” Hun Sen told reporters at the National Assembly.
He added that “The other side (CNRP) sometimes move forward but some times move backward. Thus, you have to ask them ( about the date of the summit) and you should not ask me.
Son Chhay, a senior CNRP official, said that the representatives of the two parties are still keeping in touch. “However, we have not decided yet on when a summit can take place,” He added.

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់អ្នកកាសែតនៅខាងមុខរដ្ឋសភា នៅថ្ងៃទី១ មេសា ឆ្នាំ២០១៤។
RFA/Van Vichar
គណបក្សប្រជាជនកម្ពុជា នៅប្រកាន់ជំហរបើកផ្លូវចរចាថ្នាក់កំពូល ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទបក្សប្រឆាំងថា កំពុងតែធ្វើឲ្យដំណើរការចរចាដោះស្រាយបញ្ហានយោបាយដើរថយក្រោយ។ ការថ្លែងបែបនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីចេញពីប្រជុំសភានៅព្រឹកថ្ងៃទី១ ខែមេសា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធមិនធ្វើអត្ថាធិប្បាយច្រើនជុំវិញបញ្ហាទំនាស់នយោបាយឡើយ។ ប៉ុន្តែលោកកត់សម្គាល់ដោយខ្លីថា ភាគីម្ខាងទៀតជាអ្នកធ្វើឲ្យដំណើរការចរចាមិនអាចទៅមុខរួច។
លោកមានប្រសាសន៍ថា «ថ្ងៃនេះខ្ញុំមិនអាចបំពេញបំណងអស់លោកបានទេ យើងមានបំណងដើរទៅមុខ ឯអ្នកដទៃគេម្ដងដើរទៅមុខ ម្ដងថយក្រោយ។ អ៊ីចឹងអស់លោកត្រូវសួរទៅអ្នកដទៃ មិនមែនសួរខ្ញុំទេ»។
យ៉ាងណាមិញឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ត្រូវបានកាសែតក្នុងស្រុកស្រង់ប្រសាសន៍ថា គណបក្សទាំងពីរកំពុងរៀបចំចរចាថ្នាក់កំពូលជាថ្មី។ កាលពីថ្ងៃទី២៤ ខែមីនា ប្រធានក្រុមចរចារបស់គណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន ក៏បញ្ជាក់ជំហរដែរថា បក្សប្រជាជនកម្ពុជា រង់ចាំចរចាគ្រប់កម្រិតជាមួយបក្សប្រឆាំង ប៉ុន្តែមិនបានកំណត់ពេលវេលាចរចាច្បាស់លាស់ទេ។
កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា សព្វថ្ងៃមិនជាប់គាំងអ្វីទាំងអស់ ព្រោះថា ដំណើរការរបស់ស្ថាប័នរដ្ឋដើរទៅមុខជាធម្មតា មិនមានការរាំងស្ទះណាមួយទេ។
ទាក់ទងនឹងបញ្ហានេះ ប្រធាននាយកដ្ឋានកិច្ចការសាធារណៈ គណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បដិសេធមិនតបចំពោះប្រសាសន៍ចោទរបស់លោក ហ៊ុន សែន ទេ។ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅតែចង់ឲ្យមានកិច្ចចរចារវាងមេដឹកនាំកំពូលនៃគណបក្សទាំងពីរឲ្យបានឆាប់ៗខាងមុខនេះ៖ «គណបក្សសង្គ្រោះជាតិ សុំឲ្យមានជំនួបកំពូលដើម្បីដោះស្រាយបញ្ហានយោបាយ ហើយជំនួបនោះយើងបានប្រាប់ក្រុមការងារបច្ចេកទេសរួចហើយ តាំងពីថ្ងៃទី២៤ ខែមីនា មុននឹងយើងផ្អាកកិច្ចចរចាមួយរយៈ»។
ទន្ទឹមនឹងនេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ ខែមីនា បញ្ជាក់ថា បក្សប្រឆាំងចង់ចរចាថ្នាក់កំពូលតែម្តង ហើយរបៀបវារៈសំខាន់បំផុតនោះ គឺការផ្លាស់ប្ដូរសមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យក្លាយជាស្ថាប័នធម្មនុញ្ញ។ ស្ថាប័នធម្មនុញ្ញនោះ ត្រូវឲ្យមានសំឡេងគាំទ្រ ២ ភាគ ៣ នៃសមាជិកសភា។
ទោះជាបែបណាក្តី អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច យល់ថា គណបក្សទាំងពីរកំពុងភូតភរទាញយកប្រជាប្រិយភាពពីពលរដ្ឋ ហើយព្យាយាមពន្យារពេលរៀងៗខ្លួន។
លោកបញ្ជាក់កិច្ចចរចារវាងថ្នាក់ដឹកនាំកំពូលជាជម្រើសដែលសមស្របបំផុត ដើម្បីបញ្ចប់ជម្លោះនៅពេលនេះ៖ «គឺថា ឲ្យមេបក្សទាំងពីរហ្នឹងជួបចរចាគ្នា ហើយកុំឲ្យច្រើនពេក របៀបវារៈពីរ ឬ បីអីហ្នឹងបានហើយ ហើយ ១៥ ឬ ១៦ (ចំណុច) ហ្នឹងចាំត្រូវគ្នា ចាំគិតកែទៅ សំខាន់បំផុតគឺ គ.ជ.ប ហ្នឹងបានហើយ កែទម្រង់ គ.ជ.ប ជាបញ្ហាសំខាន់។ ថ្ងៃក្រោយទៅ អ្នកណាមកក្រោយក៏គេទទួលបាន គ.ជ.ប ហ្នឹង នីតិវិធីហ្នឹង ហើយបក្សទាំងពីរហ្នឹងព្រម ចុងក្រោយ សង្គ្រោះជាតិចូលក្នុងសភា»។
មេដឹកនាំកំពូលគណបក្សទាំងពីរបានជួបចរចាគ្នាចំនួន២ដងរួចមកហើយ នៅក្រោយការបោះឆ្នោត។ ជំនួបទាំងពីរដង បក្សទាំងពីរព្រមព្រៀងគ្នាកែទម្រង់ការបោះឆ្នោត និងចរចាបញ្ហាផ្សេងៗទៀត។
លោក ហ៊ុន សែន ធ្លាប់លើកឡើងថា ការចរចារបស់មេបក្សប្រឆាំងគឺចង់បានតំណែងប្រធានរដ្ឋសភាមិនមែនចរចាទាមទារបោះឆ្នោតឡើងវិញឡើយ។ ប៉ុន្តែមេបក្សប្រឆាំងបដិសេធ និងបើកកកាយវិញថា លោក ហ៊ុន សែន ចង់បង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រី៕
9 comments:
សួរថាតើ សំ រង្ស៊ី នឹងធ្វើរបៀបណាទៅ? ថាទៅចរចារ តែនៅពេលនោះ ហ៊ុន សែន បែរជាឱ្យ
សំ រង្ស៊ី ជ្រើសរើសយក ប្រាក់ឬក៍គ្រាប់កាំភ្លើង តើយកមួយណា?? ព្រោះ ហ៊ុន សែន ដាច់ខាតមិនធ្វើនៅអ្វីៗដែល សំ រង្ស៊ី ទាមទាទេ ហើយនេះជាផ្លូវដែល ហ៊ុន សែន ធ្វើរហូតមក បើមិនជឿទេចាំមើលលទ្ធផលទៅ???
I hate looking at his face because he is a real criminal and killer.
What is negotiation for? This criminal Hun Sen must be taken down from power. He is very worthless.
Khmer Yeurng
NEW ROUND OF BUYING TIME THIS TIME DON'T LET AH KHWAK CHEAT ON YOU...
REMEMBER CNRP ! Ah khwak is a thief, a criminal and a traitor of Khmer nation, he didn't have any intention to solve the problem at all, what he's trying to do is buying time. Now,time passed by almost one year already since we face the political deadlocked from the general election last July...This time we need to confirm with him on the following three issues : 1. reelection issue, 2- reforming the electoral committee issue and 3-the investigation on the irregularity of last year general election. If his answer is yes, then let do the CNRP and CPP joint statement with the witness of international community (UN) ...If no, don't follow him with other issue, just walk out and continue our demonstration with CNRP supporters. This is the only choice which Khmer people love to see and the only choice we the CNRP can maintain our popularity. NEVER TRUST AH KHWAK! FROM: CNRP SUPPORTERS OF LONG BEACH,USA
ខ្ញុំក៏មិនចង់ឃើញមុខមេក្បត់ជាតិហើយក៏ជាឃាដករណ៏ដសាហាវបំផុត ក្នុងទស្សវត្តនេះ តាមពិតអាក្វាក់មួយនេះ វាបានសំលាប់ច្រើនជាងប៉ុលពត ទៅទៀត ព្រោះវាបានសំលាប់២ដំណាក់ការកាន់កាប់ ជាមួយប៉ុលពតនឹង សព្វថៃ្ងនេះ វាមកបន្លំធ្វើល្អបោកប្រាស់ប្រជាជន ប៉ុន្តែវាជាឃាដករណ៏ពីរ ដំណរ វាជាជនដៃដល់សំលាប់រង្គាលឲ្យពួកវៀតណាមខាងជើងគឺពួកហាន់ ណូយ អានេះបើនិយាយទៅវាអាក្រក់ជាងប៉ុលពតទៅទៀត ប៉ុលពត សម្លាប់សល់ដី ហុនសែនសម្លាប់ប្រជាជនឯងហេីយឲ្យដីទៅយួន នេះគឺអា ក្រក់ផុតលេខ ។
If ah Kwak like ah Kwang of your are stupid he could not
Have billion of billion dollars, remember ok. All the khmer
Debt take ah Kwak and his clans be accountable.
Because all Khmers people knew that they are suck
Those money. Please keep track all the document well
And we will file a lawsuit later.
Hun Sen might offer some positions in the National Assembly, like vice-president, chairmen of the parliamentary commissions or even president of the National Assembly to the CNRP, but Hun Sen will never agree to hold new election or reform/change the NEC because it will means the death of his party and his rule.
However, any positions given by Hun Sen will be symbolic, will be a puppet position, because at the end of the day Hun Sen controls everything - the army, the police, the civil servants, the court, so he will still be in control of everything.
នេះជាល្បិចកល់អាបីសាចហុនសែន ល្បិចម្ដងធើ្វអពា្ចិះ ម្ដងធើ្វអពា្ចុះ តែ យើងអាចដឹងជាមុន អានេះវាចង់ហៅបក្សសង្រោះជាតិទៅឲ្យដំណែង មួយក្រោមបង្គាប់របស់វា រឿងឲ្យដំណែងខ្ពស់ជាងឬស្ផាប័ណ្ណណាមួយដែ លមានឥទិ្ធពល អានេះវាមិនព្រមផេ្ទរអំណាច ព្រោះបើយើងមើលពួកក្រោ មបអ្គាប់របស់វាសុទ្ធតែបីសាចជពា្ជក់ឈាមដ៏សាហាវបំផុត ចាំមើលពេល ជាល្បែងសាមកុកយា៉ងមេ៉ចទៅ !
For thos who hate hun sen. What have you done dofar ..,? Bla blz shitr likr ah lop raincy is good to you rigyh.? Keep pump your money to ah cy ok ...poor idoit.
មានតែពួកព្រែតទេដែលគាំទ្រ អាបីសាចហ៊ុន សែន
Post a Comment